ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​ភ្លើង​​បុក​គ្នា​​នៅ​អាហ្សង់​ទីន​​ស្លាប់​​3នាក់​​ របួស​​​155​នាក់​​

12 ឆ្នាំ មុន

​គ្រោះ​ថ្នាក់​​ផ្លូវ​ដែក​​ថ្មី​​មួយ​​កើត​មាន​​កាល​ពី​​ថ្ងៃ​ទី​​១៣ មិថុនា នៅ​ក្រុង​​ប៊ុយ​​ណូ​ស៊ែរ​​ រដ្ឋ​ធានី​​អា​ហ្សង់​ទីន​ បណ្តាល​​​​ឱ្យ​មនុស្ស​​ស្លាប់​៣​​នាក់ ហើយ​មនុស្ស​​យ៉ាង​តិច​​១៥៥​នាក់​​ត្រូវ​របួស ពេល​រថ​ភ្លើង​​ជាយ​ក្រុង​​មួយ​បាន​​បុក​នឹង​រថ​​​ភ្លើង​​មួយ​ទៀត​​នៅ​​កន្លែង​​ឈប់ ។ការ​បុក​​គ្នា​នេះ​​កើត​មាន​នៅ​ CASTELAR ចម្ងាយ​​៣០​គីឡូ​ម៉ែត្រ​​ ខាង​លិច​ក្រុង​​ប៊ុយ​​ណូ​ស៊ែរ​​លើ​ផ្លូវ​​ដែក​​ ដែល​​​​កាល​ពី​ថ្ងៃ​ទី​​២២ កុម្ភៈ ឆ្នាំ​២០១២

​គ្រោះ​ថ្នាក់​​ផ្លូវ​ដែក​​ថ្មី​​មួយ​​កើត​មាន​​កាល​ពី​​ថ្ងៃ​ទី​​១៣ មិថុនា នៅ​ក្រុង​​ប៊ុយ​​ណូ​ស៊ែរ​​ រដ្ឋ​ធានី​​អា​ហ្សង់​ទីន​ បណ្តាល​​​​ឱ្យ​មនុស្ស​​ស្លាប់​៣​​នាក់ ហើយ​មនុស្ស​​យ៉ាង​តិច​​១៥៥​នាក់​​ត្រូវ​របួស ពេល​រថ​ភ្លើង​​ជាយ​ក្រុង​​មួយ​បាន​​បុក​នឹង​រថ​​​ភ្លើង​​មួយ​ទៀត​​នៅ​​កន្លែង​​ឈប់ ។ការ​បុក​​គ្នា​នេះ​​កើត​មាន​នៅ​ CASTELAR ចម្ងាយ​​៣០​គីឡូ​ម៉ែត្រ​​ ខាង​លិច​ក្រុង​​ប៊ុយ​​ណូ​ស៊ែរ​​លើ​ផ្លូវ​​ដែក​​ ដែល​​​​កាល​ពី​ថ្ងៃ​ទី​​២២ កុម្ភៈ ឆ្នាំ​២០១២ មាន​គ្រោះ​ថ្នាក់​​មួយ​​បណ្តាល​ឱ្យ​​មនុស្ស​​ស្លាប់​​ដល់​​ទៅ​​៥១​នាក់ និង​របួស​៧០០​​នាក់​​​ក្នុង​ស្ថានីយ​​ ONCE នៃ​រដ្ឋ​ធានី ។

លោក CARLOS GRILLO អ្នក​ទទួល​​ខុស​ត្រូវ​​​ម្នាក់​​ខាង​​ផ្នែក​​សន្តិ​សុខ​​មូល​ដ្ឋាន​​និយាយ​ថា ​សម្រាប់​​ពេល​នេះ​​យើង​ដឹង​​ពី​មនុស្ស​​ស្លាប់​​៣​នាក់​ ។ ចំណែក​​រដ្ឋ​មន្ត្រី​​មហា​ផ្ទៃ​ និង​ដឹក​ជញ្ជូន​​​អាហ្សង់​ទីន​ លោក FLORENCIO RANDAZZO រៀប​រាប់​​ពី​មនុស្ស​​១៥៥​នាក់​​ត្រូវ​​របួស​​​​​​បញ្ជូន​ទៅ​​មន្ទីរ​ពេទ្យ​​ ដោយ​​​ក្នុង​ចំណោម​​អ្នក​​របួស​ទាំង​នោះ​​​ ប្រមាណ​​ជា​១០​នាក់​​ស្ថិត​ក្នុង​​សភាព​​ធ្ងន់​ធ្ងរ​ ។

រដ្ឋ​មន្ត្រី​​​​រូប​​នេះ​​​ឱ្យ​ដឹង​ទៀត​ថា ​​ អ្នក​​បើក​​រថ​ភ្លើង​​ និង​​ជំនួយ​ការ​​របស់​​គេ​ត្រូវ​​ឃាត់​ខ្លួន​​ដើម្បី​​សួរ​ចម្លើយ​ ។ យើង​​ចង់​កំណត់​​ឱ្យ​ច្បាស់​​ថា តើ​​នោះ​ជា​​គ្រោះ​ថ្នាក់​​មួយ​ដែល​​ពុំ​អាច​​​បញ្ចៀស​​បាន​ ឬ​​យ៉ាង​ណា​ ។ គេ​សង្ស័យ​ថា គ្រោះ​ថ្នាក់​​​​នេះ​​អាច​មក​ពី​​ការ​ធ្វេស​ប្រហែស​​របស់​អ្នក​បើក​ ៕