ស្ត្រីជនជាតិអាមេរិកបានឈ្នះក្នុងការដេញថ្លៃទិញទីតាំងចតរថយន្តចំនួន២គ្រឿងក្បែរគ្នា ស្ថិតនៅតំបន់ពាណិជ្ជកម្មដ៏ល្បីឈ្មោះនៅក្នុងទីក្រុងបូស្តុន ដោយលោកស្រីបានចំណាយប្រាក់ដល់ទៅ ៥៦០.០០០ដុល្លារ ។ទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី១៥មិថុនាផ្សាយថា លោកស្រី លីហ្សា ប្លូ៊មេនថល មានសិទ្ធិកាន់កាប់ទីតាំងចតរថយន្តចំនួន២គ្រឿងនៅជាប់គ្នា ស្ថិតក្នុងតំបន់ពាណិជ្ជកម្មបេ៊កបេ (Back Bay) ក្នុងទីក្រុងបូស្តុនរដ្ឋម៉ាស់សាឈូសេត សហរដ្ឋអាមេរិកបានដូចបំណង ដោយចំណាយទឹកប្រាក់ដល់ទៅ ៥៦០.០០០ដុល្លារ ក្រោយពីឈ្នះលើការដេញថ្លៃ កាលពីថ្ងៃទី១៣ មិថុនាកន្លងមក ខណៈពេលលំនៅឋានមួយខ្នងក្នុងរដ្ឋមា៉សសាឈូសេត មានតម្លៃជាមធ្យមប្រហែល ៣១៣.០០០ដុល្លារ ។
លោកស្រី លីហ្សា ដែលមានលំនៅឋានតម្លៃច្រើនលានដុល្លារ និងមានកន្លែងសម្រាប់ចតរថយន្តចំនួន៣គ្រឿង មានគំនិតចង់ទិញទីតាំងចតរថយន្តទុកសម្រាប់ភ្ញៀវមកសួរសុខទុក្ខនិងកម្មករ ។ ចំណែកទីតាំងចំណតរថយន្តមួយគ្រឿងដែលថ្លៃបំផុតនៅតំបន់ប៊េក បេ កាលពីមុននេះមានតម្លៃប្រហែល ៣០០.០០០ដុល្លារ ៕
ចែករំលែកព័តមាននេះ