រាជធានីភ្នំពេញ៖ លោកលុន ឆេងកៃ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានឱ្យកោះសន្និភាពដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ ២០១៣ នៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ឬអ្នកមានសិទ្ធិបោះឆ្នោត មានចំនួន៩៩៨.៨២៧នាក់ កើន៨០.៥៦១នាក់ប្រៀបធៀបការបោះឆ្នោតឆ្នាំ ២០១២។
លោកបានបន្តថា នៅរាជធានីភ្នំពេញមានការិយាល័យបោះឆ្នោតចំនួន១៦៩០ (កើន១០៣ការិយាល័យ) លើ២៧២ទីតាំង (ថយចុះ៣៥ទីតាំងការិយាល័យបោះឆ្នោត) មូលហេតុដោយសារ ១.ឆ្នាំ២០១២មានករណីភ្លៀងខ្យល់ខ្លាំង និងធ្វើឱ្យរលំរោងសំរាប់បោះឆ្នោត ២.មានការណែនាំពីគ.ជ.ប ឱ្យរកទីតាំងគត់មុត ប៉ុន្តែត្រូវគោរពតាមគោលការណ៍ច្បាប់ ៣.តាមសំណើររបស់អាជ្ញាធរមូលដ្ឋាននៅពេលធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតប្រចាំឆ្នាំ៕
ចែករំលែកព័តមាននេះ