ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនុំ​ចាស់​ធ្លាប់​មាន ប្រែ​មក​ជា​អំពើ​ឃាតក.ម្ម​ចាក់​សម្លា.ប់​យ៉ាង​សាហា.វព្រៃ.ផ្សៃ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ នគរបាល​ស្រុក​សំបូរ​បាន​បញ្ជាក់​ថា អំពើ​ឃាតកម្ម​ចាក់​សម្លាប់ បណ្តាល​ឲ្យ ស្លាប់​នៅ​វង់​ផឹកស៊ី​មួយ​កន្លែង​នៅ​ស្រុក​សំបូរ គឺ​ផ្តើម​ចេញ​ដោយសារ​គំនុំ ។ ហើយ​ករណី​នេះ នគរបាល​កំពុង​តែ​ស្រាវជ្រាវ​ចាប់ខ្លួន​ជន​ដៃដល់…

ខេត្តក្រចេះ ៖ នគរបាល​ស្រុក​សំបូរ​បាន​បញ្ជាក់​ថា អំពើ​ឃាតកម្ម​ចាក់​សម្លាប់ បណ្តាល​ឲ្យ ស្លាប់​នៅ​វង់​ផឹកស៊ី​មួយ​កន្លែង​នៅ​ស្រុក​សំបូរ គឺ​ផ្តើម​ចេញ​ដោយសារ​គំនុំ ។ ហើយ​ករណី​នេះ នគរបាល​កំពុង​តែ​ស្រាវជ្រាវ​ចាប់ខ្លួន​ជន​ដៃដល់ បើ​ទោះបី​ជន​ប្រព្រឹត្ត​បាន​គេចខ្លួន​ក្រោយ បង្កហេតុ​យ៉ាងណា​ក៏​ដោយ ។

ជន​រង​គ្រោះ​ឈ្មោះ ច្រឹង វ​ន្នី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​អា​ជេន ឃុំ​កំពង់ចាម ស្រុក​សំបូរ បាន​ស្លាប់​បាត់បង់​ជីវិត នៅ​ក្នុង​ព្រៃ​ចម្ការ​ខាងក្រោយ​ភូមិ កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា​នេះ ដោយសារ​តែ​ជន​ដៃដល់​បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​ពីក្រោយ​ចំ​ឆ្អឹងជំនី បណ្តាល​ឲ្យ​ប្រកាច់​ស្លាប់​ភ្លាម​ៗ ។

អធិការ​នគរបាល​ស្រុក​សំបូ​រលោក​វរសេនីយ៍ឯក ប៊ុ​ន ឈឿ​ន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជន សង្ស័យ​បាន​គេចខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​មនុស្ស បណ្តាល​ឲ្យ​ស្លាប់​រួច​មក ។ តែ យ៉ាងណា​ជន​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​កំណត់​មុខសញ្ញា​បាន​ច្បាស់ និង​កំពុង​តែ​ស្រាវ ជ្រាវ​ដើម្បី​ចាប់ខ្លួន​ផង​ដែរ ។
បើ​តាម​លោក​វរសេនីយ៍ឯក ប៊ុ​ន ឈឿ​ន បាន​ប្រាប់​ឲ្យ​ដឹង​ថា ករណី​នេះ គឺ​ផ្តើម​ចេញ ដោយសារ​រឿង​គំនុំ​រវាង​ជន​រង​គ្រោះ និង​ជន​បង្ក ។ ព្រោះថា កន្លង​មក​ជន​រង​គ្រោះ និង​ជន​បង្ក មាន​ទីលំនៅ​ភូមិ ឃុំ ជាមួយ​គ្នា​ធ្លាប់​មាន​ទំនាស់ និង​គ្នា​ឈាន​ឲ្យ​មាន​អំពើ​ហិង្សា​ហើយ​ជន​រង គ្រោះ​ធ្លាប់​បាន​ប្តឹងផ្តល់​ទៅ​លើ​ជន​បង្ក​ឲ្យ​មាន​សំណង​ជម្ងឺ​ចិត្ត ។

នគរបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​មានការ​ប្តឹងផ្តល់​ជន​បង្ក​តែងតែ​បោះពាក្យ សម្តី​ដៀមដាម​ដល់​ជន​រង​គ្រោះជា​ញឹកញាប់ ។ នៅ​ថ្ងៃ​កើតហេតុ​បន្ទាប់​ពី​មានការ​ផឹកស៊ី​ក្នុង ភូមិ​ស្រវឹង​រៀងខ្លួន ជន​បង្ក​បាន​យក​កាំបិត​ស្ទុះ​ទៅ​ចាក់​លើ​ជន​រង​គ្រោះ​មួយ​កាំបិត​ជាប់​ឆ្អឹងខ្នង កប់ បណ្តាល​ឲ្យ​មុត​ជ្រៅ​មួយ​កាំបិត​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ត្រូវ​ស្លាប់​ភ្លាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ