រាជធានីភ្នំពេញ ៖ យុវជនជាព្រូរថយន្តដឹកទំនិញម្នាក់បានចង.កសម្លាប់ខ្លួននៅលើដើមស្វាយ ដោយសារតែប្រចណ្ឌនឹងនាងជាសង្សារនិយាយទូរស័ព្ទជាមួយប្រុសផ្សេង និងតូចចិត្តខ្លួនឯងបបួលនាងទៅដេកនៅផ្ទះសំណាក់ តែនាងមិនព្រម ។ ការចង.កធ្វើអត្តឃាតនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ មិថុនា នៅមុខចំណតរថយន្តដឹកជញ្ជូនទំនិញ មានទីតាំងនៅដីឡូត៍លេខ១៤ ផ្លូវលេខ៥៩៨ ក្រុមទី១៥ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
យុវជនម្នាក់នេះឈ្មោះ យីម ហៅជុយ អាយុ២២ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ ស្នាក់នៅចំណតរថយន្តដឹកទំនិញ ក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំណែកនាងជាសង្សារឈ្មោះ ឡុញ ស៊ីណា អាយុ៣០ឆ្នាំ ។ តាមមន្ត្រីប៉ូលិសខណ្ឌទួលគោកឱ្យដឹងថា យុវជនរូបនេះបានចង.កនឹងខ្សែអង្រឹងនៅលើដើមស្វាយមុខចំណត ។
តាមព័ត៌មានឱ្យដឹងថា នៅថ្ងៃទី១៤ មិថុនា វេលាម៉ោង៧យប់ ឈ្មោះ យីម ហៅជុយ បានធ្វើដំណើរមកពីខេត្តបាត់ដំបង ដោយជិះរថយន្តដឹកទំនិញមកឈប់នៅចំណតខាងលើ ។ នៅពេលមកដល់ ឈ្មោះ យីម បានទូរស័ព្ទហៅរកនាងជាសង្សារឈ្មោះ ឡុញ ស៊ីណា ឱ្យមកជួបហើយបានអង្គុយសាសងគ្នាយ៉ាងផ្អែមល្ហែម ។ ទោះបីជាបែបណា ភាពផ្អែមល្ហែមនោះបានប្រែក្លាយទៅជាភាពរកាំរកូសគ្នា ដោយសារតែមានមនុស្សប្រុសផ្សេងទូរស័ព្ទមករកនាងជាសង្សារនោះ ជាហេតុធ្វើឱ្យក្តីស្រឡាញ់ពេញបេះដូងបានប្រេះឆា ដោយសារក្តីប្រចណ្ឌ ក៏បាននិយាយទៅសង្សាររបស់ខ្លួនថា «បើស្រឡាញ់គេ ក៏ស្រឡាញ់ទៅ» ដែលជាការនិយាយទាំងទឹកមុខស្រងូតស្រងាត់ផងដែរ ។
តាមព័ត៌មានឱ្យដឹងទៀតថា បន្ទាប់ពីកើតក្តីប្រចណ្ឌ មួយសន្ទុះក្រោយមក ក៏បានបបួលស្ត្រីជាសង្សារទៅដេកនៅផ្ទះសំណាក់ តែនាងពុំព្រម ហើយស្ត្រីជាសង្សារបានបញ្ឈឺដោយការទៅបបួលកម្មករ៣នាក់ផ្សេងទៀត រៃលុយទិញស្រាអង្គុយផឹក ជាហេតុធ្វើឱ្យយុវជនជាសង្សារកើតក្តីក្តៅក្រហាយ ហើយដោយសារតែភាពប្រចណ្ឌខ្លាំង ក៏ទៅចងអង្រឹងដេក ។ លុះដល់យប់ជ្រៅបន្តិចក៏បានស្រាយយកខ្សែអង្រឹងឡើងលើដើមស្វាយចង.កសម្លាប់ខ្លួនតែ
ម្តង ។
នៅយប់នោះ នៅពេលឡើងដើមស្វាយ ស្ត្រីជាសង្សារបានដឹង ក៏ឡើងទៅតាមបបួលឱ្យចុះមកវិញ ប៉ុន្តែគេមិនព្រមចុះ ឯស្ត្រីជាសង្សារក៏បានចុះពីដើមស្វាយមកអង្គុយផឹកស្រាជាមួយកម្មករបន្តទៀត ។ មុនពេលសម្លាប់ខ្លួន យុវជនរូបនេះបានទូរស័ព្ទមកប្រាប់ថា «ចាំជួបគ្នាជាតិក្រោយចុះ» ។ ភ្លាមៗ កម្មករម្នាក់ទៀតបានឡើងទៅមើល ឃើញចង.កនឹងខ្សែអង្រឹង ជាប់នឹងមែកស្វាយទម្លាក់ខ្លួនស្លាប់បាត់ទៅហើយ ។ សពត្រូវបានកម្មករដូចគ្នាកាត់ខ្សែទម្លាក់ ហើយសមត្ថកិច្ចចុះទៅពិនិត្យរួចបញ្ជូនទៅវត្តសំបួរមាស ក្នុងសង្កាត់ដង្កោ ដើម្បីបូជាទៅតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ