ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះ​ឆ្នោត​​ប្រធានាធិបតី​​នៅ​អីុ​រ៉ង់​​​រើស​អ្នក​បន្ត​​ពី​លោក​​អាម៉ា​ឌី​ណឺ​ហ្សាដ​​

12 ឆ្នាំ មុន

ពល​រដ្ឋ​​អីុ​រ៉ង់​​កាល​​ពី​​​ថ្ងៃ​ទី​១៤ មិថុនា ​បាន​នាំ​​គ្នា​​ទៅ​បោះ​ឆ្នោត​​ជ្រើស​រើស​​ប្រធានាធិបតី​​ថ្មី​​បន្ត​វេន​​ពី​លោក​​ម៉ា​​មូដ​​​អាម៉ា​ឌី​ណឺ​​​ហ្សាដ ។
អ្នក​បោះ​ឆ្នោត​​អីុរ៉ង់​​ជាង​៥០,៥​លាន​នាក់​​ត្រូវ​ទៅ​កាន់​​ហឹប​​​ឆ្នោត​​ដើម្បី​ជ្រើស​រើស​​​​មនុស្ស​​ម្នាក់​បន្ត​វេន​ពី​លោក​​​អាម៉ាឌី​​​ណឺ​ហ្សាដ​សម្រាប់​​អាណត្តិ​​​​មួ​យ​មាន​​រយៈ​ពេល​​​៤​ឆ្នាំ ព្រោះ​លោក​​​អាម៉ា​ឌី​ណឺ​ហ្សាដ​​ពុំ​អាច​​​​ប្រជែង​យក​អាណត្តិ​​ទី​៣​មួយ​ទៀត​ជាប់​គ្នា​ឡើយ

ការិយាល័យ​​បោះ​ឆ្នោត​​បាន​បើក​​ទ្វារ​​នា​វេលា​ម៉ោង​​៨ព្រឹក​​ ម៉ោង​ក្នុង​ស្រុក​ ហើយ​ត្រូវ​​បិទ​​​​​​១០​​​ម៉ោង​​បន្ទាប់​ពី​នេះ ។ ពេល​​រដ្ឋ​​អីុ​រ៉ង់​​​នា​ថ្ងៃ​ទី​​១៤ មិថុនា​នោះ ក៏​ត្រូវ​​បោះ​ឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​ក្រុង​​ផង​ដែរ​ ។ ​មេ​ដឹក​នាំ​​កំពូល​​នៃ​សាធា​រណ​​រដ្ឋ​​អ៊ិស្លា​ម​​​អីុ​រ៉ង់ លោក​​អាយ៉ា​តុល​ឡា​​ អាលី​​ ខា​មី​នី ​ដែល​អំពាវ​នាវ​ឱ្យ​មាន​​ការ​ចូល​រួម​​បោះ​ឆ្នោត​​​ឱ្យ​បាន​ច្រើន​​បំផុត​​​នោះ​​ ជា​ម​នុស្ស​​ម្នាក់​​ក្នុង​ចំណោម​​អ្នក​ដែល​​បោះ​ឆ្នោត​​​មុន​គេ​ក្នុង​​កា​រិ​យា​ល័យ​បោះ​ឆ្នោត​​មួយ​នៃ​ក្រុង​​តេ​ហេ​រ៉ង់ ។

ការ​បោះ​ឆ្នោត​​ជុំ​ទី​២​នឹ​ង​ធ្វើ​​​នា​ថ្ងៃ​ទី​២១​មិថុនា ​ប្រសិន​​បើ​​ក្នុង​ចំណោម​​បេក្ខ​ជន​​ទាំង​​៦​រូប​​ ពុំ​មាន​​បេក្ខ​ជន​​​​ណា​ម្នាក់​​​អាច​​ទទួល​​បាន​​សំឡេង​​ពី​៥០,១​%​ ឡើង​​ទៅ​​ទេ​នោះ ។ លទ្ធ​ផល​ដំបូង​​នៃ​ការ​បោះ​ឆ្នោត​​នា​ពេល​នេះ​​អាច​​ដឹង​នា​ថ្ងៃ​ទី​១៥ មិថុនា៕