ខេត្តកណ្ដាល៖ ការអប់រំជាមាគ៌ាមួយនាំមនុស្សឱ្យប្រព្រឹត្តនូវសេចក្ដីល្អ គុណធម៌ សច្ចធម៌ ប៉ុន្តែសេចក្ដីល្អបើធ្វើចំពោះបុគ្គលដែលមិនគួរធ្វើ នឹងត្រឡប់ទទួលបានទុក្ខទោសដល់ខ្លួនទៅវិញ ដោយបុគ្គលទាំងនោះមិនដែលមានសេចក្ដីល្អក្នុងចិត្តនោះទេ ។
មីងឈន ធី អាយុ៤៥ឆ្នាំជាស្ត្រីមេម៉ាយ រស់នៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ បានប្ដឹងកាត់កាលកូនចិញ្ចឹមរបស់ខ្លួនឈ្មោះសុខ សីហា ភេទប្រុស អាយុ២៣ឆ្នាំ កាលពីថ្ងៃទី១៥ មិថុនា ២០១៣ ដោយសារបុគ្គលនេះជាកូនរមិលគុណបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ គំរាមកំហែងយកប្លង់ផ្ទះទៅដាក់បញ្ចាំ និងបង្ករឿងធ្វើឱ្យគាត់ពិបាកចិត្តគ្រាំគ្រា មិនចេះចប់មិនចេះហើយ ។
មីងឈន ធី បានរៀបរាប់ឱ្យដឹងថា កូនចិញ្ចឹងរបស់គាត់សុខ សីហា ជាកូនច្បងក្នុងចំណោមបងប្អូន៣នាក់ ដែលកំព្រាឪពុកម្ដាយ រស់នៅជាមួយជីដូន ហើយជីដូនក៏បានស្លាប់ចោលទៀត ដោយមើលឃើញពីទុក្ខលំបាកគាត់ក៏សុំយកមកចិញ្ចឹមបីបាច់ដោយសង្ឃឹមថា ពួកគេនឹងក្លាយជាមនុស្សល្អនៅក្នុងសង្គម។ ប៉ុន្តែខុសពីការគិតដោយកូនច្បងសុខ សីហា តែងតែបង្កទុក្ខបុកម្នេញ ឥតស្រាកស្រាន្ត។ កូនរមិលគុណនេះបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះគ្មានសល់ ថែទាំងបានគំរាមគាត់ជាច្រើនលើកច្រើនសារយកប្លង់ផ្ទះ និងទ្រព្យសម្បត្តិផ្សេងទៀតទៅបញ្ចាំ៕
ចែករំលែកព័តមាននេះ