សារព័ត៌មានបរទេសកាលពីថ្ងៃទី១១ មិថុនា ២០១៣ ផ្សាយថា ក្រុមហ៊ុន «Marchi Mobile» បានបង្ហាញរថយន្តដ៏ស្រស់ស្អាត និងទំនើបហៅថា «ព្រះរាជវាំងចល័ត» នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយលក់ក្នុងតម្លៃ២លានផោន គឺថ្លៃបំផុតនៅលើពិភពលោក។
រថយន្តនោះផ្នែកខាងក្រៅពណ៌មាស ចំណែកខាងក្នុងមានឧបរណ៍បង្កភាពងាយស្រួលទំនើបៗរួមមាន បន្ទប់គេងខ្នាតធំ ទូរទស្សន៍អេក្រង់ធំ ទំហំ៤០អីុង ចង្ក្រានកម្តៅ ប្រព័ន្ធបំលែងកម្តៅនៅផ្នែកបាតខាងក្រោមរថយន្ត រួមទាំងមានផ្លូវដើរនៅលើដំបូលរថយន្ត និងមានប្រព័ន្ធលាងរថយន្តដោយស្វ័យប្រវត្តិ ដោយចាត់ទុកថា ជាបច្ចេកវិទ្យាទំនើប ។
ក្រុមហ៊ុន Marchi Mobile ឱ្យដឹងថា រថយន្តស៊េរីនេះជាប់ក្នុងចំណាត់ថ្នាក់រថយន្តមានតម្លៃខ្ពស់បំផុត ផលិតសម្រាប់មនុស្សដែលត្រូវការភាពទំនើបផុតគេ ។ «ព្រះរាជវាំងចល័ត» ចេញម៉ូដប្រើសម្រាប់អ្នកជំនួញ ក្រុមគ្រួសារដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងជាយានយន្តសម្រាប់កំពូលតារាសម្តែងដ៏ល្បីនៅលើពិភពលោក ។រថយន្តនោះឆ្លងកាត់ការអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំមកហើយ ៕
ចែករំលែកព័តមាននេះ