ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គឺ​ពិតជាដូចអ្វីដែលគេសង្ស័យ​មែន…សង្វេគណាស់

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កាលពី​វេលា​ម៉ោង​៩ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ​វិច្ឆិកា​ កន្លង​ទៅ បុរស​ម្នាក់​ឈ្មោះ​សន ចាន់ អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ឆាយ​លូក…

ខេត្តពោធិ៍សាត់ ៖ កាលពី​វេលា​ម៉ោង​៩ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ​វិច្ឆិកា​ កន្លង​ទៅ បុរស​ម្នាក់​ឈ្មោះ​សន ចាន់ អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាល​វែង បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្ដិ៍​ឃុំ​អូរ​សោម​ថា ខណៈ​គាត់​អុំទូក​ទៅ​ពាក់​មង​នៅ​ចំណុច​អូរ​តា​ឡះ ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ក្នុង​បរិវេណ​អាង​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃបាន​ប្រទះ​ឃើញ​ទូក​មួយ​គ្រឿង​ទុក​ចោល ​ហើយ​មាន​ស្បែកជើង​មួយគូ​អណ្ដែត​ក្បែរ​ទូក​នោះ ដែល​សង្ស័យ​មាន​មនុស្ស​ធ្លាក់ទឹក​លង់​ស្លាប់ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម នាយ​ប៉ុស្តិ៍​នគរបាល៍​រដ្ឋបាល​អូរ​សោម បាន​ដឹកនាំ​កម្លាំងក្រោម​​ឱវាទ និង​ប្រជា​ការពារ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ទាំង​យប់ ដើម្បី​ស្រាវជ្រាវ​ករណី​នេះ ។ ពេល​ទៅ​ដល់ សមត្ថ​កិច្ច​ បាន​ចុះ​មុជទឹក​រាវរក​នៅ​ជុំវិញ​បរិវេណ​កើតហេតុ​នោះ ប៉ុន្តែ​រាវ​មិនឃើញ​ទាល់តែ​សោះ​ ក៏​ត្រឡប់​មក​
វិញ ។

លុះ​ស្អែក​ឡើង​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា វេលា​ម៉ោង​៧​ព្រឹក ចុះ​រាវរក​ម្ដងទៀត​ទើប​ប្រទះ​ឃើញ​សព​រុំ​ជាប់​នឹង​សារាយ នៅ​បាត​អាង​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ ដែល​មាន​ជម្រៅ​ប្រមាណ​៤​ម៉ែត្រ ។  សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ពេល​ស្រង់​យក​មក​ដាក់​លើគោក​ទើប​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ទៀង ទឿ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ដែរ ។

សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​ឃើញ​​ថា នៅ​លើ​ដងខ្លួន​សព​មាន​ស្នាម​ដាច់​រលាត់​លើ​ថ្ងាស លើ​ចិញ្ចើម​ស្ដាំ លើ​ថ្ពាល់​ខាងឆ្វេង ខាំ​អណ្ដាត​និង​មាន​ឈាម​ហូរ​តាម​មាត់ ​និង​ច្រមុះ​ទៀត​ផង ។ សមត្ថកិច្ច​សន្និដ្ឋាន​ថា ស្លាក​ស្នាម​នៅ​លើ​ដងខ្លួន​ជន​រង​គ្រោះ​បន្តិចបន្តួច​នេះ​ មិនមែន​ជា​ករណី​ឃាតកម្ម​អ្វី​ឡើយ គឺ​ជន​រង​គ្រោះ​អាច​មាន​ជំងឺ​ស្កន្ទ​ប្រកាច់ ឬ​ក៏​ផឹកស្រា​ស្រវឹង លុះ​ចុះ​ទឹក​ត្រជាក់ ​ក៏​ទៅ​ជា​ខ្យល់គរ​ធ្លាក់ទឹក​ក៏​បណ្ដាល​ឲ្យ​លង់​ស្លាប់ ។

ទោះ​យ៉ាងណា នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​របស់​សមត្ថកិច្ច​ប៉ុណ្ណោះ ឯ​រឿង​ពិត​យ៉ាងណា​នោះ​គឺ​ស្ថិត​នៅ​លើ​ការ​ស្រាវជ្រាវ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ