ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ធ​ម្ភាគ​ចក្រ​របស់​ទ័ព​ថៃ​ធ្លាក់​នៅ​ខេត្ត​ណា​ខន​ណាយុក​

11 ឆ្នាំ មុន

កា​សែត​ថៃ​កាល​ពី​ថ្ងៃ​ទី​១៧​ មិថុនា​ ផ្សាយ​ថា​កើត​មាន​ករណី​ធ្លាក់​ឧទ្ធ​ម្ភាគ​ចក្រ​នៅ​បរិ​វេណ​រណ្តៅ​ទឹក​មួយ​កន្លែង​នៅ​ផ្នែក​ខាង​ក្រោយ​ក្រុម​ហ៊ុន​លក់​គ្រឿង​សំណង់​ ស្ថិត​នៅ​ស្រុក​បាន​ណា​ ខេត្ត​ណា​ខន​ណា​យុក​ ។ ក្រោយ​ពី​ទទួល​បាន​ដំណឹង​ភ្លាម​ កម្លាំង​ចម្រុះ​ឆ្ពោះ​ទៅ​ចំណុច​កើត​ហេតុ​បាន​ប្រទះ​ឃើញ​រណ្តៅ​ទឹក​ទំ​ហំ​៥០​ម៉ែត្រ​ បណ្តោយ​២០០​ម៉ែត្រ​ និង​ជម្រៅ​១០​ម៉ែត្រ​ដោយ​មាន​ទឹក​ដក់​ ។

ក្នុង​បរិ​វេណ​ក្នុង​រណ្តៅ​ឃើញ​មាន​ឧ​ទ្ធ​ម្ភាគ​ចក្រ​ធុន​តូច​មួយ​គ្រឿង​បាន​បុក​ក្បាល​នឹង​ដី​ក្នុង​រណ្តៅ​ មាន​សភាព​ខូច​ខាត​ទាំង​ស្រុង​ដោយ​នៅ​ក្បែរ​ចំណុច​ធ្លាក់​ឃើញ​មាន​បំណែក​របស់​ឧទ្ធ​ម្ភាគ​ចក្រ​ធ្លាក់​រប៉ាត់​រប៉ាយ​ និង​មាន​អ្នក​រង​របួស​៥​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ពេទ្យ​ ។ តាម​ការ​សាក​សួរ​​ទាហាន​៣​នាក់​ដែល​មិន​រង​របួស​បាន​ឱ្យ​ដឹង​ថា​ ក្នុង​ឧទ្ធ​ម្ភាគ​ចក្រ​ខាង​លើ​មាន​អ្នក​ជិះ​សរុប​៨​នាក់​ បាន​បើក​ចេញ​ពី​ខេត្ត​លុប​បុរី​ ឆ្ពោះ​ទៅ​ស្រុក​វា៉ត​ថា​ណា​ណាក​ខន​ ខេត្ត​ស្រះ​កែវ​ ។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​កង្ហារ​ផ្នែក​ខាង​ក្រោយ​​យន្ត​ហោះ​មាន​សភាព​រអាក់​រអួល​ធ្វើ​ឱ្យ​អាកាស​យា​និក​ប្រញាប់​បិទ​ប្រេង​ ព្រោះ​បារម្ភ​ថា​ បើ​យន្ត​ហោះ​ធ្លាក់​អាច​ផ្ទុះ​បាន​ ។

ក្រោយ​មក​កង្ហារ​ខាង​ក្រោយ​ឈប់​ដំណើរ​ការ​ បង្ក​ឱ្យ​ឧទ្ធ​ម្ភាគ​ចក្រ​ប៉េល​ប៉ាល​នៅ​កណ្តាល​វេហាស៍​ ស្ថិត​នៅ​ពី​លើ​ដី​ប្រហែល​៧០​ម៉ែត្រ​ និង​បាន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ខាង​លើ​តែ​ម្តង​ ៕