ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ដឹក​បាវ​ស្រូវ​ដាច់​ខ្សែ​ធ្លាក់​ពេញ​ថ្នល់​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ រថ​យន្ត​ហ៊ី​យា៉ន់​ដាយ​មួយ​​គ្រឿង​​ដឹក​បាវ​ស្រូវ​រាប់​សិប​គរ​លើ​គ្នា​លើស​ចំណុះ​ ហើយ​ចង​ខ្សែ​មិន​ប្រយ័ត្ន​ក៏​បាន​បណ្តាល​ឱ្យ​បាវ​ស្រូវ​ជ្រុះ​មក​ដី​ ធ្លាយ​ស្រូវ​រាយ​ប៉ាយ​ពេញ​ ផ្លូវ​ ។ េហតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេ​លា​​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៤​ មិថុនា​ នៅ​ក្នុង​ភូមិ​ទី​៨​ សង្កាត់​ខ្សាម​ ក្រុង​កំពង់​ឆ្នាំង​ ។

ប្រជា​ពល​រដ្ឋ​​នៅ​ជិត​កន្លែង​កើត​ហេតុ​និយាយ​ថា​ មុន​ពេល​កើត​ហេតុ​​រថ​យន្ត​មួយ​គ្រឿង​មា៉ក​ហីុ​យា៉ន់​ដាយ​ ចំណុះ​២​តោន​កន្លះ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​កំពង់​ឆ្នាំង​ 1A-8761 ​ដឹក​បាវ​ស្រូវ​យា៉ង​ច្រើន​បាវ​ខ្ពស់​ផុត​លើ​ទ្រុង​រថ​យន្ត​ជាង​១​ម៉ែត្រ​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ លុះ​ពេល​បើក​មក​ដល់​ចំណុច​កើត​ហេតុ​ក្នុង​ភូមិ​ទី​៨​ សង្កាត់​ខ្សាម​ ​ស្រាប់​តែ​ដាច់​ខ្សែ​បណ្តាល​ឱ្យ​ធ្លាក់​​បាវ​ស្រូវ​ជាង​២០​បាវ​មក​លើ​ថ្នល់​ ធ្លាយ​ស្រូវ​រាយ​បា៉យ​ពេញ​ផ្លូវ​ និង​​បង្ក​ការ​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​ ដែល​ឆ្លង​កាត់​ទី​នោះ​ ។ ហេតុ​ការណ៍​នេះ​ពុំ​បណ្តាល​ឱ្យ​នរ​ណា​ម្នាក់​រង​របួស​ទេ ។

អ្នក​បើក​​រថ​យន្ត​ពុំ​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​​ទេ​ ។ ក្រោយ​ពេល​កើត​ហេតុ​ម្ចាស់​រថ​យន្ត​ និង​កម្ម​ករ​​នាំ​គ្នា​កើប​ស្រូវ​ច្រក​ដាក់​បាវ​វិញ​រួច​លើក​ដាក់​រថ​យន្ត​ប្រុង​បើក​ចេញ​ទៅ​ តែ​ប៉ូលិស​ចរាចរ​ខេត្ត​មក​ទាន់​ឃាត់​រថ​យន្ត​បញ្ជូន​ទៅ​ការិយា​ល័យ​ចរាចរណ៍​ផ្លូវ​គោក​ដើម្បី​ផាក​ពិន័យ​ និង​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ការ​ដឹក​ជញ្ជូន​បែប​នេះ​ ៕