លោក EDWARD SNOWDEN ជាជនជាតិអាមេរិកបានបរិហាររដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយលាតត្រដាងថា ប្រទេសនេះចាប់តាំងពីច្រើនឆ្នាំមកហើយ បានលួចទិន្នន័យកុំព្យូទ័រទាំងឡាយនៅហុងកុង និងនៅចិនដីគោក។ក្នុងបទសម្ភាសន៍មួយរយៈពេល១ម៉ោងជាមួយកាសែតក្រុងហុងកុង SOUTH CHINA MORNING POST អតីតបុគ្គលិកវិភាគរបស់ CIA រូបនេះលាតត្រដាងថា ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA ចាប់តាំងពីឆ្នាំ២០០៩មកបានប្រព្រឹត្តអំពើលួចព័ត៌មានវិទ្យានៅហុងកុង និងនៅចិនដីគោក ។
យោងតាមកាសែតនេះថា កម្មវិធីត្រួតពិនិត្យរបស់អាមេរិកសំដៅជាពិសេសលើសាកលវិទ្យាល័យចិននៅហុងកុង បណ្តាមន្ត្រីរាជការ សហគ្រាស និងនិស្សិត នៃតំបន់សេដ្ឋកិច្ច ពិសេសហុងកុង ។ NSA ក៏លួចផងដែរទិន្នន័យកុំព្យូទ័រនៅចិនដីគោក ។
លោក SNOWDEN វាយតម្លៃថា មានសកម្មភាពលួចដល់ទៅជាង៦១.០០០ ត្រូវធ្វើដោយ NSA លើពិភពលោក ក្នុងនោះសកម្មភាពលួចជាច្រើនរយសំដៅលើកុំព្យូទ័រនៅហុងកុង និងនៅចិនដីគោក ។
លោក SNOWDEN បានចាកេចញពីផ្ទះនៅកោះហាវ៉ៃ ភៀសខ្លួនមកហុងកុង កាលពីថ្ងៃទី២០ ឧសភាកន្លងមកនេះ ។ លោកអះអាងថា លោកចង់ស្ថិតនៅក្នុងទីក្រុងនេះរហូតដល់េពលគេស្នើឱ្យចាកចេញ ។ លោកបន្តថា ជាច្រើនលើកខ្ញុំចង់រត់ភៀសខ្លួនចេញពីហុងកុង ក៏ប៉ុន្តែខ្ញុំចង់នៅទីនោះបន្តទៀត ហើយតតាំងប្រឆាំងរដ្ឋាភិបាលអាមេរិកលើបណ្តាវេទិកាទាំងឡាយ ហើយខ្ញុំមានទំនុកចិត្តលើប្រព័ន្ធតុលាការហុងកុង៕
ចែករំលែកព័តមាននេះ