ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ស៊ី​ទែន​ដឹក​កៅ​ស៊ូ​បុក​អ្នក​ជិះ​ម៉ូតូ​អូស​ជាង​២០​ម៉ែត្រ​របួស​ធ្ងន់​

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ ​បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ដោយ​សារ​ត្រូវ​រថ​យន្ត​សណ្តោង​ស៊ី​ទែន​ដឹក​កៅ​ស៊ូ​បុក​អូស​ជាង​២០​ម៉ែត្រ​ពេល​ធ្វើ​ដំណើរ​កាត់​ទទឹង​ផ្លូវ​គ្នា​ កាល​ពី​វេលា​ម៉ោង​១២ និង​៤០​នាទី​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​១៧ មិថុនា ២០១៣ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥៧ ចំណុច​ផ្លូវ​បែក​ជា​បួន​ ក្នុង​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ​ ក្រុង​បាត់​ដំបង​ ។

សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ប៉ែន សារិត អាយុ​៤៤​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ព្រៃ​ធំ ឃុំ​កំពង់​ល្ពៅ​ ស្រុក​សំឡូត​ ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​​សេ​១២៥​ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០០៥​ របួស​ធ្ងន់​ត្រូវ​រថ​យន្ត​សង្គ្រោះ​របស់​សមត្ថ​កិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ​ ​រីឯ​រថ​យន្ត​បង្ក​ជា​ប្រភេទ​រថ​យន្ត​សណ្តោង​ស៊ី​ទែន​ដឹក​កៅ​ស៊ូ​បើក​ដោយ​បុរស​ឈ្មោះ​ឌិន ដា អាយុ​៣៦​ឆ្នាំ​ មាន​ទី​លំនៅ​នៅ​រាជ​ធានី​ភ្នំពេញ​។

សាក្សី​នៅ​កន្លែង​កើត​ហេតុ​និយាយ​ថា គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​ដោយ​សារ​ភាគី​ទាំង​២​បើក​បរ​ក្នុង​ល្បឿន​លឿន​គួរ​សម​ដូច​គ្នា​ ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ពេល​ធ្វើ​ដំណើរ​ដល់​ផ្លូវ​បែក​ជាបួន​ដែល​ជា​ចំណុច​គ្រោះ​ថ្នាក់​បំផុត​។ ក្រោយ​កើត​ហេតុ​រថ​យន្ត និង​ម៉ូតូ​ត្រូវ​បាន​នាំ​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ជំនាញ​រង់​ចាំ​ភាគី​ទាំង​២​ចូល​ដោះ​ស្រាយ​តាម​ច្បាប់​ ៕