ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ដឹក​ស៊ី​ទែន​កៅ​ស៊ូ​បុក​ម៉ូតូ​អូស​ជាង​20​ម៉ែត្រ​បណ្តាល​ឱ្យ​បុរស​ម្នាក់​របួស​ធ្ងន់​

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ បុរស​ម្នាក់​រង​របួស​ធ្ងន់​ ដោយ​សារ​ត្រូវ​រថ​យន្ត​សណ្តោង​ស៊ី​ទែន​ដឹក​កៅ​ស៊ូ​ជ្រុល​បុក​ កាល​ពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រសៀល​ ថ្ងៃ​ទី​១៧​ មិថុនា​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥៧​ ត្រង់​ចំណុច​ផ្លូវ​បែក​ជា​បួន​ក្នុង​ភូមិ​​វត្តគរ​ សង្កាត់​វត្ត​គរ​ ។សមត្ថ​កិច្ច​និយាយ​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ប៉ែន​ សា​រិត​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ នៅ​ភូមិ​ជ្រៃ​ធំ​ ឃុំ​កំពង់​ល្ពៅ​ ស្រុក​សំ​ឡូត​ ជិះ​ម៉ូតូ​មា៉ក​ហុង​ដា​

ខេត្ត​បាត់​ដំបង​ ៖ បុរស​ម្នាក់​រង​របួស​ធ្ងន់​ ដោយ​សារ​ត្រូវ​រថ​យន្ត​សណ្តោង​ស៊ី​ទែន​ដឹក​កៅ​ស៊ូ​ជ្រុល​បុក​ កាល​ពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រសៀល​ ថ្ងៃ​ទី​១៧​ មិថុនា​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥៧​ ត្រង់​ចំណុច​ផ្លូវ​បែក​ជា​បួន​ក្នុង​ភូមិ​​វត្តគរ​ សង្កាត់​វត្ត​គរ​ ។សមត្ថ​កិច្ច​និយាយ​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ប៉ែន​ សា​រិត​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ នៅ​ភូមិ​ជ្រៃ​ធំ​ ឃុំ​កំពង់​ល្ពៅ​ ស្រុក​សំ​ឡូត​ ជិះ​ម៉ូតូ​មា៉ក​ហុង​ដា​ឌ្រីម​សេ​១២៥​ ពណ៌​ខ្មៅ​ សេ៊​រី​ឆ្នាំ​២០០៥​ ពាក់​ស្លាក​លេខ​បាត់​ដំបង​ 1G-1886 ឯ​រថ​យន្ត​សណ្តោង​ស៊ី​ទែន​ដឹក​កៅ​ស៊ូ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2A-6519 បើក​បរ​ដោយ​បុរស​ឈ្មោះ​ ឌិន​ ដា​ អាយុ​៣៦​ឆ្នាំ​ រស់​នៅ​រាជ​ធានី​ភ្នំពេញ​ ។

សមត្ថ​កិច្ច​បញ្ជាក់​ថា​ មុន​ពេល​កើត​ហេតុ​រថ​យន្ត​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​ ហើយ​បាន​ជ្រុល​បុក​​ម៉ូតូ​ដែល​កំពុង​​ព្យាយាម​ជិះ​ឆ្លង​កាត់​ទទឹង​ផ្លូវ​ពី​ជើង​ទៅ​ត្បូង​ បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​រង​របួស​ធ្ងន់​ និង​អូស​ម៉ូតូ​ជាង​២០​ម៉ែត្រ​ ។សាក្សី​នៅ​កន្លែង​កើត​ហេតុ​និយាយ​ថា​ ឧប្បត្តិ​ហេតុ​នេះ​កើត​ឡើង​ដោយ​សារ​ភាគី​ទាំង​២​បើក​បរ​ក្នុង​ល្បឿន​លឿន​​ដូច​គ្នា​ និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​ជ្រុល​បុក​គ្នា​បែប​នេះ​ ។ សាក្សី​បញ្ចាក់​ថា​ អ្នក​ជិះ​ម៉ូតូ​ទំនង​ជា​រង​របួស​គ្រេច​ចង្កេះ​ធ្ងន់​ធ្ងរ​មិន​អាច​កំរើក​ ឬ​ងើប​រួច​ឡើយ​ ត្រូវ​រថ​យន្ត​សង្គ្រោះ​ដឹក​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ភ្លាមៗ​ ។ អ្នក​បើក​រថ​យន្ត​លោក​ ឌិន​ ជា​ បាន​ពន្យល់​អំពី​​ករណី​នេះ​នៅ​កន្លែង​កើត​ហេតុ​​ថា​ រថ​យន្ត​របស់​លោក​គ្មាន​ដឹក​កៅ​ស៊ូ​ទេ​ បាន​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ដើម្បី​ទៅ​ដឹក​កៅ​ស៊ូ​នៅ​ក្រុង​ប៉ោយ​ប៉ែត​ លុះ​មក​ដល់​ចំណុច​​ក៏​ជួ​ប​គ្រោះ​ថ្នាក់​តែ​ម្តង​ ។តាម​ការ​ពិនិត្យ​នៅ​ចំណុច​គ្រោះ​ថ្នាក់​ ​ភាគី​ទាំង​២​មាន​កំហុស​ដូច​គ្នា​ ព្រោះ​បើក​បរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ។ រថ​យន្ត​និង​ម៉ូតូ​ត្រូវ​នគរ​បាល​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ជំនាញ​ ​រង់​ចាំ​ភាគី​ទាំង​២​ចូល​ទៅ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕