ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើក​រថ​យន្ត​ដេញ​កាក់​គ្នា​តាម​ដង​ផ្លូវ​កណ្តាល​ថ្ងៃ​ផ្អើល​ចាក់​អង្រែ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​មុខ​វិទ្យា​ស្ថាន​ អាយអាយស៊ី​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២​ ភូមិ​ទួល​រកា​ សង្កាត់​ចាក់​អង្រែក្រោម​ ខណ្ឌ​មាន​ជ័យ​ កាល​ពី​វេលាម៉ោង​១២​និង​២០​នាទី​ថ្ងៃទី​១៦​ មិថុនា​ ដោយ​សារ​គ្រួសារ​មួយ​មាន​ទំនាស់ផ្ទៃ​ក្នុង​ដោះ​ស្រាយ​គ្នា​មិន​ទាន់​ដាច់​ស្រេច​បាន​បើក​រថយន្ដ​ដេញ​រក​រឿង​គ្នា​តាម​ដង​ផ្លូវ​ រហូត​ដល់​មាន​ការ​ផ្ទុះ​អាវុធ​ឡើង​លើ​ចំនួន​២​គ្រាប់​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​ដង​ផ្លូវ​តែម្ដង​ ។​

រាជធានីភ្នំពេញ ៖​ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​មុខ​វិទ្យា​ស្ថាន​ អាយអាយស៊ី​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២​ ភូមិ​ទួល​រកា​ សង្កាត់​ចាក់​អង្រែក្រោម​ ខណ្ឌ​មាន​ជ័យ​ កាល​ពី​វេលាម៉ោង​១២​និង​២០​នាទី​ថ្ងៃទី​១៦​ មិថុនា​ ដោយ​សារ​គ្រួសារ​មួយ​មាន​ទំនាស់ផ្ទៃ​ក្នុង​ដោះ​ស្រាយ​គ្នា​មិន​ទាន់​ដាច់​ស្រេច​បាន​បើក​រថយន្ដ​ដេញ​រក​រឿង​គ្នា​តាម​ដង​ផ្លូវ​ រហូត​ដល់​មាន​ការ​ផ្ទុះ​អាវុធ​ឡើង​លើ​ចំនួន​២​គ្រាប់​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​ដង​ផ្លូវ​តែម្ដង​ ។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ គ្រួសារ​មួយ​នេះ​បាន​នាំ​គ្នា​ជិះ​រថយន្ដ​ស៊េរី​ទំនើប​ម៉ាក​អូឌី​ ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2V-7797 ដេញ​ឃាត់​បុរស​ម្នាក់​ដែល​ជិះ​រថយន្ដ​ម៉ាក​វីស្ដូ​ ពណ៌លឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2W-0360 ដែល​ជា​សាច់​ញាតិ​ក្នុង​គ្រួសារ​បំណង​សួរ​នាំ​ជម្រះ​បញ្ហា​ ដែល​កើត​មាន​កាល​ពី​ថ្ងៃ​ទី​១៤​ មិថុនា​ ។​

ប៉ុន្ដែ​ពេល​នោះ​ភាគី​ម្ចាស់​រថយន្ដ​វីស្ដូ​ មិន​ព្រម​ឈប់​ដោះ​ស្រាយ​គ្នា​ជា​មួយ​ភាគី​ម្ចាស់​រថយន្ដ​ម៉ាក​អូឌី​ឡើយ​ ។​ ខណៈ​ពេល​នោះ​ អ្នក​បើក​រថយន្ដ​ម៉ាក​អូឌី​ ក៏​បង្ខំ​ចិត្ដ​បើក​កៀរ​រថយន្ដ​វីស្គូ​ បំណង​ឱ្យ​ម្ចាស់​រថយន្ដ​ចុះ​មក​និយាយ​គ្នា​ ។​ ប៉ុន្ដែ​ពេល​នោះ​ អ្នក​បើក​រថយន្ដ​វីស្ដូ​នៅ​តែ​ព្យាយាម​បើក​គេច​ ជា​ហេតុ​ធ្វើ​ឱ្យ​រថយន្ដ​វីស្ដូ​គាប​ជាប់​នឹង​ទ្រូង​ផ្លូវ​ រួច​ក៏​កើត​មាន​ការ​ជ្រួល​ច្របល់​ភ្លាម​ៗ​លើដង​ផ្លូវ​ រហូត​មាន​ការ​ផ្ទុះ​អាវុធ​២​គ្រាប់​បាន​បន្លឺ​ឡើង​ផង​ដែរ​ ។​

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ដ​ថា​ មុន​ពេល​កើត​ហេតុ​​​ ក្រុម​អ្នក​ជិះ​រថយន្ដ​ម៉ាក​អូឌី​ដែល​មាន​លោក​ស្រី​ ហែម​ សុជាតា​ អាយុ​៤៥​ឆ្នាំ​ ស្នាក់​នៅ​បុរី​ពិភពថ្មី​ ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ រួម​ដំណើរ​ជា​មួយ​កូន​ស្រី​ និង​ឈ្នួល​បម្រើ​ម្នាក់​ ព្រម​ទាំង​អ្នក​បើក​បរ​រថយន្ដ​ម្នាក់​ទៀត​​ បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ក្រុង​តាខ្មៅ​ ​ក្នុង​គោល​បំណង​តាមរក​ឈ្មោះ​​សៀន សិលា ភេទ​​ប្រុស អាយុ​៣៣​ឆ្នាំ​ ជាអង្គ​រក្ស​​​ ដែល​​​ជា​អ្នក​បើក​បរ​​រថយន្ត​​ម៉ាក​​​វីស្ដូ​ ក៏​ត្រូវ​​បាន​ជួ​បគ្នា​​ដោយ​ចៃ​ដន្យ​​នៅ​​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​​២ ។

ពេល​នោះ​​​ក្រុម​គ្រួសារ​​លោក​ស្រី​​ ហែម សុជាតា ​ក៏​បាន​​បើក​រថយន្ត​​តាម​ហៅ​ឈ្មោះ​​ សៀន សិលា ដែល​រួម​ដំណើរ​​ជាមួយ​យុវ​ជន​​ម្នាក់​ផង​​ដែរ​នោះ ឱ្យ​ឈប់​​រថ​យន្ត​​ដើម្បី​និយាយ​​​គ្នា​​អំពី​​បញ្ហា​​ផ្ទៃ​ក្នុង​គ្រួសារ​​ដែល​បានកើត​ឡើង​​ ។​ ប៉ុន្ដែ​ឈ្មោះ​ សៀន សិលា មិន​ព្រម​ឈប់​​​ ក៏​ចេះ​តែ​​បើក​រថយន្ត​​របស់​ខ្លួន​​​រត់​រហូត​ដល់​​កន្លែង​កើត​ហេតុ​ខាង​លើ​​​ ទើប​ឈប់​​ ដោយ​សារ​រថ​យន្ត​របស់​ខ្លួន​​បើក​គេច​ផ្លោះ​​របាំង​​ថ្ម​ចែក​​ទ្រូង​ផ្លូវ​​​ពី​ខាង​កើត​​ទៅ​ខាង​លិច​ ហើយ​​បើក​ទៅ​មុខ​លែង​រួច ។

នៅ​កន្លែង​​កើត​ហេតុ​​​ ឈ្មោះ​​សៀន សិលា បាន​ព្យាយាម​រត់​ឡើង​ផ្ទះ​អ្នក​ស្រុក​ រួច​គំរាម​​លោត​​សម្លាប់​ខ្លួន​​ពី​លើ​​ជាន់​ទី​១ ប៉ុន្តែ​ត្រូវ​​បាន​សមត្ថ​កិច្ច​​​កង​រាជ​អាវុធ​ហត្ថ​​ឡើង​ទៅ​ចាប់​​យក​ចុុះ​​មក​ក្រោម​វិញ​ រួច​នាំ​​​ទៅ​កាន់​​ទីបញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​​រាជ​ធានី​ភ្នំ​ពេញ​​ភ្លាមៗ​​ ដើម្បី​​ធ្វើ​ការ​​សាក​សួរ​ ។ សូម​បញ្ជាក់​ថា ​មូល​េហតុ​​ដែល​សមត្ថ​កិច្ច​​​កងរាជ​​អាវុធ​ហត្ថ​​ខណ្ឌ​មាន​ជ័យ​​ចុះ​ទៅ​​​ជួយ​អន្តរាគមន៍​​​ដល់​កន្លែង​​​កើត​ហេតុ​​ភ្លាម​ៗ​​ ដោយ​សារ​មាន​កិច្ច​សហ​ការ​​​​ពី​កង​រាជ​អាវុធ​ហត្ថ​​រាជ​ធានី​ភ្នំ​​ពេញ​ ដែល​បាន​ទទួល​​ពាក្យ​បណ្តឹង​​ពី​នារី​ម្នាក់​​ឈ្មោះ​​ យ៉ន លីននី ​អាយុ​១៧​ឆ្នាំ​ ជា​អ្នក​បម្រើ​នៅ​ផ្ទះ​បង​ថ្លៃ​ឈ្មោះ​ សៀន​ សិលា​ បាន​ប្ដឹង​ចោទ​ប្រកាន់​ឈ្មោះ​ សៀន​ សិលា​ ថា​បាន​ប្រើ​​អំពើ​ហិង្សា​​លើ​រូប​នាង បណ្តាល​ឱ្យ​​មាន​របួស​ស្នាម​ ។

ករណី​នេះ​​ សមត្ថ​កិច្ច​​​កង​រាជ​​អាវុធ​ហត្ថ​​​រាជ​ធា​នី​ភ្នំ​ពេញ​​បាន​កសាង​សំណុំ​រឿង​​បញ្ជូន​​ខ្លួន​​ឈ្មោះ​​ សៀន​ សិលា​ ទៅ​តុលា​ការ​​ដើម្បី​ចាត់​ការ​តាម​ច្បាប់ ។
តាម​ប្រភព​ព័ត៌​មាន​ជុំវិញ​រឿង​រា៉ាវ​ក្នុង​គ្រួសារ​ខាង​លើ​នេះ​ លោ​កស្រី​ ហែម សុជាតា ​បាន​រៀប​រាប់​ប្រាប់​កោះសន្តិ​ភាព​ថា ​ឈ្មោះ​ សៀន សិលា ​​ជាកូន​ប្រសា​របស់​គាត់ ​ប៉ុន្តែ​ជន​រូប​នេះបាន​បង្ក​ទំនាស់​ក្នុង​គ្រួសារ​ជា​ញឹក​ញាប់​រហូត​ក្រុម​គ្រួសារ​មិន​អាច​អត់​ឱន​ឱ្យ​បាន ​ដោយ​សារ​តែ​រូប​គេ​បាន​វាយ​​ទៅ​លើ​ឈ្មោះ​ យ៉ន លីន​នី ​ជា​អ្នក​​បម្រើ​​ ព្រោះ​តែ​ការ​ងារក្នុង​ផ្ទះ​កូនស្រី​របស់គាត់​ ​។ ​

ប្រភព​ដដែល​នេះ​បាន​បន្តថា ​​ឈ្មោះ​ សៀន សិលា ​ក្រោយ​ពី​​បាន​ប្រើ​​អំពើហិង្សា​លើ​ឈ្នួល​ក្នុង​ផ្ទះ​បង​ថ្លៃ​ខ្លួន​រួចហើយ ​ក្រុម​គ្រួសារ​បាន​ដាក​់​ពាក្យ​​បណ្តឹង​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​សែន​សុខ​ ហើយ​ក៏​ត្រូវ​នគរ​បាល​​មាន​បំណង​ចុះ​ទៅ​ឃាត់​ខ្លួន​ដល់​លំនៅឋាន​ម្តង​រួច​មក​ហើយ ។​ ​ប៉ុន្ដែ​ពេល​នោះ​រូប​គេ​បាន​ពកូន​តូច​អាយុ​ជាង​២ខួប​គំរាម​សមត្ថកិច្ច​ថា  បើ​ហា៊ន​​​​ចូលចាប់​ ខ្លួន​​គេនឹង​លោត​សម្លាប់​ខ្លួន​ពីលើ​ផ្ទះ​ជាន់​ទី​៣ ទាំង​ឪពុក​និងកូន ។ ​តែការ​ពិត​គ្រាន់​តែ​ជាស្ទីល​បញ្ឆោត​សមត្ថក​ិច្ច​ប៉ុណ្ណោះ​ ។​ រឿង​ពិត​គឺ​បុគ្គ​ល​រូប​នេះ​មាន​គំនិត​​ក្រឡុក​ក្រុម​គ្រួសារ​ស្រេច​តែ​អំពើចិត្ត​ ដូចជា​ទូរ​ស័ព្ទ​គំរាម​ទារ​ប្រាក់​​បងថ្លៃ​ចំនួន​៥ម៉ឺន​ដុល្លារ​ជាដើម ។ នេះ​ជាការ​អះ​អាង​របស់​លោក​ស្រី​ ហែម ​សុជាតា ​។​

ប្រភព​ដដែល​បាន​បន្ត​ទៀ​ត​ថា ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ក្រុម​គ្រួសារ​ទើប​នឹង​ផ្ទេរផ្ទះ​ល្វែង​នៅ​បុរី​ពិភព​ថ្មី ខណ្ឌ​សែន​សុខឱ្យ​ទៅ​ឈ្មោះ​ សៀន សិលា ​និង​​ប្រពន្ធ ​ដើម្បី​រស់​នៅ​ ហើយ​ថែម​ទាំង​ទិញ​រថយន្ត​ម៉ាក​វីស្ដូ​ ដែល​រូបគេ​ជិះ​ជាប់នឹង​ខ្លួន​​នោះ​ឱ្យ​មួយ​គ្រឿង​​ទៀត​ផង ​។ ​លោក​ស្រី​និយាយ​ថា​ ដោយ​សារ​​តែ​ភាព​លោភ​លន់ឈ្មោះ​ សៀន សិលា ​​បាន​ទូរ​ស័ព្ទ​គំរាម​ទារ​ប្រាក់​ពី​ក្រុម​គ្រួសារ​ចំនួន​​៥​ម៉ឺន​ដុល្លារ ​ដើម្បី​យក​​​ទៅ​ធ្វើ​ដើម​ទុន​រកស៊ី​ផ្ទាល់​ខ្លួន ​។ ចំពោះ​​ទឹក​ប្រាក់​៥​ម៉ឺន​ដុល្លារ ​ដែល​ឈ្មោះ​ សៀន សិលា ​ខ្ចី​ពី​ក្រុម​គ្រួសារ​គឺ​ក្រុម​​គ្រួសារ​អាច​នឹង​ឱ្យ​ តែ​រក​ពេល​​វេលា​​ណាមួយ​សម​រម្យ​ដើម្បី​ពិចារណា​គ្នា​សិន ។

ដោយសារ​ក្រុម​គ្រួសារ​យឺត​យូរ​ក្នុងការ​ឱ្យ​ប្រាក់​ទៅ​រូបគេ​​ខ្ចី​ ទើប​ឈ្មោះ​ សៀន សិលា ទូរស័ព្ទ​ប្រមាថ​មាក់​ងាយ​លើ​ក្រុម​គ្រួសារ​របស់​លោក​ស្រី​ និងគំរាម​សម្លាប់​តាម​រូប​ភាព​ផ្សេងៗ​ដែល​គេ​នឹក​ឃើញ​និយាយ ។​ ព្រោះ​តែ​បញ្ហានេះ​ហើយ​ ទើប​ក្រុម​គ្រួសារ​តាម​ហៅ​ឈ្មោះ​ សៀ​ន​ សិលា​ ឱ្យ​ធ្វើ​កិច្ចសន្យា​៣​ចំណុច​នៅ​កន្លែង​សមត្ថក​ិច្ច​ណា​មួយ​ដើម្បី​ការពារ​សុវត្ថិ​ភាព​ក្រុម​គ្រួសារ​ ។​ ក្នុងនោះ​ទី​១​-គឺ​សុំ​ឱ្យ​ឈ្មោះ​ សៀន សិលា​ ឈប់​ទូរ​ស័ព្ទ​ទាក់​ទង​មក​ក្រុម​គ្រួសារ​ ។​ ទី​២​-​សុំ​ឱ្យ​ឈ្មោះ​ សៀន សិលា​ សុំ​ទោស​ក្រុម​គ្រួសារ​ និង​ទី​៣​-​សំណូមពរ​ឱ្យ​ឈ្មោះ​ សៀន​ សិលា​ ឈប់​គំរាម​លើ​ក្រុម​គ្រួសារ​តាម​ទូរ​ស័ព្ទទៀត​ ។​

បុ៉ន្តែ​ឈ្មោះ​ សៀន សិលា​ មិន​ព្រម​ធ្វើ​តាម​សំណូមពរ​របស់​ក្រុម​គ្រួសារ​របស់​ខ្លួន​ឡើយ​ ហើយ​ថែម​ទាំង​បន្ត​ទូរ​ស័ព្ទ​គំរាមដដែលៗ​លើ​ក្រុម​គ្រួសារ​ ទើប​​ក្រុម​គ្រួសារ​សម្រេច​ចិត្តប្តឹង​ទៅ​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ ចាត់​ការ​លើ​ឈ្មោះ​ សៀន សិលា​ ហើយ​ក៏​កើតមាន​រឿង​ប្រទូស្ត​រ៉ាយ​គ្នា​តាម​ផ្លូវ​ដូច​ខាង​លើ​នេះ​តែ​ម្តង ។​ ចំពោះការ​លើក​ឡើង​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​ លោក​ សៀន​ សិលា​ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​បាន​បដិសេធ​ថា​ មិន​មែន​ជា​ការពិត​ឡើយ​ ហើយ​បុគ្គល​ដដែល​នេះ​បាន​ប្រើ​ពាក្យ​អសីលធម៌​ចោទ​ប្រកាន់​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន​ និង​នៅ​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត​ ។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ សមត្ថ​កិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ឈ្មោះ​ សៀន សិលា​ ទៅ​តុលាការ​ដើម្បី​ផ្តន្ទា​ទោស​តាមច្បាប់​ដែល​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​៣ គឺ​១​-ហិង្សា​ដោយ​ចេតនា​ ។​ ២-គំរាម​សម្លាប់ និង​៣-​ធ្វើ​ឱ្យ​ខូចខាត​រថយន្ត​ដោយ​ចេតនា​ ដោយ​យោងទៅ​តាម​ពាក្យ​បណ្តឹង​របស់​ក្រុម​គ្រួសារ​ខាង​
ប្រពន្ធ​ ។​ ទាក់ទិននឹង​ការ​ផ្ទុះ​អាវុធនេះ​ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​បាន​និយាយ​ថា​ ក្នុង​ហេតុ​ការណ៍​នោះ​មិន​ទាន់​បាន​ដឹង​ជា​ផ្លូវ​ការ​ថា​ នរណា​ជា​អ្នក​បាញ់​នៅ​ឡើយទេ​ ៕​