ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរ​ថ្ងៃ​បុណ្យអុំទូក​បី​ថ្ងៃ ស្លា.ប់​១៦​នាក់ របួស​៦០​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ក្នុង​ពិធីបុណ្យ​អុំទូក​រយៈពេល​បី​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​២១-២៣ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ កើតឡើង​៣៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៦​នាក់​(​ធៀប​ឆ្នាំ​២០១៧​ថយ​ចុះ​៩​នាក់​) របួសធ្ងន់​៣៨​នាក់ របួសស្រាល​២២​នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ក្នុង​ពិធីបុណ្យ​អុំទូក​រយៈពេល​បី​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​២១-២៣ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ កើតឡើង​៣៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៦​នាក់​(​ធៀប​ឆ្នាំ​២០១៧​ថយ​ចុះ​៩​នាក់​) របួសធ្ងន់​៣៨​នាក់ របួសស្រាល​២២​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់​។ របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ស្លាប់​សរុប​១៦​នាក់​(​ស្រី​១​នាក់​) ម៉ូតូ​ស្លាប់​១៦​នាក់​ស្មើ​៨៨% (​មិន​ពាក់មួក​១១​នាក់​ស្មើ​៧៩%) កង់​ស្លាប់​២​នាក់​ស្មើ​១២%​។

មូលហេតុ​គ្រោះថ្នាក់ ៖ ល្បឿន​១៤​លើក ថយ​៤​លើក​ស្លាប់​៧​នាក់​,​ស្រវឹង​១​លើក ថយ​៣​លើក​ស្លាប់​១​នាក់​,​ប្រជែង​៤​លើក ស្មើ​ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​៣​លើក ថយ​៤​លើក ស្មើ​៥៧%​ស្លាប់​គ្មាន​,​មិន​គោរព​សិទ្ធ​១០​លើក ថយ​៨​លើក​ស្មើ​៤០០% ស្លាប់​៤​នាក់​,​បត់​គ្រោះថ្នាក់​៥​លើក កើន​៣​ស្មើ​១៥០%​ស្លាប់​២​នាក់​,​កត្តា​យានយន្ត​១​លើក ថយ​១​លើក​ស្មើ​៥០%​ស្លាប់​១​នាក់​។ យាន​ខូចខាត ៖ ម៉ូតូ​៤០​គ្រឿង​, រថយន្ត​តូច​១៥​គ្រឿង​,​រថយន្ត​ធំ​៩​គ្រៀង​, យាន​ផ្សេង​ៗ៣​គ្រឿង​។

រាជធានី​-​ខេត្ត​ដែល​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ៖ ភ្នំពេញ​១០​លើក ស្លាប់​៤​នាក់ របួស​១៤​នាក់​, បាត់ដំបង​៤​លើក ស្លាប់​២​នាក់​របួស​១​នាក់​,​កំពង់ធំ​៤​លើក​ស្លាប់​២​នាក់​របួស​៧​នាក់​, ស្វាយ​រៀង​៣​លើក ស្លាប់​២​នាក់ របួស​១​នាក់​,​បន្ទាយ​មាន​ជ័យ​៣​លើក ស្លាប់​៣​នាក់​របួស​១​នាក់​,​ព្រះ​សីហ​នុ​២​លើក ស្លាប់​២​នាក់​របួស​៤​នាក់ និង​ខេត្ត​ត្បូងឃ្មុំ​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ