ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​ឧក​ញ៉ា​ម្នាក់​បើករថ​យន្ត Rang Rover បំបុក​កាមរី​បាឡែន​ចត​ស្ងៀមបណ្តាល​ឱ្យ​របួស​ធ្ងន់​-ស្រាល​៣​នាក់​​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ រថ​យន្ត​ Rang Rover ពណ៌​ស​មួយ​គ្រឿង​បើក​ដោយ​បុរស​ម្នាក់​ដែល​គេស្គាល់ឈ្មោះ​ថា ញ៉ែម កុសល មាន​ឋានៈជា​ឧក​ញ៉ា​បាន​បើក​​បំបុក​​រថ​យន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​កាមរី​បាឡែន​​ពណ៌​ទឹក​ប្រាក់​​ដែលម្ចាស់​​​​ចត​ទុក​នៅ​មុខ​ផ្ទះបណ្តាល​ឱ្យម្ចាស់​រថ​យន្ត​​របួស​ធ្ងន់​-ស្រាល​៣​នាក់​ និង​​​ខូច​ខាត​ទ្វារ​រថ​យន្ត​មួយ​ចំហៀង​ ​កាល​ពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់

រាជ​ធានី​ភ្នំពេញ ៖ រថ​យន្ត​ Rang Rover ពណ៌​ស​មួយ​គ្រឿង​បើក​ដោយ​បុរស​ម្នាក់​ដែល​គេស្គាល់ឈ្មោះ​ថា ញ៉ែម កុសល មាន​ឋានៈជា​ឧក​ញ៉ា​បាន​បើក​​បំបុក​​រថ​យន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​កាមរី​បាឡែន​​ពណ៌​ទឹក​ប្រាក់​​ដែលម្ចាស់​​​​ចត​ទុក​នៅ​មុខ​ផ្ទះបណ្តាល​ឱ្យម្ចាស់​រថ​យន្ត​​របួស​ធ្ងន់​-ស្រាល​៣​នាក់​ និង​​​ខូច​ខាត​ទ្វារ​រថ​យន្ត​មួយ​ចំហៀង​ ​កាល​ពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់ ថ្ងៃ​ទី​១៦ មិថុនា ២០១៣​ នៅ​ក្នុងបុរី​មួយ ស្ថិត​ក្នុង​​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ​​​។

ជន​រង​គ្រោះ​ទាំង​៣​នាក់​ ១-ឈ្មោះ​នី សាត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​ ជា​ប្តី របួស​បាក់​ជើង​ទាំង​សង​ខាង​, ២-ឈ្មោះ​ទេព​ លី​ហ្សា ភេទ​ស្រី​ អាយុ​៤១​ឆ្នាំ​ ជា​ប្រពន្ធ​ និង​៣-ឈ្មោះ​សាត នី​តា ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ បាក់​ក​ដៃ​ស្តាំ​ ។ ក្រុម​គ្រួសារ​នេះ​ប្រកប​របរ​លក់​សាច់​គោ​អាំង​នៅ​ផ្ទះ​កើត​ហេតុ​។

លោក​ម៉ក់​ ហុង​ អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ​បាន​ឱ្យ​ដឹង​ថា ហេតុ​ការណ៍​ខាង​លើ​នេះ​ផ្តើម​ចេញ​​ពី​បញ្ហា​ទំនាស់​ ដែល​ជន​រង​គ្រោះ​ជំពាក់​ប្រាក់​លោក​ឧក​ញ៉ា​ប្រមាណ​២.០០០​ដុល្លារ​មិន​សង​។ ​ក្រោយ​ពីបង្ក​ហេតុ​​រួច​​ រថយន្ត​ Rang Rover បាន​បើក​គេច​បាត់​ស្រមោល​។ ​តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា ម្ចាស់​រថ​យន្ត​ទាំង២ជា​មិត្ត​ភក្តិ​គ្នា​ រស់​នៅ​ក្នុង​បុរី​តែ​មួយ​​​៕