ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហ្វុ៊យហ្សូ​បត់ឆ្វេង​អត់​មើល​មុខក្រោយ​បុក​ម៉ូតូ​រ៉ឺម៉ក​របួសធ្ងន់​-ស្រាល​២នាក់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​២នាក់បានរងរបួស​ធ្ងន់​-ស្រាលបែកក្បាល​ហូរ​ឈាមកក្លាក់​ ក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែលបង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ហ្វុ៊យហ្សូដឹក​ដីខ្សាច់​ កាលពី​វេលាម៉ោង៩ និង​១០នាទី​ព្រឹក​ថ្ងៃទី​១៨ មិថុនា ២០១៣ ស្ថិត​នៅ​ចំណុច​ផ្លូវភ្លោះ​​ភូមិ​ស្ពាន​ខ្ពស់ ​សង្កាត់​​គីឡូម៉ែត្រ​លេខ​៦ ។ ជនរងគ្រោះ​ទាំង​២នាក់ ឈ្មោះ​លី សៀង អាយុ​២០​ឆ្នាំ និង​ឈ្មោះ​សុខ

រាជធានីភ្នំពេញ ៖ បុរស​២នាក់បានរងរបួស​ធ្ងន់​-ស្រាលបែកក្បាល​ហូរ​ឈាមកក្លាក់​ ក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែលបង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ហ្វុ៊យហ្សូដឹក​ដីខ្សាច់​ កាលពី​វេលាម៉ោង៩ និង​១០នាទី​ព្រឹក​ថ្ងៃទី​១៨ មិថុនា ២០១៣ ស្ថិត​នៅ​ចំណុច​ផ្លូវភ្លោះ​​ភូមិ​ស្ពាន​ខ្ពស់ ​សង្កាត់​​គីឡូម៉ែត្រ​លេខ​៦ ។ ជនរងគ្រោះ​ទាំង​២នាក់ ឈ្មោះ​លី សៀង អាយុ​២០​ឆ្នាំ និង​ឈ្មោះ​សុខ រឿន អាយុ​២៤​ឆ្នាំ ​​ទាំង២ជាអ្នកបើកបរ​រ៉ឺម៉ក​ដឹកទឹកក្រូច ​ស្នាក់​នៅ​ផ្ទះ​ជួលជាមួយ​គ្នា​ក្នុងសង្កាត់​​ទួល​សង្កែ​ ត្រូវបានគេបញ្ជូន​ទៅ​​មន្ទីរពេទ្យដើម្បី​សង្គ្រោះ ។

បើ​តាម​ប្រភព​ពី​សាក្សី​បានឱ្យ​ដឹងថា មុន​ពេលកើតហេតុគេ​ឃើញ​រថយន្ត​ម៉ាកហ្វុ៊យហ្សូ​ដឹក​ដីខ្សាច់​ ពាក់ស្លាកលេខ​៣C 0524 ជិះ​មកពី​ជើង ​រួចក៏​បត់ឆ្វេង​ចូល​ដេប៉ូ​លក់ខ្សាច់​ «ចាន់ណា» ខណៈនោះក៏មានម៉ូតូរ៉ឺម៉កដឹក​ទឹក​ក្រូចជិះមក ក្នុង​ទិស​ដៅបញ្ច្រាសគ្នា រួច​ក៏បុក​​យ៉ាង​ពេញ​ទំហឹង​​តែ​ម្តង ។ ម្ចាស់​រថយន្ត​បានចុះ​ដាក់មេប្រូច​បាត់ សល់​តែ​រថយន្ត​បង្កហេតុ​ ហើយត្រូវ​បាន​​សមត្ថកិច្ច​បញ្ជូន​អធិការដ្ឋាន​ ដើម្បី​​រង់​ចាំការ​ដោះ​ស្រាយ​តាមផ្លូវច្បាប់ ៕