ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខ​ជន​មក​ពី​រាជ​ធានី​-ខេត្ត​ចំនួន​៨​ស្ថិត​ក្នុង​ក្រុម​​ទី​៣​ចូល​ប្រឡង​គយ​ និង​រដ្ឋា​ករ​ព្រំ​ដែន​​ព្រឹក​នេះ​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​៖ បេក្ខ​ជន​១.១៨៤​នាក់​ ក្នុង​នោះ​ស្រី​៦៩២​នាក់​មក​ពីរាជ​ធានី​ភ្នំពេញ​ និងខេត្ត​ចំនួន​៨​​ ស្ថិត​ក្នុង​ក្រុម​ទី​៣​បាន​ចូល​ប្រឡង​ជ្រើស​​រើស​ភ្នាក់​ងារ​គយ​ និង​រដ្ឋា​ករ​ព្រំ​ដែន​ នា​ព្រឹក​ថ្ងៃ​ទី១៦ មិថុនា ២០១៣ នេះ​នៅ​មណ្ឌល​ប្រឡង​អនុវិ​ទ្យា​ល័យ​ និង​សាលា​បឋ​ម​សិក្សា​​ចតុ​មុខ​ សង្កាត់​ចតុ​មុខ​ ខណ្ឌ​ដូន​ពេញ​ បន្ទាប់​ពី​ក្រុម​ទី​១ និង​ទី​២​ សរុប​​១.៤២៨នាក់​​មក​ពី​១៦​ខេត្ត​បាន​ប្រឡង​រួច​កាល​ពី​សប្តាហ៍​មុន​។

​ពិធី​​​នេះ​ធ្វើ​ឡើង​​ក្រោម​អធិបតី​ភាព​លោក​​បណ្ឌិត​ ប៉ែន ស៊ី​ម៉ន ប្រតិ​ភូ​រាជ​រដ្ឋា​ភិ​បាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​​គយ និង​រដ្ឋាករ​កម្ពុជា ព្រម​ទាំង​មាន​ការ​អញ្ជើញចូល​រួម​ពី​​ព្រះ​ញាណ​វង្ស ឃឹម សន ព្រះ​មេ​គណ​រាជ​ធានី​ភ្នំពេញ​ និង​ព្រះ​មហា​ថេរា​នុ​រក្ខិត​ កែវ វណ្ណៈ រាជា​គណៈ​ថ្នាក់​​កិត្តិ​យស​​​ផង​ដែរ​។

​ពិធី​ប្រឡង​នេះ​ធ្វើ​ឡើង​ដើម្បី​ជ្រើស​រើស​​​យក​ភ្នាក់​ងារ​គយចំនួន​៥០០​នាក់​​ចេញ​ទៅ​បំរើ​ការ​ងារ​​នៅ​តាម​ព្រំដែន​ តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក៏​ដូច​ជា​បំរើ​ការ​ងារជូន​ប្រទេស​ជាតិ​ទាំង​មូល​៕