ខេត្តបន្ទាយមានជ័យ ៖ ពិតជាគួរឱ្យកោតសរសើរមែន ខណៈរថយន្តប្រភេទ១២កៅអីមួយគ្រឿង(ទួរីស) បានផ្ទុកទំនិញយ៉ាងខ្ពស់ត្រដែតមើលទៅប្រៀបដូចរថយន្តកាម៉ាស្សដឹកឥវ៉ាន់អ៊ីចឹងបានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ពីប៉ោយប៉ែតឆ្ពោះទៅទីរួមខេត្តបន្ទាយមានជ័យទំនងជាទៅកាន់ទីក្រុងភ្នំពេញផងក៏មិនដឹងទាំងកណ្តាលថ្ងៃ ដោយមិនខ្លាចសមត្ថកិច្ចឡើយ ។
រថយន្តដឹកសំពីងសំពោងតាមបណ្តោយផ្លូវជាតិលេខ៥បានក្លាយជាទម្លាប់ទៅហើយ គឺឃើញមានរាល់យប់ ប៉ុន្តែរាល់ដងមិនដែលកើតមានពេលថ្ងៃ
ទេ។ រថយន្តដឹកសំពីងសំពោងគេសង្កេតឃើញមានច្រើនគ្រឿងដូចជាកាមរី នីស្សាន់ គោយន្តច្នៃ ម៉ូតូសណ្តោងរ៉ឺម៉កផ្ទុកទំនិញសំពីងសំពោង និងលើសចំណុះ មានពេលខ្លះបើកលែងចង់ទៅមុខ រថយន្តខ្លះទៀតផ្ទុកទំនិញជ្រុលទៅក្រោយរហូតបាត់អស់ភ្លើងសម្គាល់។
បញ្ហាទាំងអស់នេះ ធ្វើឱ្យអ្នកដំណើរសម្តែងការព្រួយបារម្ភខ្លាចកើតមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុនៅថ្ងៃណាមួយ។ ប្រជាពលរដ្ឋសូមសំណូមពរយ៉ាងទទូចដល់សមត្ថកិច្ចជំនាញតាមដងផ្លូវជាតិមេត្តាជួយមានវិធានការលើបញ្ហាទាំងអស់នេះផង ព្រោះមួយរយៈកន្លងមកនេះ ការកើតមានគ្រោះថ្នាក់ចរាចរណ៍បានបង្កឱ្យមនុស្សស្លាប់ និងរបួសច្រើនណាស់៕
ចែករំលែកព័តមាននេះ