ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​រកស៊ី​ផ្លូវភេទ​ម្នាក់​ត្រូវធ្វើ​ទារុណកម្ម​គ្នា​រហូត​ដល់​ស្លា.ប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ឃាតករ​ស្រី​ប្រុស​២​នាក់ ដែល​ធ្វើ​ទារុណកម្ម​នារី​រកស៊ី​ផ្លូវភេទ រហូត​ស្លាប់ ហើយ​យក​សព​ទៅ​បោះចោល​នៅ​ឈាន​ប​ដ្ឋា​ន​វត្ត​ទឹកថ្លា ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ ធ្វើ​សន្និសីទកាសែត​បង្ហាញ​មុខជា​សាធារណៈ កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ឃាតករ​ស្រី​ប្រុស​២​នាក់ ដែល​ធ្វើ​ទារុណកម្ម​នារី​រកស៊ី​ផ្លូវភេទ រហូត​ស្លាប់ ហើយ​យក​សព​ទៅ​បោះចោល​នៅ​ឈាន​ប​ដ្ឋា​ន​វត្ត​ទឹកថ្លា ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ ធ្វើ​សន្និសីទកាសែត​បង្ហាញ​មុខជា​សាធារណៈ កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២០ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០១៨ ។

ជនសង្ស័យ​ដែល​បង្ហាញមុខ​ត្រូវ​បាន​នគរបាល​ឲ្យ​ដឹង​ថា ១- ឈ្មោះ ង្វៀ​ង យុំ​ា​ង​ចូ​វ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​អ្នក​មើល​ការ​ខុស​ត្រូវ​ស្រី​បម្រើ​ផ្លូវភេទ ស្នាក់​នៅផ្ទះ​លេខ​១៥៨ ផ្លូវ​៥៩៨ ភូមិ​១៦ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ២- ឈ្មោះ ង្វៀ​ង ធី​យុង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់​ឥ​វ៉ា​ន់ ស្នាក់​នៅផ្ទះ​លេខ​១៥៩ ផ្លូវ​៥៩៨ ភូមិ​១៦ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ចំនែក​នារី​រង​គ្រោះ​ឈ្មោះ ង​. ធ​.​យ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ស្រី​បម្រើ​ផ្លូវភេទ ស្នាក់​នៅផ្ទះ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

លោក​វរៈសេនីយ៍ ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ធ្វើការ​ស្រាវជ្រាវ​សហ​ការណ៍​ជាមួយ​នគរបាល​ជំនាញ និង​អធិការដ្ឋាន​ខណ្ឌទួលគោក​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​១៩ ខែ​វិ​ឆ្ឆកា ឆ្នាំ​២០១៨ នៅផ្ទះ​ជនសង្ស័យ ដោយ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម (​ប្រើ​អំពើ​ហិង្សា​រលើ​ជន​រង​គ្រោះ​បណ្តា​ឲ្យ​ស្លាប់​) កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៤ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០១៨ ចំណុច​ក្នុងផ្ទះ​លេខ​១៥៨ ផ្លូវ​៥៩៨ ភូមិ​១៦ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

លោក​អធិការ​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ប្រើ​ហិង្សា​បណ្តាល​ឲ្យ​នារី​រង​គ្រោះ​ស្លាប់ ជនសង្ស័យ បាន​យក​សព​ដឹក​តាម​រ៉ឺ​ម៉ក​យក​ទៅ​បោះចោល​នៅ​ឈាន​បន​ដ្ឋា​ន​វត្ត​ទឹកថ្លា ។ នៅ​ក្នុង​ការ​ប្រើ​ហិង្សារ​ជនសង្ស័យ​មាន​គ្នា​៣​នាក់ ដែល​ម្នាក់​គេចខ្លួន​ជា​មេបន ។

ដោយ​មានការ​ស្រាវជ្រាវ​សមត្ថកិច្ច​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​២​នាក់ ហើយ​ធ្វើ​សន្តិ​សី​ទ​បង្ហាញមុខ​នៅ​ពេល​នេះ ។ ចំណែក​មេបន​បាន​គេចខ្លួន​បាត់ ។

តាម​ជនសង្ស័យ សារភាព​ឲ្យ​ដឹង​ថា នៅ​ដើមឆ្នាំ​២០១៧ បងស្រី​របស់​ខ្លួន​ឈ្មោះ ធូ (​គេចខ្លួន​) បាន​បើកហាង​រកស៊ី​ផ្លូវភេទ ដោយ​មាន​នារី​រកស៊ី​ផ្លូវភេទ​ចំនួន​២​នាក់​ហើយ បង​បានអោយ​ខ្លួន (​ជនសង្ស័យ ឈ្មោះ ង្វៀ​ង យុំ​ា​ង​ចូ​វ​) មើល​ការ​ខុស​ត្រូវ ។ នៅ​ដើមឆ្នាំ​២០១៨ ជន​រង​គ្រោះ​មាន​ជំងឺ​មិន​អាច​ទទួលភ្ញៀវ​បាន​គ្រាប់​គ្រាន់ ហើយ​ខ្លួន​បាន​ប្រាប់​បងស្រី ហើយ​បងស្រី​ជា​ម្ចាស់​ហាង អោយ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជន​រង​គ្រោះជា​រើ​យ​ៗ ដោយ​ប្រើ​រំពាត់​អេះខ្នង វាយ ដៃ ជើង​ព្រមទាំង​វាយ​ទាត់​ធាក់​ទៅ​លើ​ជន​រង​គ្រោះ​បង្ខំ​អោយ​ទទួលភ្ញៀវ ។ នៅ​ថ្ងៃ​ទី​១៤ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០១៨ បាន​ធាក់​ជន​រង​គ្រោះ​បណ្តាល​អោយ​ដួល​បោក​ក្បាល់ ស្លាប់​ហើយ​បងស្រី​ក៏​បានអោយ​ដឹក​សព​យក​ទៅ​ទម្លាក់​ចោល​នៅ​វត្ត​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ