ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅ​សង្កាត់​បឹងយក្សឡោម​បើក​បុក​ម៉ូតូ​អូ​ស​ជាង​២០ម៉ែត្រ​នៅ​ក្រុង​បានលុង

12 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឱ្យរន្ធត់​មួយ ដែលបង្ក​ឡើង​ដោយ​រថយន្ត​ម៉ាកទីកូ ពណ៌ខ្មៅ​ បើកបរ​ដោយលោក​​​ទិន នួង ចៅ​សង្កាត់​​​បឹង​យក្សឡោម ខណៈ​​ដែល​​គាត់​ជិះ​ចេញពី​ផ្សារនៅ​ក្រុង​បានលុង ទៅ​ផ្ទះ​របស់​គាត់​នៅ​បឹង​យក្សឡោម​ ក៏បាន​បើក​បុក​ម៉ូតូ​១គ្រឿងអូស​ជាង​២០ម៉ែត្រ បណ្តាល​​ឱ្យអ្នក​ជិះ​ម៉ូតូ​៣នាក់​រងរបួស​សន្លប់នៅនឹងកន្លែង​ កាលពី​វេលាម៉ោង​៣ និង​២០នាទីរសៀល​

ខេត្ត​រតនគិរី ៖ គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឱ្យរន្ធត់​មួយ ដែលបង្ក​ឡើង​ដោយ​រថយន្ត​ម៉ាកទីកូ ពណ៌ខ្មៅ​ បើកបរ​ដោយលោក​​​ទិន នួង ចៅ​សង្កាត់​​​បឹង​យក្សឡោម ខណៈ​​ដែល​​គាត់​ជិះ​ចេញពី​ផ្សារនៅ​ក្រុង​បានលុង ទៅ​ផ្ទះ​របស់​គាត់​នៅ​បឹង​យក្សឡោម​ ក៏បាន​បើក​បុក​ម៉ូតូ​១គ្រឿងអូស​ជាង​២០ម៉ែត្រ បណ្តាល​​ឱ្យអ្នក​ជិះ​ម៉ូតូ​៣នាក់​រងរបួស​សន្លប់នៅនឹងកន្លែង​ កាលពី​វេលាម៉ោង​៣ និង​២០នាទីរសៀល​ថ្ងៃទី​១៤ មិថុនា ២០១៣ ​នៅលើ​ផ្លូវ​​ជាតិ​លេខ​៧៨ ទល់​មុខ​រោងចក្រ​ទឹកកក​ ស្ថិត​នៅភូមិ​អូរមៀត សង្កាត់​ឡាបានសៀក ក្រុង​បាន​លុង ។

អ្នកបើក​បរ​ម៉ូតូដែល​រងរបួស​ធ្ងន់​ត្រូវ​បាន​គេស្គាល់ថា ឈ្មោះ​ឈុន ស៊ីឡែន អាយុ​២៩​ឆ្នាំ រង​របួស​បាក់​ជើង​ខាង​ស្តាំ​ជា២កំណាត់​ និង​២នាក់ទៀត​រង​របួស​ធ្ងន់ដែរ ពួកគេ​ទាំង៣នាក់​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​បានលុងភ្លាមៗ​ដែរ ។ ចំណែក​ឯ​ម្ចាស់​រថយន្ត​បង្កមិន​បាន​រងរបួស​អ្វីទេ គ្រាន់តែ​រថយន្ត​បែក​កញ្ចក់ និង​បាក់​កាង​ខាងមុខ ៕