ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី​នឹង​ធ្វើ​ពិធីសូត្រមន្ត​ឧទ្ទិស​កុសល​ដល់​ជន​រង​គ្រោះ​ស្លា.ប់លើ​អតីត​ស្ពាន​ពេជ្រ​គំរប់​ខួប​៨​ឆ្នាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​ធ្វើ​ពិធីសូត្រ​មន្ត បង្សុកូល និង​រាប់បាត្រ​ព្រះសង្ឃ ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​សាសនា ក្នុង​បំណង​ដើម្បី​ឧទ្ទិស​កុសល​ដល់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​គម្រប់​ខូ​ប​៨​ឆ្នាំ ​(២២​ វិច្ឆិកា​ ២០១០-២២…

រាជធានីភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​ធ្វើ​ពិធីសូត្រ​មន្ត បង្សុកូល និង​រាប់បាត្រ​ព្រះសង្ឃ ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​សាសនា ក្នុង​បំណង​ដើម្បី​ឧទ្ទិស​កុសល​ដល់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​គម្រប់​ខូ​ប​៨​ឆ្នាំ ​(២២​ វិច្ឆិកា​ ២០១០-២២ ​វិច្ឆិកា​ ២០១៨)​ ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​លើ​អតីត​ស្ពាន​ពេជ្រ ឆ្លង​ទៅ​ទីក្រុង​កោះ​ពេជ្រ កាលពី​យប់​ថ្ងៃ​ទី​២២​ វិច្ឆិកា​ ២០១០​ ឬ​ថ្ងៃ​ទី​៣​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​នឹង​ធ្វើការ​ប្រារព្ធ​ពិធីសូត្រមន្ត​បង្សុកូល​និង​រាប់បាត្រ​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ក្នុង​ឧបទ្ទវហេតុ​លើ​អតីត​ស្ពាន​ពេជ្រ​នៃ​ទីក្រុង​កោះ​ពេជ្រ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ ។​សេចក្តីជូនដំណឹង​នេះ​ក៏​បាន​អំពាវនាវ ជា​ពិសេស​សាច់ញ្ញាតិ និង​ក្រុម​គ្រួសារ​សព​ជន​រង​គ្រោះ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​នឹង​ធ្វើ​នៅ​ខាង​មុខ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ស្ថិត​នៅ​ជាប់​ស្ពាន​នាគ​នៃ​តំបន់​កោះ​ពេជ្រ ជាទី​ដែល​ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​កាលពី​៨​ឆ្នាំ​មុន ដោយ​មានការ​ចូលរួម​ពី លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ​ជា​ភរិយា លោក ម៉ប់ សា​រិ​ន ប្រធាន ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​, មន្ត្រីរាជការ​, ​អាជ្ញាធរ​ដែនដី​, ​សាច់ញាតិ​ក្រុម​គ្រួសា​របស់​ជន​រង​គ្រោះ និង​ប្រជាពលរដ្ឋ​ទៀត​ផង​ដែរ ។

​មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ពិធី​នេះ​ធ្វើ​ឡើង​តាម​បែប​សាសនា​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​ជូន​ជន​រង គ្រោះ​នៅ​លើ​ស្ពានពេជ្រ និង​សូម​បូ​ង​សូ​ង​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​ទាំងនោះ សូម​បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

​ម្យ៉ាងទៀត​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​មនោសញ្ចេតនា​សោកស្តាយ អាឡោះអាល័យ​យ៉ាង​ក្រៃ​លែង​ជាមួយ​ក្រុម​គ្រួសារ​នៃ​ជន​រង​គ្រោះ​ចំពោះ​ការ​បាត់បង់សមាជិកគ្រួសារ​ក្នុង​ហេតុ​ការណ៍​​ដ៏​សោកសង្រេង​កាលពី​៨​ឆ្នាំ​មុន ។

គួរ​រំលឹក​ថា កាលពី​យប់​ថ្ងៃ​ទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១០​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ មាន​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​បាន​កើតឡើង​នៅ​លើ​ស្ពាន​កោះ​ពេជ្រ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣៥៣​នាក់ និង​រង​របួស​ជាង​៤០០​នាក់​ផង​ដែរ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ