ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេត​វិមាន​​​​​​ចោទ​​លោក​អាសាដ​​ថា​ប្រើ​​​អាវុធ​​គីមី​​ហើយ​ប្រកាស​​ផ្តល់​​​ជំនួយ​​យោធា​​​​ដល់​​​ពួក​​ឧទ្ទាម​​​​ ខណៈ​​សង្គ្រាម​​នៅ​ស៊ីរី​​​​​​មាន​មនុស្ស​ស្លាប់​​ឡើង​ដល់​​​93.000​នាក់​ហើយ​

12 ឆ្នាំ មុន

សេត​វិ​មាន​​វាយ​តម្លៃ​កាលពី​ថ្ងៃ​ទី​​១៣ មិថុនា​ថា ​ខ្សែ​​បន្ទាត់​​ក្រហម​​ត្រូវ​បាន​​ឆ្លង​កាត់​​នៅ​ស៊ីរី​​ដោយ​ចោទ​ប្រកាន់​​លោក​ប្រធានាធិបតី​​​បាចា​អាល់​​អាសាដ​​ថា ប្រើ​ប្រាស់​​អាវុធ​​គីមី​​​​ ក្នុង​​នោះ​​មាន​ឧស្ម័ន​​សារីន SARIN ផង ហើយ​​ដោយ​​​ប្រកាស​​ពី​ការ​ផ្តល់​​​​ជំនួយ​ខាង​​​យោធា​​ដល់​ពួក​ឧទ្ទាម ។

សេត​វិ​មាន​​វាយ​តម្លៃ​កាលពី​ថ្ងៃ​ទី​​១៣ មិថុនា​ថា ​ខ្សែ​​បន្ទាត់​​ក្រហម​​ត្រូវ​បាន​​ឆ្លង​កាត់​​នៅ​ស៊ីរី​​ដោយ​ចោទ​ប្រកាន់​​លោក​ប្រធានាធិបតី​​​បាចា​អាល់​​អាសាដ​​ថា ប្រើ​ប្រាស់​​អាវុធ​​គីមី​​​​ ក្នុង​​នោះ​​មាន​ឧស្ម័ន​​សារីន SARIN ផង ហើយ​​ដោយ​​​ប្រកាស​​ពី​ការ​ផ្តល់​​​​ជំនួយ​ខាង​​​យោធា​​ដល់​ពួក​ឧទ្ទាម ។

ខណៈ​​ដែល​ពួក​ឧទ្ទាម​​ស៊ីរី​​ហាក់​កំពុង​​ទន់​ដៃ​​ប្រឈម​​មុខ​នឹង​​ការ​វាយ​លុក​​នានា​របស់​កង​ទ័ព​​រដ្ឋា​ភិបាល​​​ ប្រទេស​បារាំង និង​​អង់​គ្លេស​ បាន​​​ចោទ​ប្រកាន់​​រួច​ហើយ​​ដល់​​​របប​លោក​​អាសាដ​​ថា​ប្រើ​​អាវុធ​​គីមី​​​​ រួច​ពេល​​នេះ​ដល់​​​វេន​សហ​រដ្ឋ​​​​​​​​អាមេ​រិក​ថ្កោល​ទោស​​​ពី​រឿង​​នេះ​ដែរ ​ហើយ​​ប្រកាស​​ផ្តល់​ជំនួយ​​យោធា​​ដល់​ពួក​ឧស្ម័ន​ ។

សេត​វិមាន​មិន​ផ្តល់​​​ភាព​លម្អិត​​នៃ​​រូប​ភាព​​​ផ្តល់​ជំនួយ​​យោធា​​នេះ​ឡើយ ។ ក្នុង​​ដំណាក់​កាល​​នេះ​សេត​វិមាន​ពុំ​ទាន់​​ប្រកាស​ពី​ការ​​សម្រេច​ចិត្ត​​​​​​​​ចេញ​មុខ​ផ្តល់​អាវុធ​​ដល់​ពួក​​ឧទ្ទាម​​ដើម្បី​​ប្រឈម​មុខ​​នឹង​​​កម្លាំង​វាយ​លុក​​របស់​កង​កម្លាំង​​​លោក​អាសាដ​​​នៅ​ឡើយ ​ដោយគ្រាន់​តែ​​លើក​ឡើង​ពី​ការ​បង្កើន​ជំនួយ​​យោធា​​ប៉ុណ្ណោះ ។

លោក BEN RHODES ទីប្រឹក្សា​​​រង​​ខាង​សន្តិ​សុខ​​ជាតិ​របស់​ប្រធា​នាធិបតី​​​ប្រកាស​ថា មនុស្ស​​រវាង​ពី​​១០០​​​ទៅ​១៥០​​នាក់​​ត្រូវ​ស្លាប់​ ដោយ​​សារ​ការ​វាយ​​ប្រហារ​​អាវុធ​​គីមី​​ ។ លោក​បន្ត​​​ថា លោក​ប្រធានាធិបតី​​និយាយ​​​ច្បាស់​​ថា ​ការ​ប្រើ​​ប្រាស់​​អាវុធ​គីមី​ ឬ​ការ​​​ផ្ទេរ​អាវុធ​គីមី​ឱ្យ​ដល់​​បណ្តា​​ក្រុម​​ភេរវ​កម្ម​ គឺ​ជា​​ខ្សែ​​បន្ទាត់​​ក្រហម​​សម្រាប់​​សហ​រដ្ឋ​អាមេរិក​​​ ។ ​ប្រធានាធិបតី​​​អះ​អាង​ថា ​ការ​ប្រើ​អាវុធ​គីមី​​ នឹង​​ផ្លាស់​ប្តូរ​​​​ជំហរ​លោក​​ហើយ ។ យើង​គិត​​ថា របប​​លោក​អាសាដ​​រក្សា​​ការ​ត្រួត​ពិនិត្យ​​​អាវុធ​ទាំង​នេះ​​ រួច​យើង​ពុំ​មាន​ព័ត៌​មាន​​រឹង​មាំ​​ដែល​បញ្ជាក់​ថា ពួក​បះ​បោរ​​នៅ​ស៊ី​រី​​ទទួល​បាន ឬ​ប្រើ​​អាវុធ​​គីមី​​ ឬ​​​យ៉ាង​ណា​​​នៅ​ឡើយ ។
ការ​ប្រកាស​​​របស់​អាមេរិក​​ធ្វើ​ឡើង​​៩​ថ្ងៃ​​​បន្ទាប់​ពី​​​បារាំង​​អះ​អាង​​ពី​ការ​​ជឿ​ជាក់​​លើ​ការ​ប្រើ​ប្រាស់​​អាវុធ​​គីមី​​ដោយ​របប​ស៊ីរី ។
ប្រឈម​មុខ​​នឹង​​ជ័យ​​ជម្នះ​ទាំង​ឡាយ​​នា​​ពេល​​ថ្មីៗ​នេះ​របស់​កង​ទ័ព​​ស៊ីរី​​លើ​ពួក​ឧទ្ទាម​​ កិច្ច​ប្រជុំ​​មួយ​គ្រោង​​ធ្វើ​​នា​ថ្ងៃ​ទី​​១៤ មិថុនា នៅ​ប្រទេស​​តួក​គី​​​​ រវាង​តំណាង​​​​​របស់​បណ្តា​​ប្រទេស​​​ដែល​ជួយ​​ទ្រ​ទ្រង​់​​ពួក​ឧទ្ទាម​​ និង​ប្រមុខ​ក្រុម​ប្រឹក្សា​​យោធា​កំពូល​​របស់​កង​ទ័ព​​ស៊ីរី​​សេរី​​​លោក​សេ​លីប អីុ​ឌ្រីស ដើម្បី​ពិភាក្សា​​ពី​ការ​​​អនុវត្ត​ជាក់​ស្តែង​​នូវ​ការ​ផ្តល់​ជំនួយ​ដល់​​ពួក​ឧទ្ទាម ។

យោង​តាម​​ម៉ាស៊ីន​​ឃោសនា​​ផ្លូវ​ការ​​ស៊ីរី​ថា ​កាល​​ពី​​ថ្ងៃ​ទី​​១៣ មិថុនា ព្រលាន​យន្ត​ហោះ​​អន្តរ​ជាតិ​​ក្រុង​ដាម៉ាស់​​ រង​ការ​វាយ​ប្រហារ​ដោយ​កាំ​ភ្លើង​ត្បាល់​​ពី​សំណាក់​ពួក​ឧទ្ទាម ។ នេះ​ជា​ការ​​វាយ​ប្រហារ​​​ដ៏​កម្រ​មួយ​​ប្រឆាំង​ព្រលាន​យន្ត​ហោះ​​​នេះ​ តាំង​ពី​​​ចាប់​​ផ្តើម​​ជម្លោះ​​ពី​ខែ​មីនា​ ឆ្នាំ​​២០១១​មក ​ដោយ​​បើ​តាម​​តុល្យ​ការ​​ថ្មី​​មួយ​របស់​​ អ.​ស.ប ​ថា ​បណ្តាល​​​ឱ្យ​មនុស្ស​ស្លាប់​​ឡើង​ដល់​​ជាង​៩៣.០០០​នាក់​ហើយ ។

លោក​ស្រី​​ណាវី​ ពីល​ឡៃ ប្រមុខ​នៃ​ស្នង​ការ​ជាន់​ខ្ពស់​​ អ.​ស.ប ​ខាង​សិទ្ធិ​មនុស្ស​​ថ្លែង​ថា ការ​សម្លាប់​​មនុស្ស​​មិន​ឈប់​​ឈរ​នៅ​តែ​បន្ត​​ក្នុង​​កម្រិត​ខ្ពស់​បំផុត​ ជាមួយ​មន​ុស្ស​​ស្លាប់​​គិត​ជា​​​មធ្យម​​៥ .០០០​នាក់​ក្នុង​​១​ខែ​​ ចាប់​តាំង​ពី​​ខែ​កក្កដា ឆ្នាំ​២០១២ ហើយ​មាន​មនុស្ស​​២៧.០០០​នាក់​ស្លាប់​ថែម​ទៀត ​ចាប់​​ពីខែ​​ធ្នូ​មក ។ ចំនួន​​នេះ​​​ប្រហែល​​ជា​​នៅ​​ទាប​ផង ព្រោះ​ចំនួន​​ពិត​ប្រាកដ​​នៃ​មនុស្ស​​ស្លាប់​​អាច​មាន​​ច្រើន​ជាង​​នេះ​ទៀត ។ លោក​ស្រី​​បន្ត​​ទៀត​ថា ​កង​កម្លាំង​​រដ្ឋា​ភិបាល​​បាន​ធ្វើ​ការ​​វាយ​ប្រហារ​តាម​អាកាស​​​​​​​រាល់​​ថ្ងៃ​​លើ​​បណ្តា​តំបន់​​ទីក្រុង​​ ហើយ​ក៏​ប្រើ​ប្រាស់​​ផង​ដែរ​​នូវ​មីស៊ីល​​យុទ្ធ​សាស្ត្រ​​ គ្រាប់​បែក​​អំបែង និង​គ្រាប់​បែក​​​ណា​ប៉ាល់ ។ ​ចំណែក​កង​កម្លាំង​​ប្រឆាំង​វិញ​​ក៏​វាយ​​​ប្រហារ​​ដែរ​​លើ​បណ្តា​​​តំបន់​​មាន​​ប្រជាជន​​រស់​នៅ​​ច្រើន​​ ហើយ​បាញ់​​ផ្លោង​​ដាក់​កណ្តាល​​ក្រុង​នានា​​ ពិសេស​លើ​​ក្រុង​ដាម៉ាស់​​​បណ្តាល​​ឱ្យ​មាន​​ជន​​រង​គ្រោះ​​ជាច្រើន​នាក់ ។

ក្នុង​​ចំណោម​​អ្នក​​ស្លាប់​​មាន​ក្មេង​​ជំទង់​​​យ៉ាង​តិច​​៦.៥៦១​នាក់​​ ក្នុង​នោះ​​មាន​​កុមារ​​យ៉ាង​តិច​​១.៧២៩​នាក់​​​ ដែល​មាន​អាយុ​​ក្រោម​១០​ឆ្នាំ ។ ​ក្រៅ​​ពី​នេះ​​មាន​កុមារ​​ជា​ច្រើន​​នាក់​រង​ការ​​ធ្វើ​​ទារុណ​កម​្ម​​ និង​​ការ​​ប្រហារ​ជីវិត​​ រួច​ក៏​​មាន​គ្រួសារ​​ទាំង​មូល​​ត្រូវ​សម្លាប់​​​ផង​ដែរ​​ រួម​​ទាំង​​កូន​ង៉ែត ៕