ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពូ​ទីន​​​ព្រមាន​​ពី​ការ​​ផ្តល់​​អាវុធ​​ឱ្យ​ពួក​ឧទ្ទាម​​ស៊ី​រី​

12 ឆ្នាំ មុន

​ប្រធានាធិបតី​រុស្ស៊ី​​លោក​វ៉្លា​​ឌី​មៀរ​​ពូ​ទីន​​ សម្ព័ន្ធ​មិត្ត​​ក្រុង​ដាម៉ាស់​​អះអាង​​ពី​ការ​ខ្វែង​គំនិត​​គ្នា​ខ្លាំង​​ជាមួយ​បណ្តា​​ដៃ​គូ​​​លោក​​ខាង​លិច​​លើ​បញ្ហា​ស៊ីរី​​ ដោយ​លោកព្រមាន​​​​ប្រឆាំង​នឹង​​ការ​ផ្តល់​​​​អាវុធ​​ឱ្យ​​ដល់​ពួក​​​ឧទ្ទាម​ ។ លោក​​​អះ​អាង​បែប​នេះ​​ កាល​ពី​​ថ្ងៃ​ទី​១៦ មិថុនា ​មុន​កិច្ច​​ប្រជុំ​​កំពូល​ G-8 នៅ​ក្រុង​អ៊ុល​ស្ទ័រ​​អៀរ​ឡង់​​​ខាង​ជើង ។

​ប្រធានាធិបតី​រុស្ស៊ី​​លោក​វ៉្លា​​ឌី​មៀរ​​ពូ​ទីន​​ សម្ព័ន្ធ​មិត្ត​​ក្រុង​ដាម៉ាស់​​អះអាង​​ពី​ការ​ខ្វែង​គំនិត​​គ្នា​ខ្លាំង​​ជាមួយ​បណ្តា​​ដៃ​គូ​​​លោក​​ខាង​លិច​​លើ​បញ្ហា​ស៊ីរី​​ ដោយ​លោកព្រមាន​​​​ប្រឆាំង​នឹង​​ការ​ផ្តល់​​​​អាវុធ​​ឱ្យ​​ដល់​ពួក​​​ឧទ្ទាម​ ។ លោក​​​អះ​អាង​បែប​នេះ​​ កាល​ពី​​ថ្ងៃ​ទី​១៦ មិថុនា ​មុន​កិច្ច​​ប្រជុំ​​កំពូល​ G-8 នៅ​ក្រុង​អ៊ុល​ស្ទ័រ​​អៀរ​ឡង់​​​ខាង​ជើង ។

ក្រោយ​​​ការ​ជួប​គ្នា​​នៅ​ទីក្រុង​​ឡុងដ៍​​ជាមួយ​​​នាយក​រដ្ឋ​មន្ត្រី​​​អង់​គ្លេស​​ លោក​ដាវីដ កាមី​រ៉ូន សំដៅ​​​ស្វែង​រក​មធ្យោ​បាយ​​នានា​បញ្ចប់​​ជម្លោះ​​ស៊ីរី​​លោក​ពូ​ទីន​​​មាន​ប្រសាសន៍​ថា យើង​​ពុំ​​រំលោភ​បំពាន​​​​ច្បាប់ ឬ​បទ​ដ្ឋាន​​ណា​មួយ​​ឡើយ​ ​ក្នុង​ការ​ផ្តល់​​អាវុធ​​ឱ្យ​ដល់​​របប​​ស៊ីរី​​របស់​លោក​​បាចា​អាល់​អាសាដ​​ ហើយ​យើង​​អំពាវ​នាវ​ដល់​គ្រប់​​ដៃ​គូ​របស់​យើង​​​ឱ្យ​ធ្វើ​ដូច​គ្នា​នេះ ។

ប្រ​ធានាធិបតី​​ពូ​ទីន​​​មាន​ប្រតិ​កម្ម​​បែប​នេះ​​ទោះ​​មិន​បញ្ចេញ​​ឈ្មោះ​​គឺ​ចង់​និយាយ​​ដល់​សហ​រដ្ឋ​អាមេរិក​​ ដែល​ប្រកាស​​កាល​ពី​ថ្ងៃ​ទី​​១៣​ មិថុនា ​ពី​ជំនួយ​​យោធា​មួយ​​ដល់ពួក​​ឧទ្ទាម​​ស៊ីរី​​​​​ក្រោយ​​​ពី​ចោទ​ប្រកាន់​​រដ្ឋា​ភិបាល​​ក្រុង​ដាម៉ាស់​​​ថា ប្រើ​ប្រាស់​​អាវុធ​​គីមី​មក និង​សំដៅ​សហ​ភាព​​អឺរ៉ុប​​ដែល​លុប​ចោល​​កាល​ពី​​ខែ​ឧសភា​​ នូវ​ការ​ហ៊ុម​ព័ន្ធ​អាវុធ​​ចំពោះ​ពួក​ឧទ្ទាម​ ។​បណ្តា​​ប្រទេស​នៃ​សហ​ភាព​អឺរ៉ុប​​​រហូត​មក​ទល់​ពេល​នេះ​​​​មិន​ទាន់​​បោះ​ជំហាន​​ដល់​ការ​​ប្រគល់​​អាវុធ​​​ឱ្យ​ដល់​ពួក​ឧទ្ទាម​​នៅ​​ឡើយ ព្រោះ​ខ្លាច​អាវុធ​​ទាំង​នោះ​ធ្លាក់​ក្នុង​​ដៃ​ពួក​​អ៊ិស្លាម​​និយម​ជ្រុល។

លោក​ពូទីន​​បន្ត​ថា ​ខ្ញុំ​​គិត​​ថា​គ្រប់គ្នា​​​នឹង​យល់​ស្រប​លើ​ប្រការ​ដែល​ថា ពុំ​​ចាំ​​​បាច់​ជួយ​ទ្រ​ទ្រង់​​​​​ដល់​បណ្តា​មនុស្ស​​ដែល​ពុំ​ត្រឹម​តែ​សម្លាប់​​​សត្រូវ​​របស់​ពួក​​គេ​ប៉ុណ្ណោះ​​ទេ តែ​ពុះ​កាត់​​យក​​បណ្តា​​សេរី​រាង្គ​របស់​​ពួក​គេ​​​ជា​សាធារណៈ​​នៅ​មុខ​​កាមេ​រ៉ា​ទៀត​ផង ។ តើ​អ្នក​​ចង់​ផ្តល់អាវុធ​​ជួយ​ដល់​មនុស្ស​បែប​​ទាំង​​នេះ​ឬ​​​? ប្រការ​​បែប​នេះ​​វា​ពុំ​ស្រប​ទៅ​នឹង​តម្លៃ​មនុស្ស​​​ដែលអឺរ៉ុប​​ប្រកាន់​យក ចាប់​តាំងពី​ច្រើន​​សត​វត្ស​​មក​​ហើយ​​នោះ​​ទេ ។

នៅ​លើ​ទីលាន​​វិញ​​ មាន​ការ​ប្រយុទ្ធ​​គ្នា​​យ៉ាង​សាហាវ​​នានា​​កាល​ពី​​ថ្ងៃ​ទី​​១៦​ មិថុនា រវាង​​ពួក​ឧទ្ទាម​​ និង​​កង​ទ័ព​​ស៊ីរី​ នៅ​ខេត្ត​អាឡែប​ ជា​គោល​ដៅ​​នៃ​ការ​​វាយ​លុក​ថ្មី​របស់​កង​ទ័ព​​ដែល​ស្មោះ​ត្រង់​​នឹង​​លោក​បាចា​អាល់​អាសាដ​​ ក្រោយ​វាយ​ដណ្តើម​​កាន់​កាប់​ក្រុង​​ QOUSSEIR ។ កង​ទ័ព​​បាន​ប្រមូល​​ផ្តុំ​តាម​ច្រក​​ចូល​នានា​​នៃទីក្រុង​​អាឡែប​​​ ដែល​ត្រួត​​​ត្រា​ក្រុង​​នោះ​​ជាង​ពាក់​កណ្តាល ។
ចំណែក​​នៅ​ក្រុង​ដាម៉ាស់​​វិញ​​ទាហាន​​យ៉ាង​តិច​២០​នាក់​​ត្រូវ​​របួស​ក្នុង​ការ​វាយ​ប្រហារ​​ដោយ​រថ​យន្ត​​បង្កប់​គ្រឿង​​​​ផ្ទុះ​​​មួយ​ កាល​ពី​យប់​​ថ្ងៃ​ទី​១៦ ​មិថុនា ​ត្រង់​​បារ៉ាស់​​កង​ទ័ព​មួយ​ស្ថិត​នៅ​ជិត​ព្រលាន​យន្ត​ហោះ​​យោធា MAZZEH ភាគ​​ខាង​លិច​ក្រុង​ដាម៉ាស់ ៕