ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ជំងឺ​បេះ​ដូង​ចូល​រួម​ផឹក​ស្រា​បៀរ​អស់ជាង​10​ថូ ដើរ​ចេញ​ដល់​មុខ​ហាង​គាំង​បេះដូង​ផ្អើលឈុល​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​​មួយ​ក្រុម​មានគ្នា​៥​ទៅ​៦នាក់​បាន​នាំ​គ្នា​ទៅ​ផឹក​ស៊ីនៅ​ក្នុង​ភោជ​នីយដ្ឋាន​​មួយ​កន្លែង​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២០០២ អស់​ស្រា​បៀរ​ជាង​១០​ថូ​ស្រវឹង​​រៀងៗ​ខ្លួន​ក៏​​​នាំ​គ្នា​​ត្រឡប់​​ទៅ​ផ្ទះ​វិញ ។ លុះ​ដើរ​ចេញ​មក​ដល់​មុខ​ហាង ​ស្រាប់​តែ​យុវជន​​ម្នាក់ដែល​​អះ​អាង​ថា​ ខ្លួន​​​​មាន​ជំងឺ​បេះដូង​​​​បាន​គាំង​​បេះ​ដូង​​ដួល​សន្លប់​​ធ្វើ​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​​កាល​ពី​វេលា​ម៉ោង​​​១០​យប់​ថ្ងៃ​ទី​១៣

រាជធានីភ្នំពេញ ៖ យុវជន​​មួយ​ក្រុម​មានគ្នា​៥​ទៅ​៦នាក់​បាន​នាំ​គ្នា​ទៅ​ផឹក​ស៊ីនៅ​ក្នុង​ភោជ​នីយដ្ឋាន​​មួយ​កន្លែង​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២០០២ អស់​ស្រា​បៀរ​ជាង​១០​ថូ​ស្រវឹង​​រៀងៗ​ខ្លួន​ក៏​​​នាំ​គ្នា​​ត្រឡប់​​ទៅ​ផ្ទះ​វិញ ។ លុះ​ដើរ​ចេញ​មក​ដល់​មុខ​ហាង ​ស្រាប់​តែ​យុវជន​​ម្នាក់ដែល​​អះ​អាង​ថា​ ខ្លួន​​​​មាន​ជំងឺ​បេះដូង​​​​បាន​គាំង​​បេះ​ដូង​​ដួល​សន្លប់​​ធ្វើ​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​​កាល​ពី​វេលា​ម៉ោង​​​១០​យប់​ថ្ងៃ​ទី​១៣ មិថុនា ​​នៅ​តាម​ផ្លូវ​លេខ​២០០២ ក្នុង​​សង្កាត់​​ទឹក​​​ថ្លា ខណ្ឌ​សែន​​សុខ ។​ ​

ប្រភព​ព័ត៌​មាន​ពីមិត្ត​ភក្តិ​ជន​រងគ្រោះ​​​ឱ្យ​ដឹង​ថា ​យុវជន​ដែល​មាន​បញ្ហា​​​​បេះ​ដូង​នេះ​ឈ្មោះ ចាន់ ​គែនពិទូ ​អាយុ​២៤​ឆ្នាំ ​ជា​និស្សិត​​​ឆ្នាំ​ទី​៣ ​នៅ​សាកល​វិទ្យា​ល័យ​​ចេន​ឡា​ ​ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​​បឹង​សាឡាង ខណ្ឌ​ទួល​គោក មាន​ស្រុក​​កំណើត​នៅ​ឃុំ​អន្លង់​ត្នោត​​ ​ស្រុក​ក្រគរ ​ខេត្ត​ពោធិ៍​សាត់ ។

​ក្រោយ​ពេល​​កើត​ហេតុ​​ មិត្ត​ភក្តិ​​បាន​ដឹក​ជន​រងគ្រោះ​យក​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​​ព្រះ​កុសុមៈ​​ ហើយ​គ្រូ​ពេទ្យ​​​​ព្យួរ​សេរ៉ូម​​បាន​ធូរ​​ស្រាល​ឡើង​វិញ ​។ ជា​ការ​ល្អ អ្នក​មាន​ជំងឺ​បេះដូង​​មិន​​គួរ​​ផឹក​គ្រឿង​​​​ស្រវឹង​​​​រហូត​​​ដល់​ជ្រុល​​​បែប​នេះ​​ទេ ព្រោះ​​ថា​​អ្នក​​​​គាំងបេះ​ដូង​​​ច្រើនតែ​​ស្លាប់​​ផុយណាស់ បើ​ជួយ​មិន​ទាន់​ទេនោះ ៕