ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារី​ម្នាក់​មាន​ជំងឺ​ប្លែក បើ​ហ៊ាន​ញ៉ាំ​ការ៉េម​គឺ​ស្លា.ប់​

11 ឆ្នាំ មុន

​ឆ្នាំ​នេះ​អាយុ​១១​ឆ្នាំ​ កុមារី​ព្រី​ស៊ីឡា​ ប៉ូមេ​រេន​ រស់​នៅ​ជាមួយ​ឪពុក​ម្ដាយ​នៅទីក្រុង​ញូវយ៉ក​សហរដ្ឋ​អាមេរិក​ ។​ តាមការ​រក​ឃើញ​របស់​​វេជ្ជ​បណ្ឌិត​​ កុមារី​រូប​នេះ​កើត​ជំងឺ​កន្ទួល​ដោយ​សារ​ត្រជាក់​ ជា​ជំងឺ​ប្លែក​បំផុត​ បើ​មិន​នៅ​ក្នុង​បន្ទប់​ដែល​មាន​សីតុណ្ហ​ភាព​ពី​៣០​ទៅ​៣២​អង្សាសេ​ទេ​ ស្បែក​នាង​រមាស់​ឡើង​កន្ទួល​រាប់​ម៉ោង​ គឺ​រមាស់​ចាប់ពីក្បាល​រហូត​ដល់​ចុង​ជើង​ ជា​មួយ​គ្នា​នោះ​ចាប់​ផ្ដើម​ក្អួត​ចង្អោរ​​ និង​

​ឆ្នាំ​នេះ​អាយុ​១១​ឆ្នាំ​ កុមារី​ព្រី​ស៊ីឡា​ ប៉ូមេ​រេន​ រស់​នៅ​ជាមួយ​ឪពុក​ម្ដាយ​នៅទីក្រុង​ញូវយ៉ក​សហរដ្ឋ​អាមេរិក​ ។​ តាមការ​រក​ឃើញ​របស់​​វេជ្ជ​បណ្ឌិត​​ កុមារី​រូប​នេះ​កើត​ជំងឺ​កន្ទួល​ដោយ​សារ​ត្រជាក់​ ជា​ជំងឺ​ប្លែក​បំផុត​ បើ​មិន​នៅ​ក្នុង​បន្ទប់​ដែល​មាន​សីតុណ្ហ​ភាព​ពី​៣០​ទៅ​៣២​អង្សាសេ​ទេ​ ស្បែក​នាង​រមាស់​ឡើង​កន្ទួល​រាប់​ម៉ោង​ គឺ​រមាស់​ចាប់ពីក្បាល​រហូត​ដល់​ចុង​ជើង​ ជា​មួយ​គ្នា​នោះ​ចាប់​ផ្ដើម​ក្អួត​ចង្អោរ​​ និង​ពិបាក​ដក​ដង្ហើម​ដូច​កើត​ហឺត​ ។​ ពេល​ជំងឺ​ធ្វើ​ទុក្ខ​ម្ដង​ៗ​ បើ​មិន​ព្យា​បាល​ទាន់​ពេល​អាច​ស្លាប់​​​ ។​ ពិសេស​បើ​អ្នក​ជំងឺ​ទាក់​ទង​ជា​មួយ​របស់​ត្រជាក់​ ដូច​ជា​ញ៉ាំ​ការ៉េម​ជា​ដើម​ ក៏​អាច​ស្លាប់​បាន​ដូច​គ្នា​ ។​

ឪពុក​ម្ដាយ​នាង​គឺ​លោក​ Criag និង​អ្នកស្រី​Colleen ​ព្រួយ​បារម្ភ​វីវក់​ចំពោះ​ជីវិត​កូន​ស្រី​ ពេល​ណា​ក៏​ខិតខំ​មើល​ថែ​រាង​កាយ​នាង​ឱ្យ​ទទួល​បាន​កម្ដៅ​ល្មម​សមស្រប​តាម​កំណត់​ជា​និច្ច​ ។​ វេជ្ជ​បណ្ឌិត​ប្រាប់​ថា​ អ្នក​កើត​ជំងឺ​ Cold  u r t i e aria ដាច់​ខាត​មិន​ត្រូវ​នៅ​កន្លែង​មាន​សីតុណ្ហភាព​ក្រោម​២០​អង្សាសេ​ ។​ អ្នក​ស្រី Colleen ប្រាប់​ថា​កូន​ស្រី​គាត់​ ពេល​អាយុ​៧ឆ្នាំ​ ចាប់​ផ្ដើម​លេច​ឡើង​អាការ​ជំងឺ​ចម្លែក​នេះ​​ ។​ បន្ទាប់​ពី​ដឹង​ការពិត​ហើយ​ ពួក​គាត់​មិន​ដែល​ហ៊ាន​ប្រហែស​សូម្បី​មួយ​នាទី​ទេ​ ។​

ព្រីស៊ីឡា​ ប៉ូមេរេន​ តាំង​ពីអាយុ​៧​ឆ្នាំ​ រហូត​ដល់​សព្វថ្ងៃ​ វេជ្ជបណ្ឌិត​ឱ្យ​នាង​ផឹក​ថ្នាំ​អង់​ទី​ប៊ីយ៉ូទិក​ Histamin មួយ​ថ្ងៃ​៣​ដង​ និង​ដាក់​ប៊ិក​ពិសេស​ជាប់​ខ្លួន​២៤​ម៉ោង​លើ​២៤​ម៉ោង​ គឺ​ប៊ិក​ឈ្មោះ​ EPI មាន​ផ្ទុក​សារធាតុ​គីមី​ប្រឆាំង​ភាព​រមាស់​ ។ ក្រៅ​ពី​ឱ្យ​នាង​រស់​ក្នុង​បន្ទប់​មាន​សីតុណ្ហភាព​សមស្រប​ នៅ​ត្រូវ​ប្រយ័ត្ន​កុំ​ឱ្យ​នាង​បែក​ញើស​ទៀត​ ព្រោះ​វា​អាចធ្វើ​ឱ្យ​នាង​រមាស់​ឡើង​កន្ទួល​ពេញ​ខ្លួន​ ដូច​នៅ​កន្លែង​ត្រជាក់​ដែរ​ ។​

តាម​ការ​ឱ្យ​ដឹង​ពី​វេជ្ជបណ្ឌិត​ ជំងឺ​ចម្លែក​នេះ​ កម្រ​មាន​កើត​ណាស់​ ហើយ​ក៏​មិន​ទាន់​មាន​ថ្នាំ​ពិសេស​សម្រាប់​ព្យា​បាល​ឱ្យ​ចំ​ដែរ​ បើ​ខ្នះ​ខ្នែង​ព្យាបាល​បំផុត​អាច​មាន​សង្ឃឹម​ជា​សះស្បើយ​ត្រឹម​១១​ភាគ​រយ​ប៉ុណ្ណោះ​ ។​ ល្អ​បំផុត​ អ្នក​ជំងឺ​ត្រូវ​រស់នៅ​មាន​អនាម័យ​ និង​នៅ​តែ​កន្លែង​ណា​មាន​សីតុណ្ហភាព​៣០​អង្សាសេ​​ ហើយ​ដាច់​ខាត​កុំ​ញ៉ាំការ៉េម​​ ៕​ ​                  ឯកសារបរទេស