ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើអាក្រក់​ទាំងអស់​រួម​នៅ​ត្រឹម​កម្ម​១០​យ៉ាង

5 ឆ្នាំ មុន

បណ្តា​អំពើអាក្រក់​ទាំងអស់​រួម​នៅ​ត្រឹម​១០​យ៉ាង​ដែល​លោក​ហៅ​ថា អកុសលកម្ម​គឺ កាយ​កម្ម អំពើ​ដែល​សម្រេច​ដោយ​កាយ​មាន​៣, វចីកម្ម អំពើ​ដែល​សម្រេច​ដោយ​វាចា​មាន​៤ និង​មនោ​កម្ម អំពើ​ដែល​សម្រេច​ដោយ​ចិត្ដ​មាន​៣​រួម​ត្រូវជា​១០​យ៉ាង ។ អំពើអាក្រក់ទាំង១០នេះមិនមែនកើតមានចំពោះតែគ្រហស្ថទេ…

បណ្តា​អំពើអាក្រក់​ទាំងអស់​រួម​នៅ​ត្រឹម​១០​យ៉ាង​ដែល​លោក​ហៅ​ថា អកុសលកម្ម​គឺ កាយ​កម្ម អំពើ​ដែល​សម្រេច​ដោយ​កាយ​មាន​៣, វចីកម្ម អំពើ​ដែល​សម្រេច​ដោយ​វាចា​មាន​៤ និង​មនោ​កម្ម អំពើ​ដែល​សម្រេច​ដោយ​ចិត្ដ​មាន​៣​រួម​ត្រូវជា​១០​យ៉ាង ។ អំពើអាក្រក់ទាំង១០នេះមិនមែនកើតមានចំពោះតែគ្រហស្ថទេ អ្នកបួសខ្លះក៏ប្រព្រឹត្តកន្លងដែរ ។

កាយ​កម្ម​មាន​៣​គឺៈ ១-​បា​ណា​តិ​បា​តោ ក​រិ​យា​សម្លាប់សត្វ​ដោយ​ខ្លួនឯង​ឬ​ប្រើ​គេ​ឲ្យ​សម្លាប់សត្វ​នោះ​ៗ, ២ -​អទិន្នា​ទា​នំ កិរិយា​ឆក់​លួច ដណ្តើម​ទ្រព្យ​គេ ដោយ​ខ្លួនឯង ឬ​ប្រើ​ឲ្យ​គេ​លួច ឆក់ ដណ្តើម​ទ្រព្យ​នោះ និង​៣-​កា​មេ​សុ មិច្ឆាចា​រា កិរិយា​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ​ទាំង​ស្ត្រី​ឬ​បុរស​ដែល​មាន​គេ​ហួងហែង​រក្សា​ហើយ ។

វចីកម្ម​៤​គឺ ១-​មុសា​វា​ទោ កិរិយា​ពោល​នូវ​ពាក្យ​កុហក​, ២-​បិ​សុ​ណា​វាចា កិរិយា​ពោល​នូវ​ពាក្យ​ញុះញង់ បំបែកបំបាក់​អ្នក​ដទៃ​, ៣-​ផរុសវាចា កិរិយា​ពោល​ពាក្យ​ទ្រគោះបោះបោក ជេរប្រទេច​អ្នក​ដទៃ និង​៤-​ស​ម្ផ​ប្ប​លា​បោ កិរិយា​ពោល​នូវ​ពាក្យ​រោយរាយ​ឥតប្រយោជន៍​។

មនោ​កម្ម​៣​គឺ ១-​អភិជ្ឈា គំនិត​សម្លឹង​រំពៃ​ចំពោះ​ទ្រព្យ​របស់​អ្នក​ដទៃ គិត​ចង់​បានជា​របស់​ខ្លួន​, ២-​ព្យាបា​ទោ ចិត្ត​ចងគំនុំ​ប៉ង​នឹង​ឲ្យ​អ្នក​ដទៃ​ដល់​នូវ​សេចក្តី​វិនាស សេចក្តី​អន្តរាយ និង​៣-​មិច្ឆាទិដ្ឋិ ការ​យល់​ខុស តែ​នៅ​ប្រកាន់​ថា​ជា​ត្រូវ ។

កម្ម​អាក្រក់​ទាំង​១០​យ៉ាងនេះ​បើ​ទោះជា​មិន​ទាន់​ឲ្យ​ផល ឃើញច្បាស់​ដល់​អ្នក​ប្រព្រឹត្ត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ក៏​គង់​នឹង​ឱ្យ​ផល​ទៅ​ក្នុង​បរលោក​នាយ​ដែរ​គឺ​ខាន​ពុំ​បាន​ឡើយ ។