ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លីបង់​ ៖ ជន​ស៊ី​អីុត​​3​នាក់​​ និង​ជនជាតិ​​តួក​គី​​ម្នាក់​ត្រូវ​​​គេ​សម្លាប់​​

12 ឆ្នាំ មុន

អ្នក​ទទួល​ខុស​ត្រូវ​​ផ្នែក​សន្តិ​សុខ​​លីបង់​​ម្នាក់​និយាយ​ថា ជន​ស៊ី​អីុត​​លីបង់​​៣​នាក់​​ និង​​ជន​ជាតិ​តួក​គី​​ម្នាក់​ត្រូវ​​បាញ់​សម្លាប់​​កាល​ពី​​ថ្ងៃ​ទី​​១៦ មិថុនា នៅ​លីបង់​​ នា​​​​ភាគ​​ខាង​កើត​​ព្រំដែន​​ស៊ីរី​​ពេល​មាន​​ភាពតាន​តឹង​​ខាង​​សហ​គមន៍​សាសនា​​ដោយ​សារ​ជម្លោះ​​នៅ​ស៊ីរី ។
អ្នក​ទទួល​ខុស​ត្រូវ​​រូប​​នោះ​​ដែល​មិន​បញ្ចេញ​ឈ្មោះ​​គូស​បញ្ជាក់​ថា ​ពួកជន​ប្រដាប់​អាវុធ​​បាន​បាញ់​សម្លាប់​​សមាជិក​​២​នាក់​​នៃ​ត្រកូល​​

អ្នក​ទទួល​ខុស​ត្រូវ​​ផ្នែក​សន្តិ​សុខ​​លីបង់​​ម្នាក់​និយាយ​ថា ជន​ស៊ី​អីុត​​លីបង់​​៣​នាក់​​ និង​​ជន​ជាតិ​តួក​គី​​ម្នាក់​ត្រូវ​​បាញ់​សម្លាប់​​កាល​ពី​​ថ្ងៃ​ទី​​១៦ មិថុនា នៅ​លីបង់​​ នា​​​​ភាគ​​ខាង​កើត​​ព្រំដែន​​ស៊ីរី​​ពេល​មាន​​ភាពតាន​តឹង​​ខាង​​សហ​គមន៍​សាសនា​​ដោយ​សារ​ជម្លោះ​​នៅ​ស៊ីរី ។
អ្នក​ទទួល​ខុស​ត្រូវ​​រូប​​នោះ​​ដែល​មិន​បញ្ចេញ​ឈ្មោះ​​គូស​បញ្ជាក់​ថា ​ពួកជន​ប្រដាប់​អាវុធ​​បាន​បាញ់​សម្លាប់​​សមាជិក​​២​នាក់​​នៃ​ត្រកូល​​ JAAFAR និង​សមាជិក​​ម្នាក់​នៃ​​ត្រកូល​ AMHAZ ព្រម​ទាំង​​ជន​​ជាតិ​​តួក​គី​​ម្នាក់​​ពេល​ពួក​គេ​​កំពុង​​តែ​រត់​​ពន្ធ​​ប្រេង​ម៉ាស៊ូត​​នៅ​តំបន់​កា​អា។

គ្រួសារ​​ស៊ីអីុត​​ត្រកូល​​ JAAFAR និង​ត្រកូល​ AMHAZ ជា​ត្រកូល​​២​ដែល​​មាន​ឥទ្ធិ​ពល​​ខ្លាំង​​បំផុត​​នៅ​​តំបន់​​បេ​កា​អា​ ចំណែក​​ជន​ជាតិ​​តួក​គី​​ដែល​ម្តាយ​​របស់​​គេ​​​ជា​ជន​​ជាតិ​​លីបង់​​​ រស់​នៅ​ក្នុង​​តំបន់​​​នោះ​ដែរ ។ ពួក​គេ​​ធ្លាក់​ក្នុង​​ការ​ពួន​ស្ទាក់​​វាយ​ប្រហារ​មួយ ។ ឧប្បត្តិ​ហេតុ​​​នេះ​​កើត​មាន​នៅ​តំបន់​​កសិ​កម្ម​​​​កា​អា ជា​តំបន់​​របស់​​ពួក​ស៊៊ុននីត​​​ដែល​ល្បី​​ជា​តំបន់​​រត់​ពន្ធ​មួយ ៕