ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​ពង្រឹង​មូល​ដ្ឋាន​ឃុំ​សំបួរ​មាស​នាំយក​ទៀន​វស្សា​​ ទេយ្យ​ទាន និង​បច្ច័យ​ប្រគេន​ព្រះ​សង្ឃ​គង់​នៅ​វត្ត​ជោតនា​រាម​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ គណៈ​ពង្រឹង​មូល​ដ្ឋាន​ឃុំ​សំបួរ​មាស​ដឹក​នាំ​ដោយ​លោក​វង្សី វិស្សុត​ ប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​ស្រុក​មុខ​កំពូល​​នា​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា ២០១៣​ នេះ​​បាន​នាំយក​​​ទៀ​ន​វស្សា ​ទេយ្យ​ទាន និង​បច្ច័យ​​ទៅ​ប្រគេន​​ព្រះ​សង្ឃ​គង់​នៅ​វត្ត​ជោត​នារាម​ ហៅ​វត្ត​អន្លង់​ស្លែង​ ស្ថិត​ក្នុង​ភូមិ​អន្លង់​ស្លែង ឃុំ​សំបួរ​មាស​ ស្រុក​មុខ​កំពូល​ ។

នា​ឱកាស​នោះ​ដែរ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​សំ ព្រហ្ម​នា អនុ​ប្រធាន​ទី​១​គណៈពង្រឹង​មូល​ដ្ឋាន​ស្រុក​ លោក​តាំង​ ម៉េង​លាន​ អភិ​បាល​ស្រុក​មុខ​កំពូល​ លោក​អោង គឹម​លាង អភិ​បាល​រង​ស្រុក​ លោក​គ្រី​ ទូច​ ប្រធាន​គណៈ​ពង្រឹង​មូ​ល​ដ្ឋាន​​ឃុំ​សំបួរ​មាស​​ លោក​ឧក​ញ៉ា ផែ ហុក​ឈួន លោក​ឧក​ញ៉ា​ថុង អ៊ុយ​ប៉ាង អនុ​ប្រធាន​​គណៈ​ពង្រឹង​មូល​ដ្ឋាន​ឃុំ​ លោក​ជា សារិទ្ធ លោក​នូវ សុខ​សម្បត្តិ​ ព្រម​ទាំង​ក្រុម​ការ​ងារ​ចុះ​ជួយ​ពង្រឹង​មូល​ដ្ឋាន​ឃុំ​ ស្រុក​ សមាជិក​ សមា​ជិកា​​គណ​បក្ស​ប្រជា​ជន​ភូមិ​អន្លង់​ស្លែង ចំនួន​១.២០៦​នាក់​​​។

សមា​ជិក​ សមា​ជិកា​ដែល​ចូល​រួម​​ក្នុង​ពិធី​ម្នាក់​ៗទទួ​ល​បាននំប៉័ង​១ ទឹក​បរិ​សុទ្ធ​១ដប និងថវិកា​​១​ម៉ឺន​រៀល សម្រាប់​ក្មេងៗម្នាក់ៗ​ទទួល​បាន​នំ១​កញ្ចប់​ និង​ប្រគេន​បច្ច័យដល់​​វត្ត​ជោតនា​រាម​នេះ​​ចំនួន​៣​ពាន់​ដុល្លារ​សម្រាប់​ប្រើ​ប្រាស់​តាម​តម្រូវ​ការ​របស់​​វត្ត​៕