ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​​ឆេក​​ប្រកាស​សុំ​លា​លែង​​​ដោយ​ទទួល​ស្គាល់​រឿង​​អាស្រូវ​​ពុក​រលួយ​​នយោ​បាយ​​​របស់​មនុស្ស​​ជំនិត​ម្នាក់​

12 ឆ្នាំ មុន

នាយក​រដ្ឋ​មន្ត្រី​​​នៃ​សាធារណ​រដ្ឋ​ឆេក លោក​​ PETR NECAS ​ប្រកាស​​​​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៦ មិថុនា​ថា លោក​នឹង​​លា​លែង​​ចេញ​ពី​តំណែង​​នា​ថ្ងៃ​ទី​១៧​ មិថុនា ដោយ​ទទួល​​ស្គាល់​​ពី​ការ​ទទួល​ខុស​ត្រូវ​​របស់​លោក​​ក្នុង​រឿង​​អាស្រូវ​​ពុក​រលួយ​​​នយោ​បាយ​​ និង​រំលោភ​បំពាន​​អំណាច​​មួយ​​​​ទាក់​ទិន​ដល់​ស្ត្រី​សហ​ការី​ជិត​ដិត​​បំផុត​ម្នាក់​​របស់​លោក ។

ក្នុង​សន្និ​សីទ​​សារ​ព័ត៌​មាន​​ក្រោយ​កិច្ច​ប្រជុំ​​របស់​បណ្តា​​ប្រមុខ​​​ក្រុម​​ចម្រុះ​​​​ក្នុង​រដ្ឋា​ភិបាល​​លោក​ NECAS ថ្លែង​ថា ខ្ញុំ​នឹង​​លា​លែង​នា​ថ្ងៃ​ទី​​១៧ មិថុនា ​ពី​តំណែង​​នាយក​រដ្ឋ​មន្ត្រី​​ ។ ខ្ញុំ​​យល់​​ពី​ការ​​ទទួល​ខុស​ត្រូវ​​ខាង​នយោបាយ​​របស់​ខ្ញុំ​​ ។ ខ្ញុំ​​ជា​មនុស្ស​​ចចេស​​ម្នាក់​​ ក៏​ប៉ុន្តែ​ខ្ញុំ​​ក៏​ត្រូវ​​គិត​​ផង​ដែរ​​ថា  ពេល​​វេ​លា​​មក​ដល់​ហើយ​សម្រាប់​​ការ​ចាក​ចេញ​។

នាយិកា​​ខុទ្ទ​កាល័យ​​ដ៏​មាន​ឥទ្ធិពល​​របស់​លោក​​​ NECAS លោក​ស្រី JANA NAGYOVA អាយុ​៤៨​ឆ្នាំ​ ដែល​​សារ​ព័ត៌​មាន​​និយាយ​ថា ​ជា​មិត្ត​ស្រី​របស់​​លោក​ កាល​ពី​​ថ្ងៃ​ទី​​​១៥ មិថុនា ត្រូវ​ជាប់​​ឃុំ​ឃាំង​​បណ្តោះ​អាសន្ន​​ក្រោយ​​ទទួល​​ការ​ចោទ​ប្រកាន់​​ពី​បទ​រៀប​ចំ​​អំពើ​ពុក​រលួយ​​ខាង​នយោ​បាយ​​ ហើយ​ប្រើ​ប្រាស់​សម្រាប់​​បម្រើ​​ផល​ប្រយោជន៍​​ផ្ទាល់​ខ្លួន​​នូវ​បណ្តា​​បុគ្គ​លិក​​​​ភ្នាក់​ងារ​ស៊ើប​ការណ៍​យោធា​​ក្នុង​រោង​ចក្រ​​​អំបោះ​​ខុស​​ច្បាប់​​របស់​ភរិយា​​លោក NECAS ដែល​លោក​​កំពុង​​តែ​លែង​លះ​គ្នា​ ។ ឧត្តម​សេនីយ៍​២​នាក់​​ និង​សេនីយ៍​​ឯក​ម្នាក់​​​ខាង​ផ្នែក​ស៊ើប​ការណ៍​​យោធា​​ ក៏​ទទួល​​ការ​ចោទ​ប្រកាន់​​​​ដែរ ៕