ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហែទេយ្យ​​ទានប្រគេន​ព្រះ​សង្ឃ ​សន្លប់​តាម​រថយន្ត​ ដឹកទៅ​​​សង្គ្រោះ​​នៅពេទ្យព្រះ​កុសុមៈ

12 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​៖ ស្ត្រី​​ម្នាក់​ត្រូវ​បាន​​រថយន្ត​សង្គ្រោះ​​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ ដើម្បី​សង្គ្រោះ​បន្ទាន់​បន្ទាប់​​​​ពី​ជិះ​តាមរថយន្ត​ដឹក​ទេយ្យ​ទាន​​ផ្សេង​ៗមាន​ កន្ទេល​ មុង​ ភួយ​ជាដើម​យក​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ចំបក​មាន​ជ័យ​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ត្រឡប់​ ឃុំ​សំរោង​លើ​ ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្ដាល ហើយ​សន្លប់​ស្ដូក​ស្ដឹង

រាជធានី​ភ្នំ​ពេញ​៖ ស្ត្រី​​ម្នាក់​ត្រូវ​បាន​​រថយន្ត​សង្គ្រោះ​​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ដើម្បី​សង្គ្រោះ​បន្ទាន់​បន្ទាប់​​​​ពី​ជិះ​តាមរថយន្ត​ដឹក​ទេយ្យ​ទាន​​ផ្សេង​ៗមាន​ កន្ទេល​ មុង​ ភួយ​ជាដើម​យក​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ចំបក​មាន​ជ័យ​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ត្រឡប់​ ឃុំ​សំរោង​លើ​ ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្ដាល ហើយ​សន្លប់​ស្ដូក​ស្ដឹង​​ ។

 ហេតុការណ៍​សន្ល​ប់​នេះកើត​ឡើ​ង​នាវេលាម៉ោង​១០និង​ ១៥នាទី​ ថ្ងៃទី​១៥ មិថុនា ២០១៣ នៅ​មុខ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ដំរី​ សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ស្ត្រី​​ដួល​សន្ល​ប់​ឈ្មោះយិន លាង​ អាយុ​៥០ឆ្នាំ មាន​ស្រុកកំណើ​ត​ ភូមិ​សំបួរ​​ ឃុំ​កំពង់​ត្រាំ ស្រុក​ពារាំង​ ខេត្ត​ព្រៃ​វែង​​ ត្រូវ​បាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅមន្ទី​រព្រះ​កុសុមៈ៕