ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អត់លំៗ….ចំណាយអស់ជាង​១​ម៉ឺន​ដុល្លារ​ឯណោះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រូបសំណាក​គ្រុឌ​ទ្រស្លាក​​សញ្ញា​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ធ្វើ​អំពី​បេតុង​កម្ពស់​​៥​ម៉ែត្រ ចំណាយ​ថវិកា​អស់ជាង​១​ម៉ឺន​ដុល្លារ​នឹង​ស្ថាបនា​រួចរាល់ ​នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ ​នេះ ។ លោក​ឧត្តមសេនីយ៍ត្រី…

ខេត្តបន្ទាយមានជ័យ ៖ រូបសំណាក​គ្រុឌ​ទ្រស្លាក​​សញ្ញា​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ធ្វើ​អំពី​បេតុង​កម្ពស់​​៥​ម៉ែត្រ ចំណាយ​ថវិកា​អស់ជាង​១​ម៉ឺន​ដុល្លារ​នឹង​ស្ថាបនា​រួចរាល់ ​នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ ​នេះ ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាន​ប្រាប់​នៅ​ថ្ងៃ​ទី១៣ ខែវិច្ឆិកា​ ថា ដោយ​មានការ​ណែនាំ​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ផ្ទៃ​ប្រទេស​ឲ្យ​រៀបចំ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត លោក​បាន​កសាង​រូប​សំណា​ក​គ្រុឌ​ទ្រ​ស្លាក​បញ្ជាការដ្ឋាន ដោយ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ជាង​១​ម៉ឺន​ដុល្លារ ដែល​នឹង​ធ្វើ​រួចរាល់​នៅ​អំឡុង​ខែវិច្ឆិកា​នេះ ។ លោក​មេបញ្ជាការ​បញ្ជាក់​ថា រូបសំណាក​គ្រុឌ​ទ្រ​ស្លាក​បញ្ជាការដ្ឋាន​កង​រាជអាវុធហត្ថ​នេះ​ ត្រូវ​បាន​កសាង​ឡើង​នៅ​គ្រប់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ទូ​ទាំង​ប្រទេស ។

ជាក់ស្តែង ស្តង់ដារ​រូបសំណាក​គ្រុឌ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត កសាង​កម្ពស់​៥​ម៉ែត្រ ខឿន​កម្ពស់​១​ម៉ែត្រ​កន្លះ ហើយ​ចាប់ពី​បាតជើង​ដល់​ក្បាល​គ្រុឌ​មាន​កម្ពស់​៤​ម៉ែត្រ និង​កម្ពស់​ស្លាក​បញ្ជាការដ្ឋាន​១,១​ម៉ែត្រ បណ្តោយ​៦​ម៉ែត្រ ទទឹង​ដងខ្លួន​គ្រុឌ​ប្រវែង​១​ម៉ែត្រ ខឿន​ក្រោម​ទ្រ​គ្រុឌ​១,៥​ម៉ែត្រ ហើយ​រយៈពេល​ធ្វើ​៣​ខែ​រួចរាល់ ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន បញ្ជាក់​ទៀតថា ការ​កសាង​គ្រុឌ​ទ្រ​ស្លាក​បញ្ជាការដ្ឋាន​នេះ ​គឺធ្វើ​ឡើង​ដោយ​ជាង​២​នាក់​ឪពុក​និង​កូនប្រុស​រួមក្រុម​យុវជន​អប់រំ​ផ្តាច់​សារធាតុ​ញៀន​នៅ​បញ្ជាការ ដ្ឋា​ន​កង​រាជ​អាវុធហត្ថ​ខេត្ត ជួយ​លាយ​ស៊ីម៉ងត៍​និងជីក​គ្រឹះ ទើប​ចំណាយ​ថវិកា​ជួល​ជាង​អស់​ត្រឹម​៤​ពាន់​ដុល្លារ​ក៏​ធ្វើ​រួចរាល់ ៕ ​

អត្ថបទសរសេរ ដោយ