ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហ្វរ​រ៉េន​ន័រ​ជ្រុល​បុក​ម៉ូតូ​សង់​កូរ៉េ​របួស​ធ្ងន់​3​នាក់​បើក​រត់​បាត់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បុរស​៣​នាក់​បាន​រង​របួស​ធ្ងន់​ធ្ងរ​សន្លប់​ក្នុង​ថ្លុក​ឈាម​ ខណៈ​កំពុង​ជិះ​ម៉ូតូ​សង់​កូរ៉េ​ ពណ៌​ក្រហម​មួយ​គ្រឿង​ត្រូវ​រថយន្ត​ហ្វរ​រ៉េន​ន័រ​ ពណ៌​ទឹក​ប្រាក់​ បើក​លឿន​ជ្រុល​បុក​ពី​ក្រោយ​ កាល​ពីវេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៦​ មិថុនា​ តាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦​ ទល់​មុខភោជនីយដ្ឋាន​មួយ​កន្លែង​ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​

ប្រភព​ព័ត៌​មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​រថយន្ត​ហ្វរ​រ៉េន​ន័រ​ ពណ៌​ទឹក​ប្រាក់​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ​ បើក​បរ​ដោយ​បុរស​ម្នាក់​យ៉ាង​លឿន​តាម​ផ្លូវ​លេខ​១៩៨៦​ ក្នុងទិស​ដៅ​ពី​កើតទៅ​លិច ស្រាប់​តែ​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​ បាន​វ៉ា​រថយន្ត​មួយ​គ្រឿង​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​មូ៉ូតូសង់​កូរ៉េ​ ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​ ជិះ​ដោយ​បុរស​៣​នាក់​ចំពី​ក្រោយ​ពេញ​ទំហឹង​​ បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​សន្លប់​ស្តូក​ស្តឹង​ទាំង​អស់​គ្នា​ ។​

ក្រោយ​ពេល​កើត​ហេតុ​រថយន្ត​បើក​រត់​បាត់​ស្រមោល​ នៅ​សល់​តែ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ ចំណែក​ម៉ូតូ​ត្រូវ​ប៉ូលិស​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ៕​​