ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី ៖ ​រញ្ជួយ​ដី​​កម្លាំង​​6,7​រី​ស្ទ័រ​​ក្នុង​ដែន​ទឹក​កោះជ្វា​

12 ឆ្នាំ មុន

ការ​រញ្ជួយ​ដី​​កម្លាំង​​៦,៧​រីស្ទ័រ​​មួយ​កើត​មាន​​​កាល​ពី​​ថ្ងៃ​ទី​១៣ មិថុនា ក្នុង​ដែន​​ទឹក​​កោះ​ជ្វា​របស់​ឥណ្ឌូ​ណេ​ស៊ី​​ ក៏​ប៉ុន្តែ​​​ពុំ​មាន​​ការ​ប្រកាស​​អាសន្ន​​ស៊ូ​ណា​មី​ឡើយ ។វិទ្យា​ស្ថាន​ភូមិ​រូប​​វិទ្យា​អាមេរិក​​ USGS បញ្ជាក់​ថា ​ការ​រញ្ជួយ​ដី​​នេះ​កើត​​មាន​​​នាវេលា​ម៉ោង​​២៣​និង​៤៧​នាទី​​ ម៉ោង​ក្នុង​ស្រុក នៅ​ជម្រៅ​​១១​​គីឡូ​ម៉ែត្រ ក្នុង​ដែន​​ទឹក​​ឥណ្ឌូ​ណេ​ស៊ី ត្រង់​កន្លែង​​មួយ​​ចម្ងាយ​៤២៣​គីឡូ​ម៉ែត្រ​​​ខាង​ត្បូង​​ក្រុង​​ហ្សា​ការតា​

ការ​រញ្ជួយ​ដី​​កម្លាំង​​៦,៧​រីស្ទ័រ​​មួយ​កើត​មាន​​​កាល​ពី​​ថ្ងៃ​ទី​១៣ មិថុនា ក្នុង​ដែន​​ទឹក​​កោះ​ជ្វា​របស់​ឥណ្ឌូ​ណេ​ស៊ី​​ ក៏​ប៉ុន្តែ​​​ពុំ​មាន​​ការ​ប្រកាស​​អាសន្ន​​ស៊ូ​ណា​មី​ឡើយ ។វិទ្យា​ស្ថាន​ភូមិ​រូប​​វិទ្យា​អាមេរិក​​ USGS បញ្ជាក់​ថា ​ការ​រញ្ជួយ​ដី​​នេះ​កើត​​មាន​​​នាវេលា​ម៉ោង​​២៣​និង​៤៧​នាទី​​ ម៉ោង​ក្នុង​ស្រុក នៅ​ជម្រៅ​​១១​​គីឡូ​ម៉ែត្រ ក្នុង​ដែន​​ទឹក​​ឥណ្ឌូ​ណេ​ស៊ី ត្រង់​កន្លែង​​មួយ​​ចម្ងាយ​៤២៣​គីឡូ​ម៉ែត្រ​​​ខាង​ត្បូង​​ក្រុង​​ហ្សា​ការតា​ រដ្ឋ​​ធានី​​ឥណ្ឌូ​ណេ​​ស៊ី ​ដែល​នៅ​ទី​នោះ​​ក៏​មាន​​ការ​ញ័រ​​រង្គើរ​ដែរ និង​​ចម្ងាយ​​១៧០​គី​ឡូ​ម៉ែត្រ​​ខាង​កើត​​កោះ​គ្រី​ស្មាស់​របស់អូស្ត្រា​លី ។

យោង​តាម​​ទីភ្នាក់​ងារ​​​ឯក​​ទេស​ខាង​ការ​រញ្ជួយ​ដី​​របស់​ឥណ្ឌូ​ណេ​ស៊ី​​ថា ការ​រញ្ជួយ​​ដី​​​​នេះ​ពុំ​បង្ក​​ឱ្យ​​មាន​​ស៊ូ​ណា​មី​មួយ​ទេ ។ ​អ្នក​នាំ​ពាក្យ​​​របស់​​ទី​ភ្នាក់​ងារ​​នោះ​និយាយ​ថា រហូត​​មក​ទល់​​ពេល​នេះ​ពុំ​ទាន់​​​មាន​របាយ​ការណ៍​​ពី​ការ​​ខូច​ខាត​​ ឬ​ជន​រង​គ្រោះ​​​នៅ​​ឡើយ​​ ក៏​ប៉ុន្តែ​​យើង​​ដឹង​ថា ការ​រញ្ជួយ​ដី​​​នោះ​ធ្វើ​ឱ្យ​​មាន​ការ​ញ័រ​រង្គើរ​​នៅ​កន្លែង​​ជា​ច្រើន​​នៃ​កោះ​​​​​ជ្វា​ ។

ប្រទេស​​ឥ​ណ្ឌូ​ណេ​ស៊ី​​តែង​​ជួប​ប្រទះ​​នឹង​​ការ​រញ្ជួយ​​ដី​ញឹក​ញាប់​​បំផុត​​​ ដោយ​​ការ​​រញ្ជួយ​ដី​​ខ្លាំង​មួយ​​​កាលពី​​ឆ្នាំ​​២០០៤​ ក្នុង​ប្រទេស​​នេះ​​ ដែល​ញ៉ាំង​​​ឱ្យ​មាន​​ស៊ូ​ណា​មី បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​​ដល់​ទៅ​ប្រមាណ​​ជា​១៧០.០០០​នាក់ នៅ​ខេត្ត​​អាសេ កោះ​ស៊ូ​​ម៉ា​ត្រា ហើយ​បណ្តាល​ឱ្យ​​មាន​​ជន​រង​គ្រោះ​​ជា​ច្រើន​​សិប​ពាន់​នាក់​​​ក្នុង​បណ្តា​ប្រទេស​​ស្ថិត​នៅ​ជាប់​​មហា​សមុទ្រ​​ឥណ្ឌា ៕