តាមប្រភពព័ត៌មាន Barca Blaugranes បានឲ្យដឹងថា ខ្សែការពាររបស់ក្លិប Atletico កីឡាករ Juanfran បាននិយាយពីកីឡាករជើងខ្លាំងរបស់ក្លិបអ្នកមានបុណ្យ Lionel Messi ហើយធ្វើការប្រៀបធៀបជាមួយនឹង Neymar របស់ក្លិបអ្នកមានបារាំង PSG ។ កីឡាករវ័យ៣៣ឆ្នាំ បាននិយាយនៅក្នុងកម្មវិធី Cadena Ser’s El Larguero ពីមូលហេតុដែលធ្វើឲ្យ Messi មានលក្ខណៈពិសេសខុសពីគេ ។

ខ្សែការពារបានបន្តថា ៖«នៅលើតារាងប្រកួត គេអាចទាត់ប៉ះពាល់លើ Messi បាន តែគាត់មិនត្អូញត្អែរនោះទេ ។ Neymar វិញគឺជាកីឡាករផ្ទុយពី Messi» ។
គួរបញ្ជាក់ផងដែរថា Messi នឹងត្រូវប៉ះជាមួយ Juanfran ក្រោយពីការឈប់សម្រាកលេងឱ្យជម្រើសជាតិកន្លងផុតទៅ ។ ក្រុមខាង Juanfran គឺស្ថិតនៅក្រោម Barcelona តែ១ពិន្ទុតែប៉ុណ្ណោះនៅក្នុងតារាង ៕
ចែករំលែកព័តមាននេះ