ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាស​យាន​ដ្ឋាន​JFKត្រៀម​សាង​សង់​កំផែង​ការ​ពារ​សត្វ​អណ្តើក​វារ​ឆ្លង​កាត់​ផ្លូវ

12 ឆ្នាំ មុន

អាជ្ញា​ធរ​ក្នុង​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ ចន​ អេហ្វ​កេ​ណេ​ឌី​(JFK) ក្នុង​ទី​ក្រុង​ញូវ​យ៉ក​ មាន​គម្រោង​សាង​សង់​របាំង​ការ​ពារ​ផ្លូវ​យន្ត​ហោះ​ ដែល​មាន​បណ្តោយ​ជាង​១.២០០​ម៉ែត្រ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​សត្វ​អណ្តើក​ដែល​វារ​ឆ្លង​កាត់​​ផ្លូវ​ និង​ចាត់​ទុក​ថា​ជា​បញ្ហា​ដ៏​ធំ​មួយ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​ចុះ​​ឡើង​របស់​យន្ត​ហោះ​ ។

នៅ​ក្នុង​របាយ​ការណ៍​ពី​ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​ផ្សាយ​ថា​ ក្រុម​អ្នក​គ្រប់​គ្រង​អាកាស​យាន​ដ្ឋាន​ JFK ត្រៀម​សាង​សង់​កំផែង​ការ​ពារ​ផ្លូវ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​រុក​រាន​របស់​សត្វ​អណ្តើក​ ដែល​វារ​នៅ​លើ​ដង​ផ្លូវ​ក្នុង​អាកាស​  យាននេះ​ ។ គម្រោង​នេះ​បាន​កើត​ឡើង​ក្រោយ​ពី​​អាជ្ញា​ធរ​បាន​ចាប់​អណ្តើក​មិន​តិច​ជាង​១.៣០០​ក្បាល​ចេញ​ពី​ដង​ផ្លូវ​ ដើម្បី​ការ​ពារ​ពួក​វា​មិន​ឱ្យ​គ្រោះ​ថ្នាក់​ និង​ការ​ពារ​ក្រែង​បង្ក​គ្រោះ​ថ្នាក់​ដល់​យន្ត​ហោះ​ក្នុង​ពេល​ឡើង​ឬ​ចុះ​ ។

លោក​ រ៉ុន​ មា៉​ស៊ី​កូ​ អ្នក​នាំ​ពាក្យ​ក្នុង​អាកាស​យាន​ដ្ឋាន​ JFK បាន​ថ្លែង​ថា​ យើង​ព្យា​យាម​រិះ​រក​គ្រប់​វិធី​សាស្ត្រ​ដើម្បី​ការ​ពារ​​គ្រោះ​ថ្នាក់​ និង​មិន​ចង់​ឃើញ​អណ្តើក​របួស​ឬ​ងាប់​ ។ ស្រប​ពេល​មាន​ការ​សាង​សង់​កំផែង​ការ​ពារ​នេះ​​ នឹង​បង្កើត​នូវ​ជំនឿ​ចិត្ត​ថា​ ការ​ឡើង​ចុះ​របស់​យន្ត​ហោះ​នៅ​​អាកាស​យាន​ដ្ឋាន​​នឹង​មាន​សុវត្ថិ​ភាព​ល្អ​ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គម្រោង​របស់​អាកាស​យាន​ដ្ឋាន​ខាង​លើ​កំពុង​ទទួល​ការ​ប្រឆាំង​ពី​សំណាក់​សកម្ម​ជន​ការ​ពារ​បរិស្ថាន​ ដោយ​បញ្ជាក់​ថា​ ទោះ​បី​ជា​ការ​សាង​សង់​កំផែង​លើ​ផ្លូវ​យន្ត​ហោះ​នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​រុក​រាន​របស់​អណ្តើក​ក៏​ពិត​មែន​ ប៉ុន្តែ​ទង្វើ​នេះ​នឹង​ប៉ះ​ពាល់​ដល់​អណ្តើក​នៅ​​ក្នុង​តំបន់​ ព្រោះ​ពួក​វា​នឹង​ប្រឈម​មុខ​ពី​ការ​ប្រមាញ់​ធ្ងន់​ធ្ងរ​ ៕