ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អវ​កាស​​យានិក​​​នៃ​យាន​​អវកាស​​ចិន SHENZHOU-10 ចូល​​ក្នុង​ស្ថានីយ​​ TIANGONG-1​

12 ឆ្នាំ មុន

មជ្ឈ​មណ្ឌល​​ត្រួត​ពិនិត្យ​​អវ​កាស​​ក្រុង​ប៉េ​កាំង​​ CCAB រាយ​ការណ៍​​ថា អវ​កាស​​យានិក​​ទាំង​៣​​រូប​​នៃ​យានអវ​កាស​​ SHENZHOU-10 កាល​ពី​​​ថ្ងៃទី​​​១៣ មិថុនា ​បាន​នាំ​គ្នា​​ដើរ​ចូល​​ក្នុង​ស្ថានីយ​​អវកាស​ TIANGONG-1 ក្រោយ​​ការភ្ជាប់​​យាន​​​របស់​ពួក​​គេ​នឹង​ស្ថានីយ​នោះ​មក ។

​មជ្ឈ​មណ្ឌល​​ត្រួត​ពិនិត្យ​​អវ​កាស​​ក្រុង​ប៉េ​កាំង​​ CCAB រាយ​ការណ៍​​ថា អវ​កាស​​យានិក​​ទាំង​៣​​រូប​​នៃ​យានអវ​កាស​​ SHENZHOU-10 កាល​ពី​​​ថ្ងៃទី​​​១៣ មិថុនា ​បាន​នាំ​គ្នា​​ដើរ​ចូល​​ក្នុង​ស្ថានីយ​​អវកាស​ TIANGONG-1 ក្រោយ​​ការភ្ជាប់​​យាន​​​របស់​ពួក​​គេ​នឹង​ស្ថានីយ​នោះ​មក ។

អវកាស​​យានិក លោក NIE HAISHENG លោក ZHANG XIAOGUANG និង​លោក​ស្រី​​​វ៉ាង យ៉ា​ពីញ កាល​ពី​​ថ្ងៃ​ទី​​១៣ មិថុនា ​វេលា​ម៉ោង​​១៥​និង​១៧​នាទី​​ បាន​នាំ​គ្នា​​បើក​​ទ្វារ​របស់​ស្ថានីយ​​ពិសោធន៍​ TIANGONG-1 ក្រោយ​ពី​យាន​អវ​កាស​ SHENZHOU-10 បាន​​ទៅ​ភ្ជាប់​​​ប្រកប​ដោយ​​ជោគ​ជ័យ​ជាមួយ​​ស្ថានីយ​នេះ​នា​វេលា​ម៉ោង​១៣​និង​១៨​នាទី​​ ។

ដោយ​​មាន​ការ​​ជួយ​របស់​​លោក ZHANG លោក NIE បាន​​បើក​​ដោយ​ជោគ​ជ័យ​​នូវ​​ទ្វារ​​បស់​​ស្ថានីយ​ TIANGONG-1 ហើយ​​អវកាស​​​យានិក​ទាំង​​៣​រូប​​បាន​ដើរ​​ចូល​ស្ថានីយ​នេះ​បន្ត​បន្ទាប់​គ្នា​​​​ទាំង​ខ្លួន​​អណ្តែត​​ ដោយ​សម្តែង​ការ​ស្វាគមន៍​​ចំពោះ​​បុគ្គ លិក​​នៅ​លើ​ដី​​ តាម​រយៈ​​កាមេ​រ៉ា​​របស់​យាន​​អវ​កាស​​ ។ អវកាស​​យានិក​ទាំង​៣​រូប​​នោះ​នឹង​ធ្វើ​​​នូវ​​ការ​ពិសោធន៍​​ខាង​វិទ្យា​សាស្ត្រ​​ និង​បច្ចេក​​ទេស​មួយ​​​ចំនួន​ដើម្បី​​ប្រមូល​​បណ្តា​​ទិន្ន​ន័យ​សម្រាប់​​ការ​បង្កើត​​ស្ថានីយ​អវកាស​​នា​ពេល​​អនាគត​មួយ ៕