ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកការដ្ឋាន​ស្ថាប​នា​លូ​១ខ្សែ និងផ្លូវបេតុង​​១ខ្សែ​នៅ​សង្កាត់ចាក់អង្រែក្រោម

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​​​ទឹក​សំអុយ​មួយ​ខ្សែ និង​ផ្លូវ​បេតុង​​មួយ​ខ្សែទៀត​​ ត្រូវបានសម្ពោធ​​បើកការដ្ឋាន​​​ស្ថាប​នា​​​កាល​ពី​​ម៉ោង​៣​រសៀល​​ថ្ងៃទី​១៨ មិថុនា ២០១៣ ស្ថិត​នៅភូមិ​ទួលរកា សង្កាត់​ចាក​អង្រែ​ក្រោម ខណ្ឌ​មានជ័យ ​ក្រោម​អធិបតី​ភាព​លោក​អែម សុលាង ប្រធាន​​ក្រុមប្រឹក្សា​​ខណ្ឌ​មានជ័យ និង​លោក​ហ៊ុយ សារុន អភិបាល​រង​​ខណ្ឌ​មានជ័យ ។

លោក​​ជា សុខៃ ចៅ​សង្កាត់​ចាក់អង្រែ​ក្រោម​បាន​មានប្រសាសន៍ក្នុងពិធី​នោះ​ថា លូ​បង្ហូ​រទឹក​មួយ​ខ្សែ​​​ដែល​ត្រូវ​បានប្រារព្ធ​​ពិធី​បើក​ការ​ដ្ឋាន​​ខាង​លើនេះ ប្រវែង​៥៥៥ម៉ែត្រ មុខ​កាត់​០,៦០ម៉ែត្រ និង​ផ្លូវបេតុង​​មួយខ្សែ​មាន​ប្រវែង​៤ម៉ែត្រ និងបណ្តោយ​១១០ម៉ែត្រ ដែល​​ចំណាយ​ថវិកា​អស់​ចំនួន​១២១​លាន​រៀល និងជា​ថវិកា​វិភាជ​របស់​​រាជ​រដ្ឋាភិបាល​​​តាម​រយៈ​​គម្រោង​មូល​និធិ​​សង្កាត់​ឆ្នាំ​២០១៣ ។

បន្ទាប់ពី​ពិធី​សំណេះ​សំណាល​​ខាងលើ​នេះ​ចប់ គណៈ​អធិបតី​​បាន​ជូន​​វត្ថុ​អនុស្សាវីរីយ៍​ជា​សារុង​​ម្នាក់​មួយ​​​ដល់​សមាជិក សមា​ជិកា​​​ដែល​ចូល​រួម​នា​ឱកាស​នោះ​ផងដែរ ៕