ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចឃ្លាំមើលឃើញ​ប្រពន្ធ​​ជាមួយប្រុស​ស្នេហ៍​…ប្តី​ប្តឹងទារ​៣ម៉ឺនដុល្លារ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​បាន​សុំ​ប្តី​នាំ​ប្រុស​សហា​យមក​រស់នៅ​ក្នុងផ្ទះ​ជាមួយ​ទៀត​ដោយ​គំរាម​ប្តី​ថា បើ​មិន​ព្រម​ឲ្យប្រុស​​សហាយ​មក​រស់នៅ​ជាមួយទេ ខ្លួន​នឹង​រត់​តាម​ប្រុសសហាយនោះ​ រហូត​ប្តី​ដាច់​ចិត្ត​ឲ្យ​នាំ​ប្រុស​សហា​យមក​រស់នៅ​លើ​ផ្ទះ​ជាមួយ​ហើយ បែរជា​យប់​ឡើង​លួច​ទៅ​ដេក​អោប​សហាយ​ធ្វើ​ឲ្យ​ប្តី​ក្តៅចិត្ត​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់​ទាំង​យប់ បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ២០​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ស្ថិត​នៅផ្ទះ​ជួល…

រាជធានីភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​បាន​សុំ​ប្តី​នាំ​ប្រុស​សហា​យមក​រស់នៅ​ក្នុងផ្ទះ​ជាមួយ​ទៀត​ដោយ​គំរាម​ប្តី​ថា បើ​មិន​ព្រម​ឲ្យប្រុស​​សហាយ​មក​រស់នៅ​ជាមួយទេ ខ្លួន​នឹង​រត់​តាម​ប្រុសសហាយនោះ​ រហូត​ប្តី​ដាច់​ចិត្ត​ឲ្យ​នាំ​ប្រុស​សហា​យមក​រស់នៅ​លើ​ផ្ទះ​ជាមួយ​ហើយ បែរជា​យប់​ឡើង​លួច​ទៅ​ដេក​អោប​សហាយ​ធ្វើ​ឲ្យ​ប្តី​ក្តៅចិត្ត​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់​ទាំង​យប់ បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ២០​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ស្ថិត​នៅផ្ទះ​ជួល ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ជា​ប្តី​ឈ្មោះ នី សា​វឿ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូម​ពីងពុង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។

ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ទឹម សុ​ណា​រ៉ា អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ រស់នៅ​ភូមិ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក មានកូន​ចំនួន​៣​នាក់ (ស្រី​២នាក់ និង​​ប្រុស​១នាក់​) កូនស្រី​ច្បង​អាយុ​១៥​ឆ្នាំ និង​កូនស្រី​ពៅ​អាយុ​១១​ឆ្នាំ ។

រីឯ​ប្រុស​សហាយ​ជា​បុរស​ពោះម៉ាយ​ឈ្មោះ ហ៊ា​ប គូក អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ភូមិ​អំពិល ឃុំ​ព្រះស្តេច ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

បុរស​ជា​ប្តី​បាន​និយាយ​ប្រាប់​ថា​គាត់​មាន​ប្រពន្ធ​២​លើក​មក​ហើយ លើក​ទី​មួយ​គាត់​បាន​រៀប​ការ​ត្រឹមត្រូវ តែ​មិន​ទាន់​បាន​ផ្សំ​ដំណេក​ផង​ នារី​ជា​ប្រពន្ធ​នោះ​បានរ​ត់ទៅ​នៅ​ជាមួយ​ប្រុស​ផ្សេង​បាត់ ។ លុះ​បាន​ប្រពន្ធ​ក្រោយ​មិន​បាន​រៀប​ការ​ត្រឹមត្រូវ​ទេ ប៉ុន្តែ​បាន​ទំនាក់ទំនង​ស្រឡាញ់​គ្នាអស់រយៈ​​ពេល​១៦​ឆ្នាំ​​មក​ហើយ និង​បង្កើត​បានកូន​៣​នាក់​ផង​ដែរ ព្រមទាំង​បាន​ចុះ​អេ​តា​ស៊ី​វិល​ជាមួយ​គ្នា​ប្តី​ប្រពន្ធ​ស្របច្បាប់ តែ​ប្រពន្ធ​គាត់​ហែក​អេ​តា​ស៊ី​វិល​ចោល​បាត់ទៅ​​ហើយ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ប្រមាណ​ជាង​២​ខែ​មុន ប្រពន្ធ​បាន​និយាយ​រឿង​ប្រាប់​ប្តី​ថា​ ​គាត់​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ជា​សហាយ​តាម​រយៈហ្វេសប៊ុក និង​បាន​សុំ​ឲ្យ​ប្រុស​សហា​យមក​រស់នៅ​ជាមួយ តែ​ប្តី​មិន​ព្រម លុះ​ក្រោយមក​ប្រពន្ធ​គាត់​នៅ​តែ​អង្វរក​ច្រើន​ដង​ពេក ហើយ​ថែម​ទាំង​ប្រាប់​ថា​បាន​ទំនាក់ទំនង​គ្នា​ស៊ីជម្រៅ​ជាមួយ​គ្នា​បាន​ពីរ​បី​ដង​រួច​មក​ហើយ​ផង​ដែរ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​អង្វរ​ប្តី​សុំ​ឲ្យ​សហា​យមក​រស់នៅ​ជាមួយ​ក្នុង​ទំនាក់​ទំនងជា​បងប្អូន​ទេ ដោយ​សុំ​ឲ្យ​សហាយ​រស់នៅ​ខាង​មុខ​ផ្ទះ ព្រោះ​បុរស​ជា​សហាយ​បាក់ចិត្ត​ស្រលាញ់​ពេក បើ​មិន​ឲ្យប្រុស​​សហា​យនោះ​មក​រស់នៅ​ជាមួយ​ទេ​ ខ្លួន​នឹងរ​ត់ទៅ​រស់នៅ​ជាមួយ​គេហើយ​ ទើប​គាត់​ជា​ប្តី​បាន​អោយមក​រស់នៅ​ជាមួយ​បាន​២​ថ្ងៃ​២​យប់ ហើយ​គាត់​តែងតែ​លួច​ឃ្លាំមើល​រហូត​យប់​កើតហេតុ​ប្រពន្ធ​របស់​គាត់​មិន​ទៅ​ដេក​ជាមួយ​គាត់​ទេ បែរជា​ទៅ​ដេក​អោប​ប្រុស​​សហាយស្មន់​ទៅ​វិញ រហូត​ធ្វើ​ឲ្យ​គាត់​ផ្ទុះ​ភ្លើង​ប្រច័​ណ្ឌ​បាន​ចាក់សោ​ផ្ទះ​រួច​ហើយ​បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​ឃាត់​ប្រពន្ធ​ និងប្រុស​​សហាយនោះ​យក​ទៅ​សាកសួរ​ភ្លាម​ៗ​ផង​ដែរ​។

បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ បុរស​ជា​ប្តី​ខឹង​ខ្លាំង​ពេក​បាន​ដាក់​ពាក្យបណ្តឹង​ទាមទារ​សំណងជំងឺចិត្ត​​ពី​ប្រពន្ធ​ និង​ប្រុស​ជា​សហាយ​ចំនួន​៣​ម៉ឺន​ដុល្លារ​ តែ​ដោយសារ​បុរស​ជា​ប្តី​នៅ​តែ​ស្រឡាញ់​ប្រពន្ធ ទោះបី​ជា​ដឹង​ថា​ប្រពន្ធ​លួច​មាន​សហាយ​ក៏​ដោយ ក៏​នៅ​តែ​ចិត្ត​មិន​ដាច់​អាណិតកូន​នៅ​សិក្សា បាន​សម្រេចចិត្ត​ដក​ពាក្យបណ្ដឹង​វិញ គ្រាន់តែ​អោយ​បុរស​ជា​សាហា​យ​បែក​ចេញពី​គ្រួសារ​របស់​គាត់ ព្រមទាំង​អោយ​ប្រពន្ធ​របស់​គាត់​ធ្វើ​កិច្ចសន្យា​ចំពោះ​មុខ​សមត្ថកិច្ច​ជួយ​ដឹង​ឮ​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ