ទីភ្នាក់ងារព័ត៌មានបរទេស កាលពីថ្ងៃទី១៦ មិថុនាផ្សាយតាមសម្ដីលោក ថូវហ្វិក អាស់ស៊ី ប្រធានក្រុមហ៊ុនអាកាសចរណ៍អេហ្សុីបអ៊ែរថា យន្ដហោះដឹកអ្នកដំណើរប្រភេទប៊ូអីុង៧៧៧ ជើងហោះហើរ៩៨៥ ចេញដំណើរពីទីក្រុងគែ ប្រទេសអេហ្សុីប ឆ្ពោះទៅក្រុងញូវយ៉ក សហរដ្ឋអាមេរិករួមទាំងអ្នកដំណើរនៅលើយន្ដហោះ៣២០នាក់ បានសុំចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានប្រស្វីត ទីក្រុងក្លាស្កូ ប្រទេសស្កុតឡែន ដោយសារមានអ្នកដំណើរប្រទះឃើញលិខិតនៅក្នុងបន្ទប់ទឹក គំរាមថានឹងដុតយន្ដហោះកម្ទេចចោល។ អ្នកដំណើរទាំងអស់ត្រូវជម្លៀសចេញពីយន្ដហោះភ្លាមៗ ។
ប្រភពពី BBC របស់អង់គ្លេសផ្សាយថា នាង ណាដា ថូវហ្វិក មនុស្សមា្នក់ក្នុងចំណោមអ្នកដំណើរនិយាយថា នាងបានប្រទះឃើញទិន្នន័យខាងលើនៅក្នុងក្រដាសជូតមាត់សរសេរដោយខ្មៅដៃថា នឹងដុតយន្ដហោះមួយគ្រឿងនេះ ដោយក្រដាសនោះស្ថិតក្នុងអាងលុបមុខ ក្នុងបន្ទប់ទឹក ទើបនាងរាយការណ៍ប្រាប់អ្នកបម្រើភ្ញៀវលើយន្ដហោះ និងបានចាក់សោបន្ទប់ទឹក ។
ក្រសួងការពារជាតិ របស់អង់គ្លេសបញ្ជាក់ថា ពួកគេបានបញ្ជូនយន្ដហោះប្រដេញទៅអែប ដើម្បីឱ្យយន្ដហោះដឹកអ្នកដំណើររបស់អេហ្សុីបអ៊ែរចុះចតនៅឯអាកាសយានដ្ឋាន ក្នុងទីក្រុងក្លាសស្កូ ខណៈពេលប្រធានក្រុមហ៊ុនអាកាសចរណ៍អេហ្សុីបអ៊ែរ មានសង្ឈឹមថានឹងអាចធ្វើដំណើរបន្ដឆ្ពោះទៅគោលដៅ ក្រោយពីត្រួតពិនិត្យរួចរាល់ ៕
ចែករំលែកព័តមាននេះ