ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​វ៉េវ​អេស​បើក​បញ្រ្ចាស់​ទិស​ត្រូវ​ម៉ូតូ​C125 បុកចំ​ពី​មុខ​ពេញ​ទំហឹង​រង​របួស​ធ្ងន់​ ២នាក់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ ២នាក់​ បា​នរង​របួស​ធ្ងន់​ ខណៈដែល​ម៉ូតូ​C125 ស៊េរី២០១៣ ពណ៌​ខ្មៅ ១គ្រឿង​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1BW-3659 បើក​បរ​ដោយ​បុរស​ម្នាក់​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១​ ក្នុង​ទិ​សដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​មុខ​វិទ្យា​ល័យ​ជាស៊ីម​សាម​គ្គី​ ក៏​បា​នបុក​ចំពី​មុខ​ពេញ​ទំហឹង​ជាមួយ​ម៉ូតូ​វ៉េវ​អេស​

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ ២នាក់​ បា​នរង​របួស​ធ្ងន់​ ខណៈដែល​ម៉ូតូ​C125 ស៊េរី២០១៣ ពណ៌​ខ្មៅ ១គ្រឿង​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1BW-3659 បើក​បរ​ដោយ​បុរស​ម្នាក់​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១​ ក្នុង​ទិ​សដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​មុខ​វិទ្យា​ល័យ​ជាស៊ីម​សាម​គ្គី​ ក៏​បា​នបុក​ចំពី​មុខ​ពេញ​ទំហឹង​ជាមួយ​ម៉ូតូ​វ៉េវ​អេស​ ១គ្រឿង​ ពណ៌​ខ្មៅ​លាយ​ក្រហម​ ពាក់​ស្លាក​លេខ​ បន្ទាយ​មា​នជ័យ​ 1C-1516 ជិះ​​ដោយ​បុរស​ម្នាក់​ បើក​ក្នុង​ទិស​ដៅ​បញ្រ្ចាស់​ទិស​គ្នា​ ។

ហេតុ​ការណ៍​នេះ បា​នកើត​ឡើង​កា​លពី​វេលា​ម៉ោង​ ៩ និង​ ៥០​នាទី​ យប់ថ្ងៃទី​១៧​ មិថុនា​ ២០១៣​ នៅ​ចំណុច​មុខ​វិទ្យា​ល័យ​ជាស៊ីម​សាម​គ្គី​ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក​ ។ ក្រោយ​កើត​ហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​ដឹកយក​​ទៅ​សង្រ្គោះ​នៅ​គ្លីនិក​ឯក​ជន​ ឯ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ទួល​គោក​​ ៕