ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ពី​ផឹក​ជិះ​ម៉ូតូ​បុក​រថ​យន្ត​កុង​តឺ​ន័រ​ស្លាប់​មួយ​រំពេច​លើ​ផ្លូវ​ជាតិ​លេខ​1

12 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ បុរស​ម្នាក់​ត្រូវ​រថ​យន្ត​កុង​តឺ​ន័រ​​បុក​ស្លាប់​ភ្លាម​ៗ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១​ ចំណុច​ភូមិ​ស្វាយ​ សង្កាត់​ចេក​ ក្រុង​ស្វាយ​រៀង​ កាល​ពី​វេលា​ម៉ោង​៧​យប់​ ថ្ងៃ​ទី​១៥​ មិថុនា​ បន្ទាប់​ពី​ចេញ​ពី​ផឹក​ជិះ​ម៉ូតូ​បុក​ជាមួយ​រថ​យន្ត​កុង​តឺ​ន័រ​ ។ ប៉ូលិស​និយាយ​ថា​ មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ឈ្មោះ​ មៅ​ សុផល​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជា​អ្នក​បើក​​រថ​យន្ត​រស់​នៅ​ភូមិ​ពភ្លា​ សង្កាត់​សង្ឃ័រ​ ក្រុង​

ខេត្ត​ស្វាយ​រៀង​ ៖ បុរស​ម្នាក់​ត្រូវ​រថ​យន្ត​កុង​តឺ​ន័រ​​បុក​ស្លាប់​ភ្លាម​ៗ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១​ ចំណុច​ភូមិ​ស្វាយ​ សង្កាត់​ចេក​ ក្រុង​ស្វាយ​រៀង​ កាល​ពី​វេលា​ម៉ោង​៧​យប់​ ថ្ងៃ​ទី​១៥​ មិថុនា​ បន្ទាប់​ពី​ចេញ​ពី​ផឹក​ជិះ​ម៉ូតូ​បុក​ជាមួយ​រថ​យន្ត​កុង​តឺ​ន័រ​ ។ ប៉ូលិស​និយាយ​ថា​ មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ឈ្មោះ​ មៅ​ សុផល​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជា​អ្នក​បើក​​រថ​យន្ត​រស់​នៅ​ភូមិ​ពភ្លា​ សង្កាត់​សង្ឃ័រ​ ក្រុង​ស្វាយ​រៀង​ ត្រូវ​ឪ​ពុក​មា​នៅ​ភូមិ​ចំបក់​ សង្កាត់​ចេក​ ហៅ​ទៅ​ចូល​រួម​​ផឹក​ស៊ី​ ពេល​ជិះ​ម៉ូតូ​ដល់​ផ្ទះ​ឪ​ពុក​មា​ ហើយ​ឃើញ​មេឃ​ភ្លៀង​​មិន​នៅ​ផឹក​ស៊ី​ទេ​ ស្រាប់​តែ​ជិះ​ម៉ូតូ​​ហុង​ដា​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ស្វាយ​រៀង​ 1A-7037 ត្រឡប់​មក​វិញ ពី​លិច​ទៅ​កើត​លឿន​ស្លេវ​ ស្រប​ពេល​នោះ​គេ​ឃើញ​រថ​យន្ត​កុង​តឺ​ន័រ​១​គ្រឿង​ម៉ាកហ៊ីយ៉ាន់​ដាយ​ ពណ៌​ស​ លាយ​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3B-2550 បើក​ចេញ​ពី​​ភូមិ​ទ​ទា​ សង្កាត់​ចេក​ ពី​កើត​ទៅ​លិច​​ បញ្ច្រាស​ទិស​គ្នា​បាន​បុក​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ​​ខ្ទាត​អ្នក​ជិះ​ម៉ូតូ​ចូល​ក្រោម​កង់​​ក្រោយ​រថ​យន្ត​កិន​បែក​ក្បាល​ធ្លាយ​ខួរ​ពេញ​ថ្នល់​ ប្រកាច់​ស្លាប់​មួយ​រំពេច​ និង​ម៉ូតូ​ខូច​ធ្ងន់​ធ្ងរ​ ។ ​ក្រោយ​កើត​ហេតុ​ រថ​យន្ត​កុង​តឺ​ន័រ​បើក​រត់​គេច​ធ្លាក់​ចិញ្ចើម​ផ្លូវ​ទៅ​មុខ​លែង​រួច​ ទើប​អ្នក​បើក​បរ​​រត់​គេច​ខ្លួន​បាត់​ស្រមោល​ ។ សមត្ថ​កិច្ច​បាន​ដឹក​សព​ជន​រង​គ្រោះ​មក​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ ឯ​ម៉ូតូ​និង​រថ​យន្ត​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​នគរ​បាល​ចរាចរ​ខេត្ត​ ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕