ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លំ​ឯកសារ​ដី​ជនជាតិ​ចិន ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ចុះ​ប្រតិបត្តិការ​ធ្វើការ​ឃាត់ខ្លួន​លោក សេង សុ​ភ័ក្ដ្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​លេខ ០៦០៤៩១៤៣៨ រស់នៅ​ភូមិ​មនោ​រម្យ…

ខេត្តកណ្តាល ៖ ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ចុះ​ប្រតិបត្តិការ​ធ្វើការ​ឃាត់ខ្លួន​លោក សេង សុ​ភ័ក្ដ្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​លេខ ០៦០៤៩១៤៣៨ រស់នៅ​ភូមិ​មនោ​រម្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ដោយ​បាន​ទទួល​បណ្តឹង​ពី​ជនជាតិ​ចិន​ឈ្មោះ ឈិ​ន ហ្វឹ​ង តាម​ដីកា​បញ្ជូន​លេខ ១៣៩៥ សំណុំរឿង​លេខ ១៧៣ អក​.០៨.០២.០១៨ ចុះ​ថ្ងៃ​ទី​១១ កញ្ញា ២០១៨​។ កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ ២០១៦ ជនជាតិ​ចិន​ឈ្មោះ ឈិ​ន ហ្វឹ​ង បាន​ស្គាល់គ្នា​ជាមួយ​លោក សេង សុ​ភ័ក្ដ្រ និង​បក្ខពួក​មួយ​ចំនួន​ទៀត ក៏​បាន​បបួល​គ្នា​បង្កើត​ក្រុមហ៊ុន​មួយ​មានឈ្មោះ ស៊ី​វ៉ា​យ​អឹ​ម អ៊ិ​ន​វេស​មេន ឯ​.​ក ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម ដោយ​មាន​ភាគហ៊ុន​ជនជាតិ​ចិន​ឈ្មោះ ឈិ​ន ហ្វឹ​ង ៦០% លោក សេង សុ​ភ័ក្ដ្រ និង​បក្ខពួក ៤០%​។

ក្រោយ​ពី​មានការ​ព្រមព្រាង​គ្នា​លោក សេង សុ​ភ័ក្ដ្រ បាន​ទទួល​លុយ​ពី​ជនជាតិ​ចិន​ចំនួន ២៩៣,២០០​ដុល្លារ ទិញ​ដី​បាន​ចំនួន ២៨.៨២៩.៨០​ម៉ែត្រការ៉េ តែ​ដី​ដែល​មាន​ភាព​ជាក់ស្តែង​នោះ​មិន​គ្រប់​និង​ចំនួន​ដែល​លោក សេង សុ​ភ័ក្ដ្រ បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​នោះ​ទេ​ដី​ដែល​វាស់​ជាក់ស្តែង​បាន​ត្រឹមតែ ២១.១០១.៥៥​ម៉ែត្រការ៉េ បាត់​អស់ ៧.៧២៨.២៥ ម៉ែត្រការ៉េ​។ លោក សេង សុ​ភ័​ក្រ និង​បក្ខពួក​បាន​ផ្សំ​គំនិត​គ្នា​កើតជា​ក្តី​លោភលន់​ចង់បាន​ដី ទាំង​អស់នោះ ដោយសារ​តែ​ជនជាតិ​ចិន​ឈ្មោះ ឈិ​ន ហ្វឹ​ង មិន​ចេះអក្ស​ខ្មែរ​ខ្លួន​ក៏​បន្លំ​ឯកសារ​បាន​ធ្វើ​លិខិត ផ្ទេរសិទ្ធិ​ដោយ​មាន​ស្នាម​មេដៃ​ផ្ទេរសិទ្ធិ និង​ទទួល​សិទ្ធិ​គឺជា​របស់​ខ្លួន និង​បក្ខពួក​ដោយ​មានការ​ចូលរួម​ដឹង​ឮ​ពី​លោក ចាន់ ចែ​ម មេ​ភូមិ​ព្រៃខ្លា​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក សេង សុ​ភ័ក្ដ្រ បាន​ប្រើ​គ្រប់​កល់ល្បិច​ដាក់​បណ្តឹង​ទៅ​តុលាការ រាជធានី​ភ្នំពេញ ដើម្បី​ចាប់​ជនជាតិ​ចិន​ឈ្មោះ ឈិ​ន ហ្វឹ​ង ដាក់គុក​ដើម្បី​ឲ្យ​ខូច​ឈ្មោះ និង​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ ដើម្បី​ងាយស្រួល​ខ្លួន និង​បក្ខពួក​បាន​លេប​យក​ដី​ទាំង​អស់នោះ​ដោយ​ស្របច្បាប់​។ ដោយ​យោង​ទៅ​លើ​ឯកសារ ជនជាតិ​ចិន​មាន​គ្រប់គ្រាន់​តុលាកា​បាន​សម្រេច​ដោះ​លែង​មក​វិញ ជនជាតិ​ចិន​កើតទុក្ខ​មិន​សុខចិត្ត​ក៏​បាន ប្រមូល​ឯកសារ​ទាំងអស់​ដែល​ខ្លួន​មានបាន​ដាក់​បណ្តឹង​ទៅ​តុលាកា​ខេត្តកណ្តាល​។

តុលាកា​ក៏​បាន​ចេញ​លិខិត ឲ្យ​លោក សេង សុ​ភ័ក្ដ្រ និង​បក្ខពួក​ចូលខ្លួន​បំភ្លឺ​ពីរ​ដង​តែ​លោក សេង សុ​ភ័ក្ដ្រ និង​បក្ខពួក​មិន​ព្រម​ចូល​រហូត មក​ដល់​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០១៨ ក៏​មានការ​ឃាត់ខ្លួន​បញ្ជូន​មក​តុលាកា​ខេត្តកណ្តាល ធ្វើការ​សួរនាំ​អស់ ជា​ច្រើន​ម៉ោង ទើប​លោក សាយ ស​ម្ជ​ស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល សម្រេច​ញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ​ពី​បទ “​រំលោភ​លើ​ទំនុក​ទុកចិត្ត និង​ក្លែងបន្លំ​” តាម​មាត្រា​៣៩១ ,៣៩២ និង​មាត្រា ៦២៦,៦២៧ នៃ​ក្រមព្រហ្មទណ្ឌ​។ សូម​បញ្ជាក់​ដី​ដែល​ជនជាតិ​ចិន​ឈ្មោះ ឈិ​ន ហ្វឹ​ង បាន​ឲ្យ​លោក សេង សុ​ភ័ក្ដ្រ ដើរ​ទិញ​នោះ​ស្ថិត​នៅ​ផ្លូវលំ ភូមិ​ព្រៃខ្លា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ