ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​បុក​គ្នា​ពេញ​ទំហឹង​បណ្តាល​ឱ្យ​របួស​ធ្ងន់​3​នាក់​ស្រាល​ម្នាក់​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​សង់​កូរ៉េ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ NGO 40-1-12 ជិះ​ដោយ​ជន​ជាតិ​បរទេស​២​នាក់​ឆ្លង​ផ្លូវ​ជិត​ផុត​ហើយ​ ស្រាប់​តែ​ម៉ូតូ​អ៊ែរ​ប្លែក​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1L-7235 ជិះ​គ្នា​២​នាក់​បើក​មក​ដល់​ជ្រុល​បុក​គ្នា​ បណ្តាល​ឱ្យ​ដួល​រង​របួស​ធ្ងន់​៣​នាក់​ និង​ស្រាល​ម្នាក់​ ។ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៦​ មិថុនា​ នៅ​ចំណុច​ផ្លូវ​លេខ​១១៣​

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​សង់​កូរ៉េ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ NGO 40-1-12 ជិះ​ដោយ​ជន​ជាតិ​បរទេស​២​នាក់​ឆ្លង​ផ្លូវ​ជិត​ផុត​ហើយ​ ស្រាប់​តែ​ម៉ូតូ​អ៊ែរ​ប្លែក​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1L-7235 ជិះ​គ្នា​២​នាក់​បើក​មក​ដល់​ជ្រុល​បុក​គ្នា​ បណ្តាល​ឱ្យ​ដួល​រង​របួស​ធ្ងន់​៣​នាក់​ និង​ស្រាល​ម្នាក់​ ។ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៦​ មិថុនា​ នៅ​ចំណុច​ផ្លូវ​លេខ​១១៣​ កែង​មហា​វិថី​ម៉ៅ​សេ​ទុង​ ក្នុង​សង្កាត់​បឹង​កេង​កង​ទី​៣​ ខណ្ឌ​ចំការ​មន​ ។

ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ម៉ូតូ​សង់​កូរ៉េ​បើក​បរ​ដោយ​ជន​ជាតិ​បរទេស​ ២​នាក់​​តាម​មហា​វិថី​ម៉ៅ​សេ​ទុង​​ពី​លិច​ទៅ​កើត​ ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​បាន​បត់​ឆ្វេង​ជិត​ផុត​ហើយ​ ស្រាប់​តែ​ម៉ូតូ​អ៊ែរ​ប្ល៊ែក​ជិះ​ពី​កើត​ទៅ​លិច​ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​មក​ដល់​ជ្រុល​​បុក​ចំ​ពី​មុខ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​ដួល​របួស​ធ្ងន់​៣​នាក់​និង​ស្រាល​ម្នាក់​ ។ក្រោយ​ពេល​កើត​ហេតុ​ ជន​រង​គ្រោះ​ត្រូវ​រថ​យន្ត​ដឹក​ទៅ​ព្យាបាល​នៅ​គ្លី​និក​ឯក​ជន​ ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​សមត្ថ​កិច្ច​វាស់​វែង​រួច​យក​ទៅ​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​ខណ្ឌ​ចំការ​មន​ ៕