ខេត្តព្រះសីហនុ ៖ វាអាចចាត់ទុកជាប្រវត្តិសាស្ត្រសម្រាប់ខេត្តព្រះសីហនុ ដែលចំនួនភ្ញៀវទេសចរទៅលេងកំសាន្តនាឱកាសពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ដែលតួលេខភ្ញៀវទៅកំសាន្តបានធ្លាក់ចុះរហូតដល់២៥.៨៨ %។
យោងតាមស្ថិតិភ្ញៀវទេសចរដែលមកកម្សាន្តខេត្តព្រះសីហនុ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និង សំពះព្រះខែ ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
លោក វ៉េង ស៊ីសុវង្ស អនុប្រធានមន្ទីរខេត្ដព្រះសីហនុ បានប្រាប់ឲ្យដឹងថា រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ខេត្តព្រះសីហនុទទួលភ្ញៀវទេសចរសរុបប្រមាណ ៦៣.០០០ម៉ឺននាក់ ថយចុះ២៥,៨៨% ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ៥០.២៣០នាក់ ថយចុះ៣២,០៧% ។
ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ១២.៧៧០នាក់ កើនឡើងប្រមាណ១៥,៥៦%។ ភ្ញៀវទៅកំសាន្តតាមបណ្តាកោះមានចំនួនសរុប៦,៤៨៩នាក់ ក្នុងនោះស្រី២.៨៥៥នាក់ កើនឡើង៨,៣៦% ក្នុងនោះភ្ញៀវជាតិចំនួន៣.០០១នាក់ ក្នុងនោះស្រី១.២៣៥នាក់ ថយចុះ៨៧,៨៩% និងភ្ញៀវអន្តរជាតិមានចំនួន៣.៤៨៨នាក់ ក្នុងនោះស្រី ១.៧០០នាក់កើនឡើង២៧,៧០%។
ភ្ញៀវទេសចរចូលតាមអាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុមានចំនួនសរុប៥,៤០០នាក់ ក្នុងនោះភ្ញៀវជាតិចំនួន៥០នាក់ និងបរទេស៥.៣៥០នាក់។
នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ មាននាវាទេសចរណ៍ចូលចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុចំនួន១ នាវា មានភ្ញៀវសរុប១.៨៥៤នាក់ ក្នុងនោះស្រី៩៦១នាក់ មាននាវឹកសរុប៧៩៣នាក់ ក្នុងនោះស្រី១២៧នាក់។
ភ្ញៀវមកកម្សាន្តតាមរមណីយដ្ឋាននានា ៈ រមណីយដ្ឋានក្បាលឆាយមានចំនួនសរុបប្រមាណ៤.៧៩៥នាក់ ក្នុងនោះមានភ្ញៀវបរទេស៦០នាក់ (ស្រី១៧នាក់), រមណីយដ្ឋានថ្មរូងមានភ្ញៀវសរុបប្រមាណ១.៨៨០នាក់ ស្រី ៥៦៤នាក់ បរទេស២៧០នាក់ និងរមណីយដ្ឋានពិចនិចមានភ្ញៀវទេសចរសរុបប្រមាណ១.៨៥០នាក់ ក្នុងនោះភ្ញៀវបរទេស៣៣០នាក់ ស្រី១០០នាក់។
បញ្ហាតម្លៃ ៈ ចំពោះតម្លៃសេវាកម្មស្នាក់នៅសណ្ឋាគារមួយចំនួនមានការកើនឡើងចន្លោះពី២០%ទៅ៣៥% និងផ្ទះសំណាក់មួយចំនួនមានការកើនឡើងចន្លោះពី៣០%ទៅ៥០% ។ ចំណែកម្ហូបអាហារគ្រឿងសមុទ្រមានការឡើងថ្លៃប្រមាណ ២០%។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕




ចែករំលែកព័តមាននេះ