ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដ្រី​ម្នាក់​បើក​រថយន្ដ​តាកូម៉ា​ងោក​មួយ​ភាំង​ជ្រុល​ទៅ​បុក​រថយន្ដ​កូរ៉េ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​ ស្ដ្រី​ម្នាក់​បើក​រថយន្ដ​ម៉ាក​តាកូម៉ា​ជ្រុល​ទៅ​បុក​គូទ​រថយន្ដ​កូរ៉េ​ដឹក​កម្ទេច​ថ្ម​មួយ​គ្រឿង​ ដែល​ចត​ស្ងៀម​នៅ​ចិញ្ចើម​ផ្លូវ​ពេញ​ទំហឹង​ ។​​ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៤​ មិថុនា​​ នៅ​លើ​កំណត់​មហាវិថី​សហព័ន្ធ​រុស្ស៊ី ត្រង់​ចំណុច​ក្បែរ​អាកាស​យាន​ដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ដំរី​ សង្កាត់​កាកាប​​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ រថយន្ដ​​

រាជធានីភ្នំពេញ​ ៖​ ស្ដ្រី​ម្នាក់​បើក​រថយន្ដ​ម៉ាក​តាកូម៉ា​ជ្រុល​ទៅ​បុក​គូទ​រថយន្ដ​កូរ៉េ​ដឹក​កម្ទេច​ថ្ម​មួយ​គ្រឿង​ ដែល​ចត​ស្ងៀម​នៅ​ចិញ្ចើម​ផ្លូវ​ពេញ​ទំហឹង​ ។​​ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៤​ មិថុនា​​ នៅ​លើ​កំណត់​មហាវិថី​សហព័ន្ធ​រុស្ស៊ី ត្រង់​ចំណុច​ក្បែរ​អាកាស​យាន​ដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ដំរី​ សង្កាត់​កាកាប​​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ រថយន្ដ​​ម៉ាក​តាកូម៉ា​នោះ​ ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2Q-3525 ​ខូច​ខាត​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ​ ។​

ប៉ូលិស​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ រថយន្ដ​ម៉ាក​តាកូម៉ា​បើក​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​លឿន​ល្មម​ លុះ​ទៅ​ដល់​ចំណុច​កើត​ហេតុ​ ដោយ​សារ​តែ​ស្ដ្រី​ជា​អ្នក​បើក​បរ​មិន​បាន​ដេក​ជា​ច្រើន​យប់​ ព្រោះ​ជាប់​មើល​ម្ដាយ​នៅ​មន្ទីរពេទ្យ​ ក៏​ងងុយ​ងោក​មួយ​ភាំង​ជ្រុល​ទៅ​បុក​គូទ​រថយន្ដ​កូរ៉េ​ដឹក​កម្ទេចថ្ម​ពី​ក្រោយ​ពេញ​ទំហឹង​លាន់​សូរ​ដូច​រន្ទះ​ បណ្ដាល​ឱ្យ​ក្រពឹត​រួញ​មុខ​យ៉ាង​ដំណំ​តែ​ម្ដង​​ ប៉ុន្ដែ​សំណាង​ល្អ​អ្នក​បើក​បរ​មិន​រង​របួស​ធ្ងន់​ឡើយ​ ។​

ក្រោយ​ពេល​កើត​ហេតុ​ ស្រ្ដី​ជា​អ្នក​បើក​បរ​មិន​បាន​រក​រឿង​ទារ​សំណង​អ្វី​ពី​ភាគី​រថយន្ដ​កូរ៉េ​ដឹក​កម្ទេច​ថ្ម​ទេ​ ឯ​រថយន្ដ​តាកូម៉ា​ដែល​ខូច​ខាត​ត្រូវ​រថយន្ដ​ផ្សេង​សណ្ដោង​យក​ទៅ​ជួស​ជុល​ ​៕​