ខេត្តឧត្ដរមានជ័យ៖មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ត្រពាំងប្រាសាទបានចាប់ឃាត់រថយន្តដឹកឈើប្រណីត២ គ្រឿង ដែលផ្ទុកសុទ្ធតែឈើប្រណីតចម្រុះពេញរថយន្ត កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១៥ មិថុនា ២០១៣ ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។
ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តនេះបានដឹកឈើចេញពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មកកាន់ខេត្តសៀមរាបឆ្លងកាត់ថតាមភូមិត្រពាំងប្រាសាទ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ដោយគ្មានលិខិតអនុញ្ញាតទេ ហើយចំនួនឈើគេមិនទាន់ដឹងប៉ុន្មាននោះទេ តែតាមសន្និដ្ឋានប្រហែលជា៧០ទៅ៨០ ម៉ែត្រគូប។
សូមបញ្ជាក់ថារហូតមកទល់វេលាម៉ោងជាង១២ ថ្ងៃត្រង់ថ្ងៃថ្ងៃទី១៦ មិថុនា ២០១៣នេះ រថយន្តដឹកឈើទាំង២គ្រឿង មិនត្រូវបានគេត្រួតពិនិត្យនោះទេ ដោយមានការឃប់ឃិតគ្នារបស់មន្ត្រីសាលាស្រុក ដឹកនាំដោយនាយសង្កាត់ព្រៃឈើត្រពាំងប្រាសាទបានដោះលែងរថយន្តទាំង២ ឱ្យបន្តដំណើរទៅដោយសុវត្តិភាព៕
ចែករំលែកព័តមាននេះ