Manchester United ត្រូវ​ជម្រុញ​ឲ្យ​យក Jadon Sancho មក​លេង​ឌឺ Man City


តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា ពិធីករ​របស់​កម្មវិធី Talksport លោក Adrian Durham ថា Manchester United គួរតែ​ទិញ Jadon Sancho មក​លេង ដើម្បី​ឌឺ​ដល់ Man City​។

កីឡាករ​វ័យក្មេង​នេះ បាន​ចាក​ចេញពី City កាលពី​ឆ្នាំ​មុន ទៅ​កាន់​ប្រទេស​អា​ល្លឺ​ម៉​ង់ ដើម្បី​ចូល​លេង​ឲ្យ Borussia Dortmund​។ នៅ​ទីនោះ​រូបគេ​លេង​បាន​យ៉ាង​ល្អ ហើយ​ត្រូវ​បាន​គេ​ចាត់ទុកជា​តារា​ប្រចាំខែ Bundesliga សម្រាប់​ខែតុលា​ថែម​ទៀត​ផង​។

បើ​ទោះបីជា​កីឡាករ​រូប​នេះ ធ្លាប់​លេង​នៅ City ក៏​ដោយ កាលពី​គេ​ចាកចេញ គេ​បាន​ប្រកែក​ការ​ឃាត់​របស់ City ហើយ​រឹងទទឹង​ទៅ​លេង​ក្រៅ​ស្រុក​។

ពិធីករ Adrain Durham ថា​៖ «​គេ​លេង​នៅ Bundesliga ហើយ​គ្រប់​គ្នា​បាន​ភ្ញាក់ផ្អើល​នឹង​ការ​លេង​របស់​គេ​។ ខ្ញុំ​បាន​មើល​ការ​ស៊ុត​របស់​គេ​ច្រើន​ដឹង ហើយ​ពិតជា​ខ្លាំង​មែន​។ Manchester United គឺ​អាច​ធ្វើ​អ្វី​គ្រប់យ៉ាង​ឲ្យ​តែ​អាច​ឲ្យ Manchester City ឈឺចិត្ត ហើយ​ក្នុង​នោះ​ក៏​អាច​សម្រេច​បាន​ដោយ​ការ​ទិញ​យក Sancho មក​លេង​ផង​ដែរ​»៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ