ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉ូឡា​ព្យាយាម​បើក​វ៉ាឡិចស៊ីស​ ជ្រុលទៅ​បុក​រនាំង​ដែក​ចែក​ផ្លូវ​បាក់​អស់​៥ផ្ទាំង​ រត់​ទៅ​ដេក​សណ្ឋាគារ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖​ រថយន្ត​កូរ៉ូឡា​ ពណ៌ស្លែ បាន​ព្យា​យាម​បើក​វ៉ា​រថយ​ន្ត​ឡិច​ស៊ីស​ខាង​​ឆ្វេង​ តែ​ម្ចាស់​ឡិច​ស៊ីស​មិន​ព្រម​ឱ្យ​វ៉ា​ ហើយ​ម្ចាស់​កូរ៉ូឡា​នៅតែព្យាយាម​ជែង​​រហូត​ជ្រុល​ទៅ​បុក​រនាំង​ដែក​ចែក​ផ្លូវ​បាក់​អស់​៥​ផ្ទាំង​ បន្ទាប់​​មក​ម្ចាស់​រថយន្ត​បង្កបាន​ព្យាយាម​បើក​រត់​គេច​ទាំង​បែក​កង់​មុ​ខ​​​ទាំង២ ចូលទៅ​ដេក​ក្នុង​សណ្ឋាគារ​​។

 ហេតុការណ៍​រថយន្ត​បុករនាំង​ដែកចែក​ផ្លូវ​នេះ​បាន​កើត​ឡើង​កាលពី​វេលាម៉ោង​​២ និង​១៥នាទី​រំល​ង​អធ្រាត្រ​​ឈានចូលថ្ងៃទី​១៧ មិថុនា​ ២០១៣ នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស សង្កាត់​បឹង​ព្រលិត​ ខណ្ឌ​៧កមរា។

 ​ប្រភពព័ត៌មាន​ពីសមត្ថកិច្ច​បាន​ឱ្យដឹង​ថា​ ក្រោយ​ពេល​កើត​ហេតុ​រថយន្ត​បង្ក​បាន​បើកគេច​ទៅដេក​នៅ​សណ្ឋា​គារ​ ព្រីន​សេស ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង​ ខណ្ឌ​ដូន​ពេញ​ ដោយ​ប្រាប់​សន្តិសុ​ខ​ឱ្យ​ជួយ​លាក់​បាំង​ ប្រសិន​បើ​មាន​សមត្ថកិច្ច​មក​សួរ​នាំ​ ។ បន្ទាប់ពី​តាមដាន​សមត្ថ​កិច្ច​បាន​ប្រទះ​ឃើញ​រថយន្ត​បង្កនៅក្នុង​សណ្ឋាគារ​ ហើយ​ក៏​ហៅ​​រថយន្តទៅ​​ស្ទួច​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ចំ​ណែ​ក​ឯ​ម្ចាស់​រថយន្ត​សមត្ថ​កិច្ច​កំពុង​ធ្វើការ​ទំនាក់​ទំ​នងជាមួយ​ម្ចាស់​សណ្ឋាគារ​ដើម្បី​ស្វែង​រក៕​​